កាលពីមុនមាននាមជាគ្រូសូត្រឆ្វេង ប៉ុន្តែ ថ្ងៃនេះបានប្រែក្លាយខ្លួនទៅជាឆ្មា Garfield ទៅវិញ។
នេះមិនខុសពីតួអង្គឈ្មោះ Grégor Samson នៅក្នុងប្រលោមលោករឿង La Métamorphose
(ការប្រែកាយ) របស់អ្នកនិពន្ធឆែក Franz Kafka ឡើយ។ ក្រោយពីភ្ញាក់ដំណេកនាពេលព្រឹក
បុរសនោះបានឃើញអង្គប្រាណរបស់ខ្លួនប្រែទៅជាសត្វល្អិតយក្សមួយ។ បុរសនោះត្រូវរស់នៅជាមួយ
ខ្លួនប្រាណថ្មីនេះ ដោយឆ្លងកាត់រឿងរ៉ាវប្លែកៗរហូតទទួលបានរាងកាយដើមវិញ។ តាមពិតទៅ
ការដែលមានឈ្មោះថ្មីនេះ ព្រោះកាលពីប៉ុន្មានថ្ងៃមុនបានដើរទៅបណ្ណាគារទិញសៀវភៅនិទានរូបភាព
(BD) ពីរឿងសត្វឆ្មាកំហូច Garfiledនេះ។ មែនទែនទៅទិញបាន ១០ ភាគដែរ ។ តាមពិត រឿងនេះមាន
ចំនួន ៤៩។ ធ្លាប់មើលកុនទាំងពីរភាគដែរ ប៉ុន្តែ គិតថាតាមដានសៀវភៅនិទានម្តង
ក្រែងបានសប្បាយសើច។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ឆ្មាកំជិល Garfield÷
មិតតភ័ក្តិផឹកស៊ីក្នុងភូមិ តាស៊ីក្លូ (ហៅគ្រូសង្ឃរាជ), Vanda (ហៅគ្រូសូត្រមុខ), កូនផ្សោតកំសត់,
វឌ្ឍនាដងស្ទឹងពណ៌ស្វាយ (ហៅអ្នកចាប់ទឹកកក), ជីវិតអមតៈ (ហៅគ្រូសូត្រក្រោយ),
Posoky (ហៅគ្រូសូត្រស្តាំ) និងមិត្តភ័ក្តផេ្សងៗទៀតដែលធ្លាប់មកអើតលេងនៅទីនេះ។
មុខរបរ សំដែងសិល្បៈនៅ Moulin Rouge (ការងារក្រៅម៉ោង គ្រាន់ទុកលុយបង់ផ្ទះ)
ចំណង់ចំណូលចិត្ត ផឹកស្រាបណ្តូលពេជ្រក្លែមជាមួយជើងសុនខ និងស្ងោរជ្រក់ផ្សោត
អាស័យដ្ឋាន កុដិលេខ ០០៧ វត្តិជោគព័ន្តមានរិទ្ធិ សង្កាត់ស្លផ្សោត ខណ្ឌដំរីខ្វៃ ក្រុងសៀមរាប


បានដាក់ប្រកាស ដោយ តាស៊ីក្លូ ខែឧសភា 7, 2009 ម៉ោង 9:50 ល្ងាច
ហាហហាហាហ ! ចំណង់ចំណូលចិត្តអីក៏ដូចជាតាស៊ីក្លូម៉េះវើយ គ្រូសូត្រឆ្វេង ! រួចអីក៏ពូកែមើលកុនកូន
ជ្រូកខ្លាំងម្ល៉េះ? សមមុខហើយគ្រូសូត្រឆ្វេងឯង!
តោះដកមេមួយទៅអញ្ចឹង !
បានដាក់ប្រកាស ដោយ spagulax ខែឧសភា 7, 2009 ម៉ោង 10:04 ល្ងាច
ហាហាហា លោកគ្រូសង្ឃរាជ ! ហេតុអីបានជាស្គាល់ប្លក់របស់អាត្មាលឿនម្ល៉េះ?
អាត្មាមិនទាន់ផ្សព្វផ្សាយផង ! លោកគ្រូសង្ឃរាជពិតជាមានញាណទិព្វមែន !
ម៉ោះ ទៅដកមេទាំងអស់គ្នា ! ថ្ងៃនេះមានស្រាពិសេស អាត្មាទើបតែលួចបាន
ពីហាងមួយនៅក្បែរផ្ទះ។
បានដាក់ប្រកាស ដោយ តាស៊ីក្លូ ខែឧសភា 7, 2009 ម៉ោង 10:07 ល្ងាច
តោះទៅ ! ទៅផឹកបណ្តូលពេជ្រ ក្លែមសាច់ឆ្កែឲ្យស្រវឹងចុមម្រ៉ាយម្តងមើល ! ហាហាហហ
បានដាក់ប្រកាស ដោយ spagulax ខែឧសភា 7, 2009 ម៉ោង 10:12 ល្ងាច
លោកគ្រូសង្ឃរាជ ! យើងដូចជាខ្វះសម្លរសំរាប់ក្លែមក្រៅពីសាច់ឆ្កែ !
គិតកាប់ផ្សោតមួយក្បាលយកទៅស្ងោរជ្រក់ ! គិតយ៉ាងម៉េចដែរ?
បានដាក់ប្រកាស ដោយ តាស៊ីក្លូ ខែឧសភា 7, 2009 ម៉ោង 10:39 ល្ងាច
តោះកាប់ក៏កាប់ ! គ្រូសូត្រឆ្វេងនឹងអាត្មារកគ្នាត្រូវខ្លាំងណាស់ ! បុណ្យក៏ធើ
ឈើក៏កាប់ សត្វក៏សំលាប់សុរាមេរិយ័ក្សក៏ផក់ ស្រី ( អត់ជិះរ៉េ! )។ ខ្លាចកើត
អេដស៏ចេតរ៉យ !
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 11, 2009 ម៉ោង 3:55 ព្រឹក
ហេតុអីតាស៊ីក្លូខ្លាចកើតអេដស៍ចេតរ៉យ? ចុះថង់ទឹកអំពៅនៅក្រោមកែបស៊ីក្លូទុកធ្វើអី?
បើអត់មានថង់ទឹកអំពៅ យកកញ្ចប់មីម៉ាម៉ាក៏បានដែរ ! ហាហាហាហាហា
បានដាក់ប្រកាស ដោយ តាស៊ីក្លូ ខែឧសភា 12, 2009 ម៉ោង 3:25 ល្ងាច
អត់ប្រើរ៉េកញ្ចប់មីម៉ាម៉ានោះ ! ខ្លាចក្រហល់ក្រហាយ ធ្លាក់ឋាននរក លែងបានស្គាល់សួគ៌ា !
ហាហាហហាហា ! គ្រូសូត្រឆ្វេងឯងប្រើវិញទៅ ចាំអាត្មាលាងទឹកស្រះឲ្យ !
បានដាក់ប្រកាស ដោយ សុវុឌ្ឍី ខែឧសភា 8, 2009 ម៉ោង 3:21 ព្រឹក
គ្នាផស់តាក្លូ ស៊េរីតែមួយជាមួយតាសីក្លូ (ពូកែវោហារ និង កំប្លែង។ សួស្តីគ្រូសូត្រស្វេង
អីយ៉ា! មានប្រវត្តិធ្លាប់គេចាប់សឹកដោយសារលួចមើលរឿងកូនជ្រូកផង ហាហាហហា
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 9, 2009 ម៉ោង 1:36 ព្រឹក
សុវុឌ្ឍីអើយ ! តាស៊ីក្លូ ឬលោកគ្រូសង្ឃរាជជាដៃគូក្នុងសង្គ្រាមឥណ្ឌូចិន
ជាមួយគ្រូសូត្រឆ្វេងតាំងពីយូរយារមកហើយ។ អារឿងប្រវត្តិចាស់នោះ
កាលនោះគ្រូសូត្រឆ្វេងនៅឈាមរាវពេក។ មានដឹងទេ ចំណែកលោកគ្រូ
សង្ឃរាជជាអ្នកទៅជាវឌីសមកពីខាងក្រៅ ដូចនេះហើយធ្វើអោយកុដិ ០០៧
ផ្អើលតែម្តង។ ឥឡូវ លោកគ្រូសង្ឃរាជបានដូរមុខរបរទៅធាក់ស៊ីក្លូវិញហើយ។
ថ្ងៃណាមួយ បើសុវុឌ្ឍីបានជិះស៊ីក្លូគាត់ កុំភ្លេចបើកមើលកែបស៊ីក្លូផង ! បើបាន
មើល មុខជាបះសក់ច្រូង ព្រោះសុទ្ធតែស៊ីឌីកុនមនុស្សលោក និងថង់ទឹកអំពៅ។
បានដាក់ប្រកាស ដោយ សុភា ខែឧសភា 10, 2009 ម៉ោង 5:17 ល្ងាច
ហេហេ មកទំព័រនេះយូហើយតែទើបតែមើលប្រវត្តរូប អស្ចារ្យមែន។ និយាយរឿងផ្សោត តាស៊ីក្លូនៅហ៊ានចាប់ដែរក៏អី។ ហើយចុះឆ្នាំងយាយលក់បបរមិនទាន់សង។ បងកុលាបថាអត់ដឹងទេរឿងនេះ ហើយ ឃ្យូក៏ថាអត់ដឹងដែរ។ ឥឡូវតាស៊ីក្លូត្រូវគិតគូសងលុយគាត់ គាត់ខានលក់បបរច្រើនថ្ងៃក្រែលហើយ។ ហើយរឿងលុយគ្រឿងក្លែមគេក៏មិនទាន់ទូទាត់ដែរ រូមទាំងថ្លៃជំពាក់ប៊ីចែងគេទៀតណ៎
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 10, 2009 ម៉ោង 6:05 ល្ងាច
កូនផ្សោតអត់សក់អើយ! អារឿងឆ្នាំងបបរអីនោះ បងកុលាបបានសងលុយ
រួចរាល់ហើយ។កុំមកបង្វែរប្រធានបទ។ ត្រៀមខ្លួនហើយឬនៅ? ឆ្នាំងស៊ុបអ៊ែរឡាញ
កំពុងរង់ចាំកូនផ្សោតអត់សក់។ ចូលមក ! គ្រូសូត្រឆ្វេង និងតាស៊ីក្លូបានកក់សំបុត្រ
ទុករួចហើយ ! ហាហាហាហា
បានដាក់ប្រកាស ដោយ rainbowpig ខែឧសភា 11, 2009 ម៉ោង 3:25 ព្រឹក
មើល តាក្លូ និងគ្រូសូត្រឆ្វេងចុះ ចេះនាំគ្នាចង់ធ្វើស៊ុបផ្សោត អត់ហៅកូនជ្រូកទៅកើត។ នែ បើហ៊ានតែលួចធ្វើណា អត់ទុកចំណែកអោយកូនជ្រូក កូនជ្រូកនឹងទៅប្តឹងហើយថា ចាប់សត្វកំរខុសច្បាប់។
បានដាក់ប្រកាស ដោយ វណ្ណ ខែឧសភា 11, 2009 ម៉ោង 3:02 ព្រឹក
ប្រវតិ្តរូបឡូយអស្ចារ្យគ្មានគូប្រៀប!
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 11, 2009 ម៉ោង 3:24 ព្រឹក
នេះគ្រាន់តែជាប្រវត្តិរូបសង្ខេបរបស់គ្រូសូត្រឆ្វេងទេ ! នៅមានរឿងអាស្រូវ
ពីរបាវកន្លះទៀតអត់លើកយកមកនិយាយ។
បានដាក់ប្រកាស ដោយ Myhouse ខែឧសភា 12, 2009 ម៉ោង 7:36 ព្រឹក
ឃើញឈ្មោះ ស្មានតែលោកសង្ឃ …
ដល់មកមើលប្រវត្តិរូប ញាក់សាច់លោកបង
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 12, 2009 ម៉ោង 11:07 ព្រឹក
ហាហាហាហា បើញាក់សាច់ខ្លាំងដាក់អង្គុញគីង្គក់មួយកែវជាមួយគ្រូសូត្រឆ្វេងទៅ !
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 12, 2009 ម៉ោង 5:12 ល្ងាច
ណែតាស៊ីក្លូ ! ថង់ម៉ីម៉ាម៉ាមានប្រយោធន៍ណាស់ណា ! កុំខ្លាចសារជាតិម្ទេសអី
ព្រោះវាជាជំនួយណាមិនខុសពីខ្ញីទេ។ ត្រូវអត់? ចំណែកខ្លាញ់ម៉ីវិញ តាស៊ីក្លូ
ដឹងហើយថាវាអាចជួយសំរួលបានអីខ្លះ។ សាកប្រើមុនទៅ ! ម៉ូយនៅម្តុំមុខរ៉ា
រទេះភ្លើងកំពុងចាំ។ ហាហាហាហា
បានដាក់ប្រកាស ដោយ សុធាខ្មែរ (អ្នក ស្ទឹងត្រែង) ខែឧសភា 15, 2009 ម៉ោង 7:00 ល្ងាច
ជំរាបសួរ លោកគ្រួសូត្រធ្វេង!!!!
មកដល់មុខផ្ទះលោកគ្រួភ្លាម សាយភាយក្លិនហ្មងៗៗៗ!!!!!!!ហាហាហា
ខំមកលេងផ្ទះហើយ កុំទុកឆ្អឹងឲ្យសោះ មានប៉ុន្មានយកចេញមក ហាហាហា
យាយចឹង ប្រវត្តិរូប លោកតា ហើយនិង តាស៊ីក្លូ ខុសពីបញ្ជីមេភូមិ ។ មេភូមិ
គាត់ឆ្ងល់!!!!
គ្រួសូត្រឆ្វេឯង មានដឹងអត់ គ្រួសារខែ្មរមកនៅកូដឌីវ័រ ដោយសារ លោក ប៉ុល ពត
ដេញបាញ់ ណា៎ ហាហា (ទៅថ្ងៃមុខនឹងមានគ្រួសារខែ្មរ ច្រើនជាងណឹង)
លាសិនហើយ សូមជួបតែអ្វីៗៗៗល្អគ្រប់វេលា!!!!!!!!!!
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 16, 2009 ម៉ោង 5:29 ព្រឹក
អូហ៍ប្រវត្តិរូបគ្រូសូត្រឆ្វេង និងតាស៊ីក្លូគឺ បានធ្វើបច្ចុប្បន្នភាពតាមកម្មវិធីកំណែរទំរង់
រដ្ឋបាលថ្នាក់ក្រោម !!!
និយាយអញ្ចឹង គ្រួសារខែ្មរនៅប្រទេសកូដឌីវ័រទាំងនោះមានកូនចៅជាជនជាតិខែ្មរដែរ
ឬមានកាត់គ្នាជាមួយពួកម្ចាស់ស្រុកនោះ? ចុះហេតុអ្វីបានជាបណ្តាលអោយពួកគេរសាត់
អណែ្តតធ្លាក់មករស់នៅប្រទេសអាហ្វ្រិកមួយនេះ? គ្រួសូត្រឆ្វេងនៅតែមិនយល់ទេ ទោះបី
ដោយសាររបប ប៉ុល ពត ក៏ដោយ ប៉ុន្តែ សម័យនោះ ពួកគេអាចមានជំរើសទៅរស់នៅប្រទេស
ផេ្សងៗបាន ក្រៅពីប្រទេសនៅទ្វីបអាហ្វ្រិក។
បានដាក់ប្រកាស ដោយ RAsmey ខែឧសភា 16, 2009 ម៉ោង 9:02 ព្រឹក
បាទបង បងធ្វើការខាងហ្នឹងដែលមែនទេ? បើអញ្ចឹងល្អណាស់រីករាយដែលបានស្គាលណាបង!
រស្មី
បានដាក់ប្រកាស ដោយ អាចារ្យធំ ខែឧសភា 16, 2009 ម៉ោង 1:07 ល្ងាច
មានអី ប្រវត្តិឡូយដែរតា!!! ចាំជួបគ្នាម្ដង!!!!
បានដាក់ប្រកាស ដោយ សុភា ខែឧសភា 16, 2009 ម៉ោង 3:06 ល្ងាច
ចុំចេញអាចារ្យធំមកពីណាមួយទៀតហើយ។ នេះគ្រប់ហើយ មានគ្រូធំ គ្រូសូត្រឆ្វេង និងអាចារ្យធំ
បានដាក់ប្រកាស ដោយ គ្រសូត្រឆ្វេង ខែឧសភា 17, 2009 ម៉ោង 5:47 ព្រឹក
ចុំកាដុំសែប ! អាចារ្យធំមកពីណាដែរ? មកៗៗៗ ជួយទៅទិញគ្រឿងទេស
អោយគ្រូសូត្រឆ្វេងមកធ្វើស្ងោរជ្រក់ផ្សោតបន្តិច !
បានដាក់ប្រកាស ដោយ RAsmey ខែឧសភា 19, 2009 ម៉ោង 4:47 ល្ងាច
រួមគំនិតគ្នាចឹងតាបានចេះតែបាត់ផ្សោតរកតែមួយធ្វើថ្នាំមិនបាន!!! អូរច្រលំមាត់!!!!
ចុមគេដឹងអស់រលីង!!! ផ្សោតគេកំពុងអភិរក្សផង!!!
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 22, 2009 ម៉ោង 8:02 ល្ងាច
រស្មី ! គេអភិរក្សផ្សោតនៅទន្លេមេគង្គ។ ចំណែកផ្សោតនៅភូមិវើលប្រេសសំរាប់
យកទៅស្ងោរជ្រក់និងធ្វើស៊ុបឆ្នាំភ្លើង។ ហាហាហា
បានដាក់ប្រកាស ដោយ វណ្ណ ខែឧសភា 22, 2009 ម៉ោង 6:58 ព្រឹក
សួស្តីតាស៊ីក្លូ និង គ្រូសូត្រ! ខ្ញុំមានចំរៀងមួយបទនេះសំរាប់អ្នកទាំងពីរ, ស្តាប់មើលទៅ ពិតជាពេញចិត្តមិនខាន
http://www.sinsisamut.com/song/M142_Phek%20Sra%20Tam%20Tek%20Luy.mp3
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែឧសភា 22, 2009 ម៉ោង 8:00 ល្ងាច
អរគុណធំៗវណ្ណ ដែលបានផ្ញើរបទចំរៀងនេះមកគ្រូសូត្រឆ្វេង។ អូយពិរោះណាស់ !
អត្ថន័យមិនខុសពីជីវិតប្រចាំថ្ងៃរបស់គ្រូសូត្រឆ្វេង និងតាស៊ីក្លូទេ។
ផឹកៗៗៗចុមម៉្រាយហើយ !!! ហេហេហេ
បានដាក់ប្រកាស ដោយ ចំរើន ខែមិថុនា 6, 2009 ម៉ោង 3:58 ព្រឹក
សួស្តីលោកគ្រូសូត្រឆ្វេង ចេះស្តោះផ្លុំដែរទេ? ខ្ញុំហាក់ដូចជាចុកស្មាណាស់។
បានដាក់ប្រកាស ដោយ គ្រូសូត្រឆ្វេង ខែមិថុនា 6, 2009 ម៉ោង 4:03 ព្រឹក
អីយ៉ា! លោកអាចារច្យចំរើនមកហើយតើ ! មានអីអារឿងស្តោះផ្លុំហ្នឹងអាចជួយបាន។
មានចាយសៀងអ៊ីអោយគ្រូសូត្រឆ្វេងអត់?
បានដាក់ប្រកាស ដោយ វឌ្ឍនា ខែកក្កដា 18, 2009 ម៉ោង 2:05 ព្រឹក
បាត់យូរសង្ស័យតែនិមន្តទៅប្រោសព្រំម្តុំ មូលីន រូហ្ស បាត់ហើយមើលទៅ!
បានដាក់ប្រកាស ដោយ កូនដំរី ខែសីហា 6, 2009 ម៉ោង 8:43 ព្រឹក
សួស្តីលោកគ្រូសូត្រ!
បាត់មុខយូរម្លេះ ចូលមកលេងកូនដំរីផង http://khmerwonderland.wordpress.com
បានដាក់ប្រកាស ដោយ Vathana ខែកុម្ភៈ 22, 2010 ម៉ោង 12:51 ព្រឹក
Franz Kafka is Czech, not German teh na hehehehe
បានដាក់ប្រកាស ដោយ Garfield ខែកុម្ភៈ 23, 2010 ម៉ោង 12:47 ព្រឹក
អរគុណណាស់វឌ្ឍនា ! ដោយសារតែខ្ញុំចេះតែងដឹងថាស្នាដៃរបស់ Kafka សរសេរជាភាសាអាល្លឺម៉ង់ ដូចនេះ
ហើយ ខ្ញុំតែងចាត់ទុកគាត់ថាជាជនជាតិអាល្លឺម៉ង់។ បើកុំតែបានវឌ្ឍនាជួយប្រាប់ កុំអីខុសរហូត !
បានដាក់ប្រកាស ដោយ វឌ្ឍនា ខែមីនា 15, 2010 ម៉ោង 12:12 ព្រឹក
មកពីសរសេរអោយពួកអាល្លឺម៉ង់បានថ្លៃជាងហ្នឹងណា បានភាគច្រើនឃើញជាអាល្លឺម៉ង់អញ្ចឹងនោះ… តែបើនិយាយពី Kafka នរណាក៏នឹកដល់ក្រុងប្រាហ្កដែរ!
បានដាក់ប្រកាស ដោយ កន្និកា ខែកុម្ភៈ 26, 2010 ម៉ោង 5:17 ល្ងាច
សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations
បានដាក់ប្រកាស ដោយ មនុស្សចម្លែក ខែមីនា 1, 2012 ម៉ោង 1:19 ល្ងាច
អានការជជែកគ្នាចប់ទើប ដឹងថា តាស៊ីក្លូ នឹង គ្រូសូត្រឆ្វេងជាចាស់ទុំពូកែកំប្លែង ខ្ញុំសប្បាយចិត្តណាស់ពេលបានអានប្លក់នេះ អោយតែទំនេរខ្ញុំចំនាយពេលមកលេងផ្ទះតាស៊ីក្លូ និងគ្រូសូត្រឆ្វេងមកមើលការជជែកគ្នានេះ។ ខ្ញុំមើលមិនមិនជ្រិញសោះប្លកនេះ។ ខ្ញុំបាទសូមរាប់អាន តាស៊ីក្លូ និង គ្រូសូត្រឆ្វេងផងចាប់ពីថ្ងៃនេះ ទៅ។
បានដាក់ប្រកាស ដោយ មនុស្សចម្លែក ខែមីនា 21, 2012 ម៉ោង 12:33 ព្រឹក
សួស្តី លោកគ្រូសូត្រឆ្វេង! ខ្ញុំបានជាមកលេងផ្ទះរបស់លោកគ្រូសូត្រឆ្វេងហើយ សូមជល់មកកែវ មកហើយ ទុកជាការស្គាល់គ្នា។ ខ្ញុំសូមការអនុញ្ញតិពីលោកគ្រូសូត្រឆ្វេងលីងក្នុងប្លក់ខ្ញុំផងណា។