Archive for 7 ខែ​ឧសភា 2009

ផឹកសុរាពិសេស

snake-wine21

ថ្ងៃនេះ អាត្មាសូមណែនាំសុរាថ្មីសំរាប់ចាប់ផ្តើមទទួលស្វាគមន៍ការបើកប្លក់របស់អាត្មា។

លោកគ្រូសង្ឃរាជត្រូវបានអញ្ជើញជាគណៈអធិបតីក្នុងការកាត់ខែ្សបូរសម្ភោធប្លក់អាត្មា។

ដើម្បីអបរអរសាទរ អាត្មាសូមអញ្ជើញញោមៗទាំងអស់លើកកែវឡើងផឹកសុរានេះ !!!!

Advertisements

រឿង Slumdog Millionaire

Slumdog_Millionaire_poster

កាលពីប៉ុន្មានខែមុន មិត្តភ័ក្តិខែ្មរម្នាក់បានណែរនាំខ្ញុំឲ្យមើលខែ្សភាពយន្តមួយផលិតរួមគ្នារវាងអង់គ្លេស

និងអាមេរិច ប៉ុន្តែសំដែងដោយជនជាតិឥណ្ឌា និថតនៅប្រទេសឥណ្ឌាតែម្តង។មិត្តភ័ក្តិនោះគ្រាន់តែបា្រប់

ខ្ញុំថាសាច់រឿងកុននោះស្រដៀងគ្នានឹងទិដ្ឋភាពសង្គមខែ្មរបច្ចុប្បន្ន។បើពេលមើលចប់ហើយនោះ

ខ្ញុំបា្រកដជាជក់ចិត្តមិនខាន។ ពេលស្តាប់គាត់និយាយរួចហើយនោះខ្ញុំហាក់ដូចជារួញរាបន្តិចដែរ។

និយាយអោយត្រង់ទៅព្រោះខ្ញុំមិនសូវចូលចិត្តកុនស្ទីល Bollywoodរបស់ឥណ្ឌាទេដែលក្នុងមួយរឿង

មានឈុតច្រៀងនិងរាំនោះរាប់មិនអស់នោះ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានអានព័ត៌មានបនែ្ថមនៅតាម

អ៊ិនធ័រណេតអំពីកុននោះដោយគេបានសរសេរសសើរថា រឿង Slumdog Millionaire នេះកំពុងតែ

ពេញនិយមពីសំណាក់អ្នកទស្សនាហើយបានទទួលពានរង្វាន់ Golden Globe ចំនួន ៤ និងត្រូវបាន

ជ្រើសរើសចូលទៅប្រកួតប្រជែងយកពានរង្វាន់Oscarsឆ្នាំនេះទៀត។ បើនិយាយពីការប្រលងយក

ពានរង្វាន Oscars រឿង Slumdog Millionaire នេះបានប្រមូលយកពានរង្វាន់ស្ទើរគ្រប់ចំណាត់ថ្នាក់

(categorie) ធ្វើអោយអ្នកដឹកនាំរឿង និងតួសំដែងអាមេរិចកាំងនិងបរទេសច្រណែនមិនតិចទេ។

ដោយមើលឃើញថាហាក់ដូចជាទំនងរបស់គេដែរខ្ញុំក៍ចូលទៅដោនឡូដ៍កុននោះពីអ៊ិនធ័រណេត។

ក្រោយពេលបានមើលកុននោះរួចមក ខ្ញុំយល់ឃើញថាអ្វីដែលមិត្តភ័ក្តិខ្ញុំនិយាយពិតជាមិនខុសមែន។

ដំណើររឿងនោះវាបានឆ្លុះបញ្ចាំងពីសង្គមឥណ្ឌា ដែលមានលក្ខណៈស្រដៀងគ្នានឹងសង្គមខែ្មរបច្ចុប្បន្ន។

ម៉្យាងទៀត រាល់រូបភាពនិមួយៗនៃរឿងនោះបង្ហាញឲ្យឃើញពីជ្រុងមួយដែលយើងនឹកមិនស្មាន

ដល់នៅក្នុងសង្គមឥណ្ឌា។ ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ទស្សនារឿង Slumdog

Millionaireនេះ ខ្ញុំសូមសង្ខេបសាច់រឿងដោយខ្លីដូចតទៅ÷ « Jamal ជាកេ្មងប្រុសឥណ្ឌាម្នាក់កាន់

សាសនាឥស្លាម។ គេបានធំលូតលាស់ដឹងក្តីនៅតាមតំបន់សំណង់អនាបធិបេតយ្យក្នុងទីក្រុងបុមបៃ

(Bombay)។ ថ្ងៃមួយ Jamal បានឈានចូលទៅប្រលងក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះ នរណាចង់

ក្លាយជាមហាសេដ្ឋី? (Who Wants to be a Millionaire?) ដែលមានការពេញនិយមនៅក្នុងប្រទេស

ឥណ្ឌា។ ដោយឃើញថា Jamal អាចឆ្លើយបានគ្រប់សំណួរ ពិធីករកម្មវិធីទូរទស្សន៍នោះបានត្រូវរ៉ូវគ្នា

ជាមួយប៉ូលីសឲ្យមកចាប់យុវជននោះ។ នៅប៉ុស្តិ៍ប៉ូលីស Jamal ត្រូវបានចាប់ឃុំខ្លួនបណ្តោះអាសន្ន

ហើយត្រូវគេវាយធ្វើទារុណកម្ម។ នៅចំពោះអធិការប៉ុស្តិ៍នោះ Jamal មិនព្រម ផ្តល់ចំលើយអ្វីទាំងអស់

នៅពេលគេវាយធ្វើបាបខ្លួន។ ប៉ុន្តែ Jamal គ្រាន់តែរៀបរាប់បា្រប់ពីដំណើរជីវិតកុមារភាព របស់ខ្លួន

ដើម្បីឲ្យអធិការនោះជឿថាហេតុអ្វីបានជាគេអាចមានសត្ថភាពឆ្លើយសំនួរទាំងនោះដើម្បីឈានទៅ

ឈ្នះយកទឹកលុយចំនួន ២០ លានរ៉ូពី ពីកម្មវិធីទូរទស្សន៍។ ការនិទានពីកុមារភាពរបស់ Jamal អនុញ្ញាតិ

ឲ្យយើងអាចស្វែងយល់ពីជីវិតរបស់កេ្មងអនាថារើសសំរាម និងជីវិតអ្នករស់នៅក្នុងតំបន់អនាធិបតេយ្យ

នៃទីក្រុងម៉ុមបៃ (ឈ្មោះថ្មីរបស់ទីក្រុងបុមបៃ)។ »

បទ Wind of Change

ខ្ញុំចូលចិត្តស្តាប់បទចំរៀង Wind of Change នេះណាស់។

សង្ឃឹមថាសន្តិភាពនឹងមាននៅក្នុងផ្លូវចិត្តរបស់មនុស្សម្នាក់ៗ

ពិសេសការរួបរួមគ្នាដូចអត្ថន័យរបស់បទចំរៀងនេះ ដែលនិយាយ

ពីការរួបរួមគ្នារបស់ពិភពលោកក្រោយការដួលរលំនៃកំផែងជញ្ជាំង

ប៊ែរឡាំងនាឆ្នាំ ១៩៨៩ និងការបញ្ចប់សង្គ្រាមត្រជាក់។

ខាងក្រោមនេះជាការប្រគុំតន្រ្តីរបស់ក្រុម Scorpions នៅទីក្រុងម៉ូស្គូ

នាឆ្នាំ២០០៣។ បទចំរៀងនេះក៏មាននៅក្នុងអាល់ប៊ុមស៊ីឌី Moment Of

Glory (២០០០) របស់ក្រុមScorpions ផងដែរ។

មានចាប់អារម្មណ៍សំលេងរបស់ Klaus Meine​ ទេ? មកដល់ពេលនេះ

គាត់មានអាយុ ៥៥ ឆ្នាំហើយនៅតែច្រៀងពិរោះដដែល។ គាត់បានសរសេរបទនេះ

ដោយផ្ទាល់ដៃ។ ចំណែកអ្នកលេងហ្គីតាសូឡូ Rudolf Schenker វិញ ខ្ញុំចូលចិត្ត

គាត់ណាស់ ពិសេសដូចជាបទនេះដែលគាត់តែងម៉េឡូឌី និងសូឡូដោយខ្លួនឯងតែម្តង។