Archive for 12 ខែ​ឧសភា 2009

គ្រោះថ្នាក់ដ៏កំរមួយ

អំបាញ់ម៉ិញនេះ គ្រូសូត្រឆ្វេងបើកទូរទស្សន៍មើលព័ត៌មានឃើញគ្រោះថ្នាក់ដ៏កំរមួយកើត
ឡើងគឺកុងទេណ័រលោហៈសំរាប់ដឹកឥវ៉ាន់អ្នកដំណើរត្រូវបានស្រូបចូលទៅក្នុងម៉ូទ័ររបស់
យន្តហោះប៊ូអ៊ីងនៃក្រុមហ៊ុន Japan Airlines កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា នៅអាកាស
យានដ្ឋានអន្តរជាតិទីក្រុងLos Angeles។ ឧប្បត្តិហេតុនោះបានកើតឡើងចំពេលដែល
យន្តហោះនោះកំពុងត្រៀមខ្លួនហោះឡើង។ បើតាមការអះអាងរបស់អាជ្ញាធរព្រលានយន្តហោះ
នៅទីនោះបានអោយដឹងថា មូលហេតុដែលកុងទេណ័រត្រូវបានម៉ាស៊ីនម៉ូទ័រស្រូបចូលទៅនេះ
បណ្តាលមកពីវាស្ថិតនៅគៀកគ្នាពេក។ សំណាងល្អណាស់ដែលគ្មាននរណាបាត់ជីវិត។
ចំណែក អ្នកដំណើរក្នុងយន្តហោះចំនួន២៤៥នាក់និងសមាជិកក្រុមហ៊ុនអាកាសចរណ៍
Japan Airlines ត្រូវបានគេសង្គ្រោះទាន់ពេលវេលា។ គ្រូសូត្រឆ្វេងចេះតែស្រមៃមើលថា
បើស្ថិតនៅក្នុងហេតុការណ៍នោះវិញ ប្រហែលជាបាក់សក់ច្រូងហើយ។


បទចំរៀង ថ្ងៃជ្រេ (Sunset) របស់លោក ស៊ិន ស៊ីសាមុត

ពេលទំនេរ គ្រូសូត្រឆ្វេងតែងចាក់ម៉ាញ៉េថ្លង់ផ្អើលគេឯង ពិសេសឧបាសកឧបាសិកាចំណុះជើងវត្ត។
នរណាៗមិនល្បីកុដិលេខ០០៧របស់គ្រូសូត្រឆ្វេង។ ជារឿយៗ ពេលណារៀនសូត្រធម៌អាថ៌មិនចេញ
គ្រូសូត្រឆ្វេងតែងកកាយម៉ាញ៉េដ៏កញ្ចាស់ចាក់បទចំរៀងលោក ស៊ិន ស៊ីសាម៉ុត ស្តាប់លំហែរកាយ
ហើយ។ ថ្ងៃនេះ គ្រូសូត្រឆ្វេងបានស្តាប់បទមួយមានចំណងជើងថា ថ្ងៃជ្រេ (Sunset)។ ស្តាប់យូរៗ
ទៅបទមួយនេះពិរោះចុមម៉្រាយហើយវើយ ! ស្តាប់ហើយស្តាប់ទៀត គ្រូសូត្រឆ្វេងនៅតែមិនអស់ចិត្ត
ក៏ទៅលួចយកកុំព្យូទ័រ Laptop របស់លោកគ្រូសង្ឃរាជយកមកបើកអ៊ិនធ័រណេតស្រាវជ្រាវរកប្រភព
ដើមនៃបទនេះ។

ដើររុករកចុះឡើង លទ្ធផលចេញមកថាបទចំរៀងនេះមានប្រភពមកពីបទអង់គ្លេស The House of
Rising Sun  ច្រៀងដោយ Eric Bourdon របស់ក្រុមតន្ត្រី The Animals នៅសហរដ្ឋអាមេរិច។
តាមពឹតបទនេះ អ្នកចំរៀង Tom Clarence Ashley និង Gwen Foster បានច្រៀងតាំងពីឆ្នាំ ១៩៣៨
មកម្ល៉េះ ប៉ុន្តែ បទនេះចាប់ផ្តើមល្បីសុសសាយពេញពិភពលោកនៅពេលដែលក្រុម  The Animal
បានយកមកកែសំរួល និងច្រៀងឡើងវិញនាឆ្នាំ 1964។

បទនេះក៏មានគេយកមកច្រៀងជាភាសាបារាំងដែរ ក្រោមចំណងជើងថា Le pénitencier
ឬLes portes du pénitencier ច្រៀងដោយអ្នកចំរៀងល្បីបារាំងម្នាក់ឈ្មោះ​Johnny Hallyday។
ពេលស្រាវជ្រាវក្នុង Wikipedia គ្រូសូត្រឆ្វេងរំភើបបះសក់ច្រូង ពេលដែលឃើញគេសរសេរថា
បទនេះក៏មានជាភាសាខែ្មរ និងច្រៀងដោយលោក ស៊ិន ស៊ីសាមុត។ ញាតិញោម កូនចាបកូនព្រាប
សាកស្តាប់បទនេះទាំងបីភាសាម្តងមើលទៅ​ !

សហរដ្ឋអាមេរិចអត់រើសខ្ទើយចូលកងទ័ព

កំណត់ចំណាំ÷

រូបកំប្លែងនេះ គ្រូសូត្រឆ្វេងដាក់ក្នុងប្លក់ដើម្បីអោយបានសើចលេងទាំងអស់គ្នាទេ។

គ្រូសូត្រឆ្វេងគ្មានបំណងធ្វើការវាយប្រហារ ឬរើសអើងមនុស្សខ្ទើយ​ ឬមនុស្សស្រលាញ់

ភេទដូចគ្នាទេ។

31