គ្រោះថ្នាក់ដ៏កំរមួយ

អំបាញ់ម៉ិញនេះ គ្រូសូត្រឆ្វេងបើកទូរទស្សន៍មើលព័ត៌មានឃើញគ្រោះថ្នាក់ដ៏កំរមួយកើត
ឡើងគឺកុងទេណ័រលោហៈសំរាប់ដឹកឥវ៉ាន់អ្នកដំណើរត្រូវបានស្រូបចូលទៅក្នុងម៉ូទ័ររបស់
យន្តហោះប៊ូអ៊ីងនៃក្រុមហ៊ុន Japan Airlines កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា នៅអាកាស
យានដ្ឋានអន្តរជាតិទីក្រុងLos Angeles។ ឧប្បត្តិហេតុនោះបានកើតឡើងចំពេលដែល
យន្តហោះនោះកំពុងត្រៀមខ្លួនហោះឡើង។ បើតាមការអះអាងរបស់អាជ្ញាធរព្រលានយន្តហោះ
នៅទីនោះបានអោយដឹងថា មូលហេតុដែលកុងទេណ័រត្រូវបានម៉ាស៊ីនម៉ូទ័រស្រូបចូលទៅនេះ
បណ្តាលមកពីវាស្ថិតនៅគៀកគ្នាពេក។ សំណាងល្អណាស់ដែលគ្មាននរណាបាត់ជីវិត។
ចំណែក អ្នកដំណើរក្នុងយន្តហោះចំនួន២៤៥នាក់និងសមាជិកក្រុមហ៊ុនអាកាសចរណ៍
Japan Airlines ត្រូវបានគេសង្គ្រោះទាន់ពេលវេលា។ គ្រូសូត្រឆ្វេងចេះតែស្រមៃមើលថា
បើស្ថិតនៅក្នុងហេតុការណ៍នោះវិញ ប្រហែលជាបាក់សក់ច្រូងហើយ។


Advertisements

4 responses to this post.

  1. បើ​តាម​ខ្ញុំ​គិត នេះ​មិន​មែន​ជា​ការ​ពិត​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​បង្កើត​ជា​រូប​ភាព 3D ដើម្បី​ធ្វើ​ជា​គំរូ​​សម្រាប់​ការ​ផ្តល់​អោយ​យើង​ឃើញ​ថា​ការ​ដែល​បើក​បរ​នៅ​ជិត យន្ត​អាច​មាន​គ្រោះ​ថ្នាក់​បាន

    ឆ្លើយតប

  2. Posted by គ្រូសូត្រឆ្វេង on ខែ​ឧសភា 13, 2009 at 4:09 ល្ងាច

    អូយមើលម៉េចឃើញថាជារូបភាព 3D បើព័ត៌មាននេះ គេបានផ្សព្វផ្សាយ
    ពាសពេញពិភពលោករួចទៅហើយ។ អញ្ចឹងមើលវីដេអូមួយទៀត ដែល
    អ្នកដំណើរបានថតម្តង ពេលគេអូសយន្តហោះនេះ។

    ឆ្លើយតប

  3. ពិតជាគួរអោយខ្លាចមែន បើសុទ្ធតែស្រូបឡានចូលអញ្ចឹងអី

    ឆ្លើយតប

  4. ពិជាពត៌មានទាន់ហេតុការមែន មុនដើរជិតនឹងឈរមើលអាណឹងតែញឹក លើកក្រោយលែងក្បែហើយ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: