បទចំរៀង ថ្ងៃជ្រេ (Sunset) របស់លោក ស៊ិន ស៊ីសាមុត

ពេលទំនេរ គ្រូសូត្រឆ្វេងតែងចាក់ម៉ាញ៉េថ្លង់ផ្អើលគេឯង ពិសេសឧបាសកឧបាសិកាចំណុះជើងវត្ត។
នរណាៗមិនល្បីកុដិលេខ០០៧របស់គ្រូសូត្រឆ្វេង។ ជារឿយៗ ពេលណារៀនសូត្រធម៌អាថ៌មិនចេញ
គ្រូសូត្រឆ្វេងតែងកកាយម៉ាញ៉េដ៏កញ្ចាស់ចាក់បទចំរៀងលោក ស៊ិន ស៊ីសាម៉ុត ស្តាប់លំហែរកាយ
ហើយ។ ថ្ងៃនេះ គ្រូសូត្រឆ្វេងបានស្តាប់បទមួយមានចំណងជើងថា ថ្ងៃជ្រេ (Sunset)។ ស្តាប់យូរៗ
ទៅបទមួយនេះពិរោះចុមម៉្រាយហើយវើយ ! ស្តាប់ហើយស្តាប់ទៀត គ្រូសូត្រឆ្វេងនៅតែមិនអស់ចិត្ត
ក៏ទៅលួចយកកុំព្យូទ័រ Laptop របស់លោកគ្រូសង្ឃរាជយកមកបើកអ៊ិនធ័រណេតស្រាវជ្រាវរកប្រភព
ដើមនៃបទនេះ។

ដើររុករកចុះឡើង លទ្ធផលចេញមកថាបទចំរៀងនេះមានប្រភពមកពីបទអង់គ្លេស The House of
Rising Sun  ច្រៀងដោយ Eric Bourdon របស់ក្រុមតន្ត្រី The Animals នៅសហរដ្ឋអាមេរិច។
តាមពឹតបទនេះ អ្នកចំរៀង Tom Clarence Ashley និង Gwen Foster បានច្រៀងតាំងពីឆ្នាំ ១៩៣៨
មកម្ល៉េះ ប៉ុន្តែ បទនេះចាប់ផ្តើមល្បីសុសសាយពេញពិភពលោកនៅពេលដែលក្រុម  The Animal
បានយកមកកែសំរួល និងច្រៀងឡើងវិញនាឆ្នាំ 1964។

បទនេះក៏មានគេយកមកច្រៀងជាភាសាបារាំងដែរ ក្រោមចំណងជើងថា Le pénitencier
ឬLes portes du pénitencier ច្រៀងដោយអ្នកចំរៀងល្បីបារាំងម្នាក់ឈ្មោះ​Johnny Hallyday។
ពេលស្រាវជ្រាវក្នុង Wikipedia គ្រូសូត្រឆ្វេងរំភើបបះសក់ច្រូង ពេលដែលឃើញគេសរសេរថា
បទនេះក៏មានជាភាសាខែ្មរ និងច្រៀងដោយលោក ស៊ិន ស៊ីសាមុត។ ញាតិញោម កូនចាបកូនព្រាប
សាកស្តាប់បទនេះទាំងបីភាសាម្តងមើលទៅ​ !

Advertisements

7 responses to this post.

  1. ប៉ាឃោះដល់ហ៊ើយ ប់លយរគ៏ ! តាឃតាខីបានស៊ី ម៉ែសៅឃីឃរឃឿង ហេហេហេហេ !

    ឆ្លើយតប

  2. អ្ហេ ! កុំទាន់អាលភ័យគ្រូសូត្រឆ្វេង ! វីរវររបូតសារ៉ុងស្បង់​លេចឡូហ្គោតាស៊ីក្លូផ្អើល
    កូនផ្សោត កូនដំរីឥឡូវហ្នឹង !

    គ្រូសង្រ្គាជនិយាយប៉ៃឡាំៗតាមសំលេងពួកចាម បងប្អូនអាសុះនៅឈាំងម៉េះ
    (ច្រាំងចំរ៉េះ !) ។ ឥឡូវនេះគ្រូសង្រ្គាជបកប្រែឲ្យស្តាប់ជាភាសាខ្មែរវិញ។

    ពិរោះដល់ហើយ រំបល់យគរ៏ ! រកត្រីមិនបានស៊ី ម៉ែមីសៅរីរករឿង ! យល់នៅ?
    ហាហហាហាហហាហាហ

    ឆ្លើយតប

    • ងាប់ហើយលោកគ្រូសង្ឃរាជ គ្រូសូត្រឆ្វេងខំទៅរកវចនានុក្រមមើល
      ក្រែងមានពាក្យបាលី ឬសំស្រ្កឹតអី។ តាមពឹតភាសាចាមសោះ !
      យីស គ្រូសូត្រសង្ឃរាជធ្លាប់ទៅញ៉ែកូនចាមហ្មងបានដឹងរឿង
      ច្រើនណាស់។ ប្រយ័ត្នស្បែកក្របីចូលពោះ! ហាហាហាហា

      ឆ្លើយតប

  3. លោកតា​ៗ​ពូកែនិយាយមែនហ្ន៎!​ខ្ញុំសើចឡើងធ្លាក់ភ្នែកហើយ។

    ឆ្លើយតប

  4. ព្រះតេជគុណ ពិតជាចូលចិត្តលេងសើចមែន មានរឿងចំលែកយ៉ាងនេះម៉េចមិនប្រាប់អាចារ្យធំផង?

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: