ខ្វាក់ក្លែងក្លាយ

កាលពីប៉ុន្មានសប្តាហ៍មុន មានមិត្តភ័ក្តិម្នាក់បានផ្ញើររឿងកំប្លែងនេះមកអោយគ្រូសូត្រឆ្វេង។
ខាងក្រោមនេះ ជាខ្លឹមសារនៃរឿងកំប្លែងនោះ។

អ្នកដំណើរម្នាក់បានបោះក្រដាសប្រាក់ដុល្លារចូលទៅក្នុងកំប៉ុងអ្នកសុំទានម្នាក់នៅតាមផ្លូវ។
ប៉ុន្តែ ក្រដាសប្រាក់នោះត្រូវខ្យល់បក់ប៉ើងទៅម្ខាងចម្ងាយប្រហែលពីរម៉ែត្រ។ អ្នកសុំទានស្ទុះ
តាមចាប់ក្រដាសប្រាក់មួយដុល្លារនោះយ៉ាងរហ័ស។ ឃើញដូច្នេះអ្នកដំណើរបើកភ្នែកធំៗ ៖

-យី, ឯងមិនមែនខ្វាក់មែនទែនឯណា! ប៉ុន្មានថ្ងៃដើរកាត់ទីនេះ ខ្ញុំខំតែជឿថាឯងជាមនុស្សខ្វាក់។

អ្នកសុំទានលើកដៃឃាត់ ៖

-កុំមាត់លឺពេក។ អ្នកសុំទានដែលចំណាំតែអង្គុយសុំលុយត្រង់កន្លែងនេះ គេអត់មកទេថ្ងៃនេះ។
ខ្ញុំចូលជំនួសគេមួយពេលរកលុយចាយតើ។

-ចុះអ្នកសុំទានខ្វាក់មែនទែននោះទៅណាហើយ?

-ថ្ងៃនេះ គេទៅមើលកុនរឿងថ្មី។

Advertisements

4 responses to this post.

  1. យី គ្រូសូត្រឆ្វេងស្វិតនេះក៏សំបូររឿងបោកម្ល៉េះ? នេះបានសមតែធ្វើជាបងប្អូនជាមួយតាស៊ីក្លូទេ!

    ឆ្លើយតប

    • តាស៊ីក្លូ ឬលោកគ្រូសង្ឃរាជជាដៃគូក្នុងសង្គ្រាមឥណ្ឌូចិនជាមួយគ្រូសូត្រឆ្វេង
      តាំងពីយូរយារមកហើយ។ឥឡូវ លោកគ្រូសង្ឃរាជបានដូរមុខរបរទៅធាក់ស៊ីក្លូវិញ
      ហើយ។ ថ្ងៃណាមួយ បើកេសីបានជិះស៊ីក្លូគាត់ កុំភ្លេចបើកមើលកែបស៊ីក្លូផង !
      បើបានមើល មុខជាបះសក់ច្រូង ព្រោះសុទ្ធតែស៊ីឌីកុនមនុស្សលោក និងថង់ទឹកអំពៅ។

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: