គ្រូសូត្រឆ្វេងចងចាំថា កាលពីប៉ុន្មានឆ្នាំមុនធ្លាប់បានភ្លក់ម្ហូបមួយនៅកំពង់សោម។ កាលនោះ មិត្តភ័ក្តិម្នាក់បាននាំទៅញ៉ាំបាយនៅហាងមួយ ដែលមានគេនិយមចូល ចិត្តញ៉ាំណាស់នៅទីនោះ។ គ្រូសូត្រឆ្វេងភ្លេចឈ្មោះហាងនេះអោយឈឹង។ គ្រសូត្រឆ្វេងគ្រាន់តែចាំថា មានបងប្រុសអ្នករត់តុម្នាក់ពូកែកំប្លែងណាស់ព្រោះគាត់ អាចរៀបរាប់មុខម្ហូបជាង ៣០ មុខរបស់ហាងនោះដោយស្ទាត់មាត់មិនចាំបាច់អាន មឺនុយឡើយ។ ពេលនោះ គាត់សួរថាធ្លាប់សាកកាពីតាសឆាក្តៅអត់? គ្រូសូត្រឆ្វេង ភ្ញាក់ព្រើត ព្រោះគិតថា នរណាគេដែលយកកាពីតាសឡានយកមកឆាក្តៅធ្វើម្ហូបទេ! មានអី ពេលយកមកញ៉ាំ អស់ទាស់របស់គេ។ តាមពឹត វាជាកាពីតាសរបស់សត្វគោ សោះ។ គ្រូសូត្រឆ្វេងសើចក្នុងចិត្តមិននឹកស្មានថា គេចេះរកឈ្មោះដាក់អស់ទាស់ ដែរ។
មតិថ្មីៗ