ខារ៉ាអូខេបះសក់ (ហាមមើលក្មេងមិនទាន់គ្រប់អាយុ)

ម្សិលម៉ិញ មិត្តភ័ក្តិម្នាក់បានដើរមកកុដិ០០៧ របស់គ្រូសូត្រឆ្វេង ដើម្បីបង្ហាញ clip vidéo

បារាំងមួយ​ដែលទើបតែថតរួច។ គេបា្រប់ថាវីដេអូខារ៉ាអូខេនោះគ្រាន់តែដាក់ផ្សាយតាម

អ៊ិនធ័រណេតភ្លាមមានមនុស្សមើល ៣០០ ០០០ ក្នុងរយៈពេល ២៤ ម៉ោង។ ខារ៉ាអូខេនេះ

ថតនៅទីក្រុងប៉ារីស នៅតាមផ្លូវ Montorgueil ដែលសំបូរមនុស្សដើរកាត់ខ្វាត់ខែ្វង។

Advertisements

39 responses to this post.

  1. ចុមយក្ស កាដុមស៊ែបគ្រូសូត្រស្វេង !

    តោះទៅស្រុកបារាំងពីរនាក់ ! ឡើងស៊ីក្លូម៉ោ !!!!!!

    ព្រោះតែអារឿងហ្នឹងហើយបានជាពួកអាល់កៃដា ចេះតែធ្វើភេរវកម្មនោះ !

    ឆ្លើយតប

    • តោះទៅក៏ទៅ ! ជិះស៊ីក្លូហោះអ៊ែរឡាញចុះចតលើ runway របស់ព្រលាន Roissy
      -Charles de Gaulle អោយផ្អើលពួកពីឡុត Air France ម្តងមើល៎​ ! បើទៅដល់
      ក្រុងប៉ារីស តាស៊ីក្លូទៅរកនាងៗនៅក្នុងខារ៉ាអូខេនោះចុះ។ គ្រូសូត្រឆ្វេងសុំរួចខ្លួន
      ហើយ អត់ចង់ទៅប្រឡូកប្រឡាក់ជាមួយទេ។។ សូមជួយដឹកស៊ីក្លូទំលាក់គ្រូសូត្រ
      ឆ្វេងចោលនៅម្តុំសង្កាត់ Pigalle បានហើយ។ គ្រូសូត្រឆ្វេងចង់ទៅជួបញាតិញោម
      នៅម្តុំMoulin Rouge​ បន្តិច។ លឺថាគេចង់អោយគ្រូសូត្រឆ្វេងទៅសូត្រមន្តរំដោះ
      គ្រោះអោយគេ និងស្តោះផ្លុំផង។

      ចុះម៉េចបានជាពាក់ព័ន្ធជាមួយពួក Moujahidin របស់អាល់កៃដាទៅវិញ?

      ឆ្លើយតប

  2. មិនឲ្យពាក់ព័ន្ធនឹងពួកអាល់កៃដាយ៉ាងម៉េច បើស្រីៗអស់នោះចេះតែអញ្ចឹង !
    ព្រោះតែបែបនេះហើយបានជាពួកវានាំគ្នាធ្វើភេរវកម្មគិល !!!!!!!!!

    តាស៊ីក្លូរកទៅស្រុកបារាំងទៅសឹកវិញហើយឈប់ធ្វើគ្រូសង្រ្គាជ សង្រ្គាំងអី
    ទៀតហើយ ! អត់ចំនេញសោះ ! បើនៅជាមនុស្សធម្មតាដូចជាសប្បាយជាង
    គ្រាន់នឹងបានដើរតាមពីក្រោយពួកនាងៗទាំងនោះកាន់អាវុធភ្ជង់ពីក្រោយ !!!!!

    ចង់ទៅ Moulin Rouge​ ? អ្ហេ​!!!!! គេដូចជាកក់តាស៊ីក្លូតើ !!!! បើគ្រូសូត្រឆ្វេង
    ចង់ទៅក៏ទៅចុះអញ្ចឹងតាស៊ីក្លូសុខចិត្តឌុបទៅ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងបន្តិចណា
    ព្រោះឮថានៅម្តុំ Moulin Rouge​ នោះស្រីៗដូចជា អូតូរូតអញ្ចឹង !!!!!!!! វូម !!!!!!!!
    ហ្វ័រមុយឡាវ័ន្ត !!!!!!!!!! អត់ស្គាល់គ្រលុក រលាក់ទេវើយ !!!!!
    ហហាហាហាហហាហាហហា !!!!

    ឆ្លើយតប

    • និយាយអញ្ចឹងតាស៊ីក្លូ ! ពេលគ្រូសូត្រឆ្វេងបើកបរលើអូតូរូតអញ្ចឹង តើមានត្រួវ
      បង់លុយថ្លៃជិះលើផ្លូវហ្នឹងអត់? គ្រូសូត្រឆ្វេងចូលចិត្តតាអារបស់ហ្វ្រីៗទេ។
      អូតូរូតអីក៏មិនខ្វល់ដែរ ឆាប់ដល់ទីដៅណាស់ !

      ឆ្លើយតប

  3. ចង់​មើល​ស្ទើរ​ធ្លាក់​គ្រាប់​ភ្នែក​ហើយ​ តែអាណេត​ដើរ​យឺត​ពេក ចាំ​ៗៗៗពេល​ក្រោយ​សិន!!! ស្តាយ​ណាស់!!!

    ឆ្លើយតប

  4. ក្តៅពេក!!!ហាហា

    ឆ្លើយតប

  5. Posted by កូនដំរី on ខែ​ឧសភា 15, 2009 at 2:44 ព្រឹក

    អីយ៉ា អីយ៉ូយ វីដេអូខារ៉ាអូខេនេះអស្ចារ្យមែន មើលចង់ឆេះកុំព្យូទ័រ នៅផ្ទះ។ ហាស ហា

    ឆ្លើយតប

  6. បើថតស្រុកយើងមិនដឹងជាល្អប៉ុណ្ណាទេ តែមិនអាចទេជំទាវធំប្រកដជាស្រែកចាប់ហើយ ខុសប្រពៃណីខ្មែរ

    ឆ្លើយតប

    • កុំទៅខ្វល់ Posoky ! និយាយអញ្ចឹងគ្រូសូត្រឆ្វេងនឹងដឹកនាំការថតស្រដៀងគ្នានេះដែរ។ គ្រួសូត្រ
      ឆ្វេងខ្វះអ្នកដឹកនាំសំដែង តើ Posoky អាចដឹកនាំបានអត់? បើមិនបានទេ គ្រូសូត្រ
      ឆ្វេងមានប៉ុស្តិ៍មួយទៀតទំនេរគឺ ផែ្នក casting តើចាប់អារម្នណ៍អត់? ណែ៎ មុន
      នឹងមកដាក់ពាក្យសុំការងារនិយាយជាប្រពន្ធអោយហើយណា ប្រយ័ត្នស៊ីពីរ
      ពិលពកប្រាំកន្លែង។ ហាហាហាហាហា

      ឆ្លើយតប

  7. អូហូយ គ្រូសូត្រឆ្វេង អើយ!
    ខ្ញុំបានប្រវ៉ាក់មើលឡើងបូនដប់ដង តែរាល់តែលើក
    អាផ្ទាំងខ្មៅម្តុំអក្សរ BABY អីនឹងវានោតែត្រង់ហ្នឹងដដែល ហាសហា
    យី! ចំតែម្តង អង្កាល់បានវាគេផោចវាចេញណ៎ ។
    មិនអីទេ ចាំមើលម៉ាខែពីរទៀត មកលបមើលម្តងទៀត ក្រែងអាផ្ទាំងខ្មៅ
    នោះវាដូរកន្លែងទៅនៅក្បាលជង្គង់ម្តង ហាសហាៗៗ ។
    .

    ឆ្លើយតប

  8. គ្រូសូត្រឆ្វេងទៅជួបញាតិញោមនៅម្តុំ Moulin Rouge​ ម៉េចម៉ាកុំឆៀងចូល Moulin Rouge​ អី ប្រយ័ត្នគេដេញចេញខ្មាស់គេ។ បើចង់ចូលគួរតែដូរតឺនុយចេញសិនទៅ 😀

    ឆ្លើយតប

    • អូហ័ម៉ូនីដា ! ញាតិញោមនៅម្តុំ Moulin Rouge នោះ គេគ្រាន់តែហៅគ្រូសូត្រឆ្វេង
      អោយមកស្តោះផ្លុំទេ។ បើជ្រុលនិយាយ Moulin Rouge ហើយ ចូលក៍ចូលទៅ
      ប៉ុន្តែ ម៉ូនីដាអាចទៅសុំខោខូវប៊យ និងអាវយឺតរបស់ស្វាម៉ីម៉ូនីដាអោយគ្រូសូត្រឆ្វេង
      ពាក់សិនបានអត់?

      ឆ្លើយតប

  9. ម៉េចបានទៅចឹងហើយ ‌! ដាក់រូបអីក៏ពិបាកមើលម៉េស 🙂

    ឆ្លើយតប

  10. អូហូ​ខារ៉ាអូខេអី​ក៏អស្ចារ្យម៉េះ​

    ឆ្លើយតប

  11. Posted by អគ្គលីបុត្រ on ខែ​ឧសភា 16, 2009 at 3:44 ព្រឹក

    ម៉ែ​អា​ថ្លែន! កញ្ញា​ដើរ​មុន​គេ​សុទ្ធ​តែ​ឆ្អឹង កញ្ញ​ទី​ពីរ​គ្រាន់បើ កញ្ញា​ទី​បី​ទៅ​ដណ្តើម​ម៉ាញ៉េគេ លយ​អស់​ស្ទះ! :mrgreen:

    ឆ្លើយតប

    • អញ្ចឹងក្នុងចំណោមកញ្ញាទាំងបីហ្នឹង អគ្គលីបុត្រជ្រើសរើសមួយណាដែរ? ម៉េចម៉ា
      ពេលបានព្រមព្រៀងត្រូវរ៉ូវគ្នាហើយ កុំភ្លេចគុណបំណាច់គ្រូសូត្រឆ្វេង 🙂
      គ្រូសូត្រឆ្វេងអាចថតខារាអូខេទុកអោយអគ្គលីបុត្រឯងបានគ្រាន់ជាអនុស្សាវរីយ៍
      ហើយយកមកផ្សព្វផ្សាយនៅភូមិវើដប្រែសយើងនេះ។

      ឆ្លើយតប

  12. ខ្ញុំ​អត់​សូវ​ហ៊ាន​មើល​ប៉ុន្មាន​ទេ ព្រោះ​អី​គ្រាន់​​តែ​មើល​ភ្លាម​កុំ​ព្យូទ័រ​របស់​ខ្ញុំ​គាងម​ហ្មឹង​អត់​ដឹង​រឿង​អី​សោះ​ ​ប្រ​ហែល​ចា​មក​ពី​ អារឿង​មួយ​ហ្នឹង​ទេ​ដឹង​?

    ឆ្លើយតប

  13. អូយនៅបាត់ដំបង ក្តៅណាស់ ពេលនេះ។ ស្រាប់តែចូលមើលអត់មានបះសក់ទេ ស្រាប់តែបែកញើសជោគ!! អូយគ្រូសូត្រឆ្វេងដាក់ដល់កហើយ!

    ឆ្លើយតប

  14. @សាម៉ាឌី ហៅស៊ីម៉ាដាម យីស ! ចុះកុំព្យូទ័រនោះអីក៏ឆាប់មានរំញោចម្ល៉េះ? នេះចង់
    ខ្លាំងជាងមនុស្សទៅទៀត។សង្ស័យកុំព្យូទ័រនោះវាគាំងដោយសារតែសាម៉ាឌីខំពង្រីក
    កន្លែង BABY អោយកាន់តែធំហើយ 🙂

    @អ្នកបាត់ដំបង ! ចុះនៅទីនោះក្តៅប៉ុន្មានតដែរ? ចុះកំលោះស្មឹតឯងឆាប់បែកញើស
    ម្ល៉េះគ្រាន់តែមើលប៉ុណ្ណឹង?ប្រយ័ត្នគ្រូសូត្រឆ្វេងចាប់អោយទៅគីឡូម៉ែត្រអូងអោយឈប់
    បែកញើសឥឡូវ !

    ឆ្លើយតប

  15. មិនអីទេម៉ូនីដា ! បើគេត្រូវការអោយមាន costume គ្រូសូត្រឆ្វេងយកស្បង់ចីពរ
    មកចងក្បិនតែម្តង ហើយយកសក់ទង់ដែងមកពាក់អោយដូច Britney Spears។
    ហើយបើអ្នកយាមទ្វារសួរ គ្រូសូត្រឆ្វេងគ្រាន់តែបា្រប់គេថា នេះជាអាវ paille
    ប្រពៃណីរបស់ពួកអាហ្វ្រិក។ តែប៉ុណ្ណេះ រួចខ្លួនហើយ 🙂

    ឆ្លើយតប

  16. ទៅម្តងរ៉ូវដឹងហើយ ! សំបុត្រចូល Moulin Rouge ថ្លៃ ៦០ អឺរ៉ូ (តំលៃកាលពី២ឆ្នាំមុន)។ អាហ្នឹង
    គ្រាន់តែថ្លៃចូលរ៉េ បើថ្លៃស៊ីផឹកគិតផ្សេង ហើយថ្លៃកេះកៀវម៉ែអាថ្លៃហើយ !

    ម៉ាយប់ ៤០០ អឺរ៉ូ ! សាកម្តងទៅ !

    ឆ្លើយតប

  17. Moulin Rouge មិនមែនជាភូមិបោយដៃទេ ប៉ុន្តែ ជាកន្លែងសំដែងទស្សនីយភាពរបាំ,
    សៀក, រាំកំសាន្ត និងស្រស់ស្រូបអាហារ។ ប៉ុន្តែ អ្នករាំសំដែងនោះតែងស្លៀកពាក់
    ស្រើបស្រាលបង្ហាញលែ្វងខាងលើចំហយ៉ាងសង្ខារ។ពេលមើលម្តងៗ គ្រូសូត្រឆ្វេងហៀរ
    ទឹកមាត់អោយកក្លាក់។ សំបុត្រចូល Moulin Rouge បច្ចុប្បន្នមានចាប់ពី 92 euros ដល់
    102 euros សំរាប់ការសំដែងទស្សនីយភាពតែប៉ុណ្ណោះ។ បើមានការហូបចុក និងរាំកំសាន្ត
    ទៀត តំលៃមានទៅតាមជំរើសដូចខាងក្រោមនេះ÷

    French Cancan Menu 150 euros
    Toulouse-Lautrec Menu 165 euros
    Belle Epoque Menu 180 euros

    និយាយត្រង់ទៅ គ្រូសូត្រឆ្វេងអត់ដែលចូល Moulin Rouge ទេ ប៉ុន្តែ ធ្លាប់ចូល Lido។
    កន្លែងហ្នឹងដូចគ្នានឹងMoulin Rouge ដែរ។ តំលៃថោកជាងបន្តិច ! សំរាប់ការសំដែង
    សិល្បៈតំលៃត្រឹមតែ 80 euros ប៉ុណ្ណោះ។ បើចង់ស្រស់ស្រូបអាហារ ផឹកស្រា
    Champagne និងរាំកំសាន្ត តំលៃមានចន្លោះពី 115​ ដល់ 125 euros។កាលនោះ
    គ្រូសូត្រឆ្វេងសំណាងណាស់ ដែលអត់បានចេញលុយ ព្រោះទូរទស្សន៍ប៉ុស្តិ៍លេខ៣បារាំង
    (France 3) គេចេញលុយអោយ។ ពេលមើលហើយចង់ចូលទៅមើលទៀត។

    ឆ្លើយតប

  18. គ្រូសូត្រឆ្វេងសំបូររបស់ល្អមើលតើ! យកមកដាក់នៅទីនេះផ្អើលក្មេងក្មាងអស់ហើយ! នៅវើតប្រេះនេះមានអ្នកមិនទាន់គ្រប់អាយុណា។

    ឆ្លើយតប

    • ហ្នឹងហើយវណ្ណ ! អរគុណដែលបានរំលឹក ប៉ុន្តែ គ្រូសូត្រឆ្វេងបានសរសេរធំដែរថា
      ហាមមើលកេ្មងទាន់គ្រប់អាយុ។ ដូចនេះ បើគេចង់មើលវាជាការទទួលខុសត្រូវរបស់
      ពួកគេ។ យ៉ាងណាម៉ិញ វីដេអូទាំងអស់នោះមានក្នុង Youtube ស្រាប់ហើយ មិនមែន
      គ្រូសូត្រឆ្វេងជាអ្នក Upload ទេ។ គ្រូសូត្រឆ្វេងអត់មានបំណងរុញស៊ីក្លូចូលឡានទេ
      ប៉ុន្តែ បើស៊ីក្លូចង់ចូលទៅហើយ អាហ្នឹងអាត្មាជួយមិនបានទេ 🙂

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: