បណ្ណសារ សំរាប់ 3 ខែមិថុនា 2009

Indian Airlines

គ្រូសូត្រឆ្វេងសង្កេតឃើញបងប្អូនយើងខ្លះនៅភូមិវើលប្រែសនេះភ័យខ្លាចអត់ហ៊ានជិះយន្តហោះ ពិសេសកូនផ្សោត និងវឌ្ឃនា បន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់យន្តហោះ Air France ជើងហោះហើរ AF 447 ក្នុងសបា្តហ៍នេះមក។ គ្រូសូត្រឆ្វេងក៏ភ័យខ្លាចចេតរ៉យដែរ ព្រោះធ្លាក់ក្នុងមហាសមុទ្រ អាត្លង់ទិកបែបនេះ គ្មានសង្ឃឹមបានរស់ទេ ព្រោះចុងបញ្ចប់ក្លាយជាចំណីត្រីឆ្លាមទាំងអស់គ្នា។ កុំសង្ឃឹមថាកូនផ្សោតហែលទឹកមកជួយសង្គ្រោះអោយសោះ។ ពេលគិតទៅដល់អ្នកដំណើរ ចំនួន ២២៨ នាក់​ ដែលក្នុងនោះមានសមាជិកក្រុមហោះហើររបស់ក្រុមហ៊ុន Air France ចំនួន ១២ នាក់ទៀតផងបានបាត់បង់ជីវិត គ្រូសូត្រឆ្វេងចេះតែភ័យផងដែរ ព្រោះកន្លងមកឧស្សាហ៍ ជិះឆ្លងមហាសមុទ្រអាត្លង់ទិកនេះដែរ។ អ្វីដែលភ័យជាងគេបំផុតធ្វើអោយគ្រូសូត្រឆ្វេងមិនហ៊ាន បិទភែ្នកដេកនោះគឺជិះឆ្លងមហាសមុទ្រប៉ាស៊ីហ្វិករាល់លើក ព្រោះការធ្វើដំណើរម្តងៗគឺ ត្រូវឆ្លង កាត់វាជាង ១០ ម៉ោង។ ឥឡូវនេះ ដើម្បីសុវត្ថិភាពបងប្អូននៅភូមិវើលប្រែស គ្រូសូត្រឆ្វេងមាន គំនិតពិសេសមួយគឺ ធ្វើដំណើរជាមួយក្រុមហ៊ុន Indian Airlines នេះវិញម្តង។ ធានាថាទៅដល់ គោលដៅ និងមានសុវត្ថិភាព !!!! ធ្វើដំណើរជាមួយ Indian Airlines លោកអ្នកចូលរួមជួយ ការពារបរិដ្ឋានផែនដី !!! សូមបញ្ជាក់ថា [...]

បន្ត អំណាន »

តាមដាន

Get every new post delivered to your Inbox.