រឿង Slumdog Millionaire

Slumdog_Millionaire_poster

កាលពីប៉ុន្មានខែមុន មិត្តភ័ក្តិខែ្មរម្នាក់បានណែរនាំខ្ញុំឲ្យមើលខែ្សភាពយន្តមួយផលិតរួមគ្នារវាងអង់គ្លេស

និងអាមេរិច ប៉ុន្តែសំដែងដោយជនជាតិឥណ្ឌា និថតនៅប្រទេសឥណ្ឌាតែម្តង។មិត្តភ័ក្តិនោះគ្រាន់តែបា្រប់

ខ្ញុំថាសាច់រឿងកុននោះស្រដៀងគ្នានឹងទិដ្ឋភាពសង្គមខែ្មរបច្ចុប្បន្ន។បើពេលមើលចប់ហើយនោះ

ខ្ញុំបា្រកដជាជក់ចិត្តមិនខាន។ ពេលស្តាប់គាត់និយាយរួចហើយនោះខ្ញុំហាក់ដូចជារួញរាបន្តិចដែរ។

និយាយអោយត្រង់ទៅព្រោះខ្ញុំមិនសូវចូលចិត្តកុនស្ទីល Bollywoodរបស់ឥណ្ឌាទេដែលក្នុងមួយរឿង

មានឈុតច្រៀងនិងរាំនោះរាប់មិនអស់នោះ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានអានព័ត៌មានបនែ្ថមនៅតាម

អ៊ិនធ័រណេតអំពីកុននោះដោយគេបានសរសេរសសើរថា រឿង Slumdog Millionaire នេះកំពុងតែ

ពេញនិយមពីសំណាក់អ្នកទស្សនាហើយបានទទួលពានរង្វាន់ Golden Globe ចំនួន ៤ និងត្រូវបាន

ជ្រើសរើសចូលទៅប្រកួតប្រជែងយកពានរង្វាន់Oscarsឆ្នាំនេះទៀត។ បើនិយាយពីការប្រលងយក

ពានរង្វាន Oscars រឿង Slumdog Millionaire នេះបានប្រមូលយកពានរង្វាន់ស្ទើរគ្រប់ចំណាត់ថ្នាក់

(categorie) ធ្វើអោយអ្នកដឹកនាំរឿង និងតួសំដែងអាមេរិចកាំងនិងបរទេសច្រណែនមិនតិចទេ។

ដោយមើលឃើញថាហាក់ដូចជាទំនងរបស់គេដែរខ្ញុំក៍ចូលទៅដោនឡូដ៍កុននោះពីអ៊ិនធ័រណេត។

ក្រោយពេលបានមើលកុននោះរួចមក ខ្ញុំយល់ឃើញថាអ្វីដែលមិត្តភ័ក្តិខ្ញុំនិយាយពិតជាមិនខុសមែន។

ដំណើររឿងនោះវាបានឆ្លុះបញ្ចាំងពីសង្គមឥណ្ឌា ដែលមានលក្ខណៈស្រដៀងគ្នានឹងសង្គមខែ្មរបច្ចុប្បន្ន។

ម៉្យាងទៀត រាល់រូបភាពនិមួយៗនៃរឿងនោះបង្ហាញឲ្យឃើញពីជ្រុងមួយដែលយើងនឹកមិនស្មាន

ដល់នៅក្នុងសង្គមឥណ្ឌា។ ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ទស្សនារឿង Slumdog

Millionaireនេះ ខ្ញុំសូមសង្ខេបសាច់រឿងដោយខ្លីដូចតទៅ÷ « Jamal ជាកេ្មងប្រុសឥណ្ឌាម្នាក់កាន់

សាសនាឥស្លាម។ គេបានធំលូតលាស់ដឹងក្តីនៅតាមតំបន់សំណង់អនាបធិបេតយ្យក្នុងទីក្រុងបុមបៃ

(Bombay)។ ថ្ងៃមួយ Jamal បានឈានចូលទៅប្រលងក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះ នរណាចង់

ក្លាយជាមហាសេដ្ឋី? (Who Wants to be a Millionaire?) ដែលមានការពេញនិយមនៅក្នុងប្រទេស

ឥណ្ឌា។ ដោយឃើញថា Jamal អាចឆ្លើយបានគ្រប់សំណួរ ពិធីករកម្មវិធីទូរទស្សន៍នោះបានត្រូវរ៉ូវគ្នា

ជាមួយប៉ូលីសឲ្យមកចាប់យុវជននោះ។ នៅប៉ុស្តិ៍ប៉ូលីស Jamal ត្រូវបានចាប់ឃុំខ្លួនបណ្តោះអាសន្ន

ហើយត្រូវគេវាយធ្វើទារុណកម្ម។ នៅចំពោះអធិការប៉ុស្តិ៍នោះ Jamal មិនព្រម ផ្តល់ចំលើយអ្វីទាំងអស់

នៅពេលគេវាយធ្វើបាបខ្លួន។ ប៉ុន្តែ Jamal គ្រាន់តែរៀបរាប់បា្រប់ពីដំណើរជីវិតកុមារភាព របស់ខ្លួន

ដើម្បីឲ្យអធិការនោះជឿថាហេតុអ្វីបានជាគេអាចមានសត្ថភាពឆ្លើយសំនួរទាំងនោះដើម្បីឈានទៅ

ឈ្នះយកទឹកលុយចំនួន ២០ លានរ៉ូពី ពីកម្មវិធីទូរទស្សន៍។ ការនិទានពីកុមារភាពរបស់ Jamal អនុញ្ញាតិ

ឲ្យយើងអាចស្វែងយល់ពីជីវិតរបស់កេ្មងអនាថារើសសំរាម និងជីវិតអ្នករស់នៅក្នុងតំបន់អនាធិបតេយ្យ

នៃទីក្រុងម៉ុមបៃ (ឈ្មោះថ្មីរបស់ទីក្រុងបុមបៃ)។ »

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: