បណ្ណសារ ខែមិថុនា, 2009

អូហ៍ សុំទោស!

បន្ត អំណាន »

ចំរៀងរបស់ Gregory Lemarchal

តាមការសំណូមពររបស់អ្នកកំលោះសក់ស្ទីលអាហ្វ្រិក សុធាខែ្មរ១ជីវិត ដែលចង់ ស្តាប់បទចំរៀងបារាំង ថ្ងៃនេះ គ្រូសូត្រឆ្វេងសូមណែនាំអ្នកចំរៀងវ័យកេ្មងបារាំងម្នាក់ ឈ្មោះ Gregory Lemarchal ។ អ្នកចំរៀងរូបនេះមានសំលេងពិរោះ និងរឿងរ៉ាវជិវិត ពុំគួរអោយជឿ។ Gregory Lemarchal ត្រូវបានមហាជនទូទៅចាប់អារម្មណ៍ និង គាំទ្រ នៅពេលដែលយុវជនរូបនេះបានឈ្នះពានរង្វាន់លេខមួយក្នុងការប្រលង ចំរៀង Star Academy ឆ្នាំ ២០០៤ ក្នុងកម្មវិធីទូរទស្សន៍ TF1។ កម្មវិធីនេះមិនខុស គ្នាពីកម្មវិធី American Idol ប៉ុន្មានឡើយ។ Gregory Lemarchal បានបោះបង់ចោល ការសិក្សាក្នុងអាយុ ១៥​ ឆ្នាំ ដោយសារតែបញ្ហាសុខភាពពុំសូវអំណោយផល។ កាលពីអាយុ ១២ ខែ គ្រូពេទ្យបានរកឃើញជំងឺម៉្យាងឈ្មោះ Mucoviscidose (ភាសាអង់គ្លេសហៅថា Cystic fibrosis) នៅក្នុងខ្លួនរបស់ Gregory Lemarchal ។ ជំងឺនេះជាប្រភេទជំងឺតំណពូជ ដែលមានលក្ខណៈរ៉ាំរ៉ៃពុំអាចព្យាលបាលបាន ឡើយ។ និយាយរួម អ្នកជំងឺរង់ចាំតែសេចក្តីស្លាប់មកដល់ប៉ុណ្ណោះ [...]

បន្ត អំណាន »

Romeo និង Juliet ២០០៩

Hamster ឈ្មោលទី១÷ សំឡាញ់! តោងគ្នាអោយជាប់ណា! គ្នាពឹងពាក់លើឯងហើយ! Hamster ឈ្មោលទី២÷ មិនអីទេអាពួកម៉ាក! ធ្វើម៉េចហុចផ្កាអោយនាងបានសប្បាយចិត្តទៅ! Hamster ឈ្មោលទី១÷ ល្អហើយអញ្ចឹង! គ្នាដឹងគុណឯងមួយជីវិតណា៎អាពួកម៉ាក! Hamster ឈ្មោលទី២÷ ល្អហើយ! ម៉េចម៉ាកុំភ្លេចគ្នាផងណា! Hamster​ ញី÷ បងឯងរូមែនទិកណាស់ ចេះបេះផ្កាអោយអូន! ណែ៎ អាមួយនោះ ហាមលួចមើលវើយ ពេលអញអីៗគ្នា!

បន្ត អំណាន »

តាមដាន

Get every new post delivered to your Inbox.