បណ្ណសារ ខែ​ឧសភា, 2009

បទចំរៀងរបស់អ្នកស្រី សុង សេងហ៊ន

ប៉ុន្មានថ្ងៃមុន គ្រូសូត្រឆ្វេងដើរបិណ្ឌបាតលេងៗនៅក្នុងភូមិវើលប្រេស៍។ ពេលនោះខ្ញុំក៏បានឆ្លៀតឈាងចូលលេងផ្ទះអ្នកកំលោះសុវុឌ្ឍី និង វិរិយា។ គ្រូសូត្រឆ្វេងសង្កេតឃើញថាពួកកំលោះទាំងពីរនាក់នោះចូលចិត្តស្តាប់បទ ចំរៀងរបស់អ្នកស្រី សុង សេងហ៊ន។ ចំណែកគ្រូសូត្រឆ្វេងវិញ កាលបើបាន ស្តាប់បទចំរៀងនិមួយៗរបស់គាត់មានអារម្មណ៍សប្បាយណាស់។ ពេលកំពុង រៀនសូត្រធម៌អាថ៌ ពេលខ្លះស្តាប់បទចំរៀងគាត់បណ្តើរច្រៀងបណ្តើរ។ មានពេលមួយ ពិរោះខ្លាំងពេកឡើងឡករាំម្នាក់ឯងលើតុបាយ។ តាមការឆ្លង ឆ្លើយគ្នាអ្នកកំលោះសុវុឌ្ឍី ក៏បានអោយតំណមួយ ដើម្បីអនុញ្ញាតិអោយគ្រូសូត្រ ឆ្វេងទាញយកបទចំរៀងរបស់អ្នកស្រី ស៊ុង សេងហ៊ាន បានចំនួន១០បទដែរពីប្លក់ របស់ណារដ្ឋ។បទទាំងនោះមានចំណងជើងដូចតទៅ÷ ១.ឆ្នាំមុន ២.ចង់ទៅលេងស្រុកម្ដង ៣.ឌឹប…ឌឹប…អ៊ូយ ៤.ខ្យល់បក់រំភើយ ៥.អ្នកណាធ្វើឲ្យអូនយំ ៦.ផ្កាកូលាបស ៧.ស្នេហាជាស្រាពុល ៨.សុំបេះដូងមួយចំណែក ៩.វិលវិញហើយបង! ១០.លាព្យ៉ាណូបាក់ខ្ទង់ (ឬអូនជារៃមាស) ចំរៀងទាំង១០នេះមាននៅក្នុងប្លក់ឈ្មោះពិរោះ។ ដោយសារតែចូលចិត្ត សំលេងរបស់គាត់ គ្រូសូត្រឆ្វេងក៏បានស្រាវជ្រាវរុករកបន្ថែមដើម្បីរកបទ ចំរៀងផេ្សងទៀតរបស់គាត់។ បើតាមអ្នកឆ្លើយឆ្លងវិទ្យុស៊ីអេចអូចបាន លួចខ្សឹបបា្រប់គ្រូសូត្រឆ្វេងថាអ្នកស្រី សុង សេងហ៊ន ធ្លាប់ច្រៀងអោយ ផលឹតកម្មខែ្មរមួយឈ្មោះ សាយ័ណ្ណារា នៅរដ្ឋ Rhode Island លើទឹកដី សហរដ្ឋអាមេរិច។ បើតាមព័ត៌មានលំអិតបានអោយដឹងថា [...]

បន្ត អំណាន »

សង្ខេបការប្រកួត Barcelona FC Vs Manchester United

បន្ត អំណាន »

តេស្តសមត្ថភាពក្រុមទាំងពីរ

ស៊យណាស់! សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការផ្លុំកញ្ចែររបស់អាជ្ញាកណ្តាលជនជាតិស្វីស Massimo Busacca នឹងត្រូវបន្លឺឡើងនាពហុកីឡាដ្ឋាន Stadio Olimpico នាទីក្រុងរ៉ូម។ ដោយសារភារកិច្ចផ្ទាល់ខ្លួន គ្រូសូត្រឆ្វេងនឹងខកខានពុំបានទស្សនាការប្រកួតផ្តាល់ព្រ័ត្រ Uefa Champion League រវាងក្លឹប Barcolna FC មកពីប្រទេសអេស៉្បាញ និងក្លឹប Manchester United មកពីប្រទេសអង់គ្លេស។ ដោយទ្រាំក្នុងចិត្តពុំបានគ្រូសូត្រឆ្វេងក៏សាកហ្គេម Pro-Evolution Soccer 2009 ដើម្បីតេស្តមើលសមត្ថភាពរវាងក្រុមទាំងពីរ។ រាល់ពេល ទំនេរ គ្រូសូត្រឆ្វេងតែងប្រយុទ្ធជាមួយមិត្តភ័ក្តិលេងហ្គេមបាល់ទាត់ជាមួយនឹងម៉ាស៊ីន PS2។ បើថ្ងៃណាអត់មានដៃគូលេងវិញ គ្រូសូត្រឆ្វេងចាត់ការម្នាក់ឯងនៅលើកុំព្យូទ័រ។ ល្បីថា លោកគ្រូសង្ឃរាជ ហៅតាស៊ីក្លូពូកែលេងហ្គេមណាស់ ពិសេសក្បាច់អេតចាយរបស់គាត់។ មិនអីទេ ចាំមើលថ្ងៃណាមួយសាកគ្នាតាមអនឡាញអោយរញ្ជួយព្រះរណីម្តង។ Barcelona FC Vs Manchester United​ (វគ្គទី១) Barcelona FC Vs Manchester United​ (វគ្គទី២)

បន្ត អំណាន »

តាមដាន

Get every new post delivered to your Inbox.