ម្សិលម៉ិញ មិត្តភ័ក្តិម្នាក់បានដើរមកកុដិ០០៧ របស់គ្រូសូត្រឆ្វេង ដើម្បីបង្ហាញ clip vidéo
បារាំងមួយដែលទើបតែថតរួច។ គេបា្រប់ថាវីដេអូខារ៉ាអូខេនោះគ្រាន់តែដាក់ផ្សាយតាម
អ៊ិនធ័រណេតភ្លាមមានមនុស្សមើល ៣០០ ០០០ ក្នុងរយៈពេល ២៤ ម៉ោង។ ខារ៉ាអូខេនេះ
ថតនៅទីក្រុងប៉ារីស នៅតាមផ្លូវ Montorgueil ដែលសំបូរមនុស្សដើរកាត់ខ្វាត់ខែ្វង។
Posted by តាស៊ីក្លូ on ខែឧសភា 14, 2009 at 6:35 ល្ងាច
ចុមយក្ស កាដុមស៊ែបគ្រូសូត្រស្វេង !
តោះទៅស្រុកបារាំងពីរនាក់ ! ឡើងស៊ីក្លូម៉ោ !!!!!!
ព្រោះតែអារឿងហ្នឹងហើយបានជាពួកអាល់កៃដា ចេះតែធ្វើភេរវកម្មនោះ !
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 14, 2009 at 8:02 ល្ងាច
តោះទៅក៏ទៅ ! ជិះស៊ីក្លូហោះអ៊ែរឡាញចុះចតលើ runway របស់ព្រលាន Roissy
-Charles de Gaulle អោយផ្អើលពួកពីឡុត Air France ម្តងមើល៎ ! បើទៅដល់
ក្រុងប៉ារីស តាស៊ីក្លូទៅរកនាងៗនៅក្នុងខារ៉ាអូខេនោះចុះ។ គ្រូសូត្រឆ្វេងសុំរួចខ្លួន
ហើយ អត់ចង់ទៅប្រឡូកប្រឡាក់ជាមួយទេ។។ សូមជួយដឹកស៊ីក្លូទំលាក់គ្រូសូត្រ
ឆ្វេងចោលនៅម្តុំសង្កាត់ Pigalle បានហើយ។ គ្រូសូត្រឆ្វេងចង់ទៅជួបញាតិញោម
នៅម្តុំMoulin Rouge បន្តិច។ លឺថាគេចង់អោយគ្រូសូត្រឆ្វេងទៅសូត្រមន្តរំដោះ
គ្រោះអោយគេ និងស្តោះផ្លុំផង។
ចុះម៉េចបានជាពាក់ព័ន្ធជាមួយពួក Moujahidin របស់អាល់កៃដាទៅវិញ?
Posted by តាស៊ីក្លូ on ខែឧសភា 14, 2009 at 8:49 ល្ងាច
មិនឲ្យពាក់ព័ន្ធនឹងពួកអាល់កៃដាយ៉ាងម៉េច បើស្រីៗអស់នោះចេះតែអញ្ចឹង !
ព្រោះតែបែបនេះហើយបានជាពួកវានាំគ្នាធ្វើភេរវកម្មគិល !!!!!!!!!
តាស៊ីក្លូរកទៅស្រុកបារាំងទៅសឹកវិញហើយឈប់ធ្វើគ្រូសង្រ្គាជ សង្រ្គាំងអី
ទៀតហើយ ! អត់ចំនេញសោះ ! បើនៅជាមនុស្សធម្មតាដូចជាសប្បាយជាង
គ្រាន់នឹងបានដើរតាមពីក្រោយពួកនាងៗទាំងនោះកាន់អាវុធភ្ជង់ពីក្រោយ !!!!!
ចង់ទៅ Moulin Rouge ? អ្ហេ!!!!! គេដូចជាកក់តាស៊ីក្លូតើ !!!! បើគ្រូសូត្រឆ្វេង
ចង់ទៅក៏ទៅចុះអញ្ចឹងតាស៊ីក្លូសុខចិត្តឌុបទៅ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងបន្តិចណា
ព្រោះឮថានៅម្តុំ Moulin Rouge នោះស្រីៗដូចជា អូតូរូតអញ្ចឹង !!!!!!!! វូម !!!!!!!!
ហ្វ័រមុយឡាវ័ន្ត !!!!!!!!!! អត់ស្គាល់គ្រលុក រលាក់ទេវើយ !!!!!
ហហាហាហាហហាហាហហា !!!!
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 16, 2009 at 4:55 ព្រឹក
និយាយអញ្ចឹងតាស៊ីក្លូ ! ពេលគ្រូសូត្រឆ្វេងបើកបរលើអូតូរូតអញ្ចឹង តើមានត្រួវ
បង់លុយថ្លៃជិះលើផ្លូវហ្នឹងអត់? គ្រូសូត្រឆ្វេងចូលចិត្តតាអារបស់ហ្វ្រីៗទេ។
អូតូរូតអីក៏មិនខ្វល់ដែរ ឆាប់ដល់ទីដៅណាស់ !
Posted by អាចម៍ផ្កាយ on ខែឧសភា 15, 2009 at 12:39 ព្រឹក
ចង់មើលស្ទើរធ្លាក់គ្រាប់ភ្នែកហើយ តែអាណេតដើរយឺតពេក ចាំៗៗៗពេលក្រោយសិន!!! ស្តាយណាស់!!!
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 15, 2009 at 12:46 ល្ងាច
មើលតាមដំណើរទៅណាអាចមន៍ផ្កាយ ! ចង់ដោនឡូតទុកធ្វើជា collection ក៏បានដែរ។ ហាហាហាហា
Posted by que on ខែឧសភា 15, 2009 at 1:45 ព្រឹក
ក្តៅពេក!!!ហាហា
Posted by សុទ្ធា on ខែឧសភា 15, 2009 at 4:01 ព្រឹក
ហី មកមើលវីដេអូប៉ះសក់អីគេដែរហ្នឹង?
អត់ទាន់គ្រប់អាយុណាហី!
Posted by que on ខែឧសភា 15, 2009 at 2:07 ល្ងាច
ឡើងហៀរហើយ រឿងអីមិនទាន់គ្រប់!!
Posted by សុភា on ខែឧសភា 19, 2009 at 1:47 ល្ងាច
ហាសហាស ឃ្យូនិយាយត្រូវ 😛
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 15, 2009 at 12:47 ល្ងាច
អេហ៍កូនបំណុលតាស៊ីក្លូចូលមកហើយតើ ! ស្វាគមន៍មកកាន់កុដិ០០៧
របស់គ្រូសូត្រឆ្វេង !ហ្នឹងហើយ នៅអឺរ៉ុបក្តៅដល់កហើយ !
Posted by VioletRiver on ខែឧសភា 20, 2009 at 11:25 ល្ងាច
ក្តៅអី ភ្លៀងធ្លាក់ឡើងផ្កាmoiរលាំទឹកមរណាអស់ទៅហើយ !
Posted by កូនដំរី on ខែឧសភា 15, 2009 at 2:44 ព្រឹក
អីយ៉ា អីយ៉ូយ វីដេអូខារ៉ាអូខេនេះអស្ចារ្យមែន មើលចង់ឆេះកុំព្យូទ័រ នៅផ្ទះ។ ហាស ហា
Posted by តាស៊ីក្លូ on ខែឧសភា 15, 2009 at 9:15 ព្រឹក
នែកូនដំរី ! គ្រប់អាយុរួចឬនៅហ្នឹង បានជាខំប្រឹងមើលនោះមើល !
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 15, 2009 at 12:49 ល្ងាច
សួស្តីកូនដំរី ស្វាគមន៍មកកាន់កុដិ០០៧របស់គ្រូសូត្រឆ្វេង ! កុំព្យូទ័រនោះចង់
ឆេះដោយសារតែប្រមោយរបស់កូនដំរីឯងចង់ចាក់ទំលុះ screen ទេដឹង?
ម៉េចម៉ាកុំមកបន្ទោសគ្រូសូត្រឆ្វេងអោយសោះ !
Posted by Posoky on ខែឧសភា 15, 2009 at 3:44 ល្ងាច
បើថតស្រុកយើងមិនដឹងជាល្អប៉ុណ្ណាទេ តែមិនអាចទេជំទាវធំប្រកដជាស្រែកចាប់ហើយ ខុសប្រពៃណីខ្មែរ
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 16, 2009 at 5:00 ព្រឹក
កុំទៅខ្វល់ Posoky ! និយាយអញ្ចឹងគ្រូសូត្រឆ្វេងនឹងដឹកនាំការថតស្រដៀងគ្នានេះដែរ។ គ្រួសូត្រ
ឆ្វេងខ្វះអ្នកដឹកនាំសំដែង តើ Posoky អាចដឹកនាំបានអត់? បើមិនបានទេ គ្រូសូត្រ
ឆ្វេងមានប៉ុស្តិ៍មួយទៀតទំនេរគឺ ផែ្នក casting តើចាប់អារម្នណ៍អត់? ណែ៎ មុន
នឹងមកដាក់ពាក្យសុំការងារនិយាយជាប្រពន្ធអោយហើយណា ប្រយ័ត្នស៊ីពីរ
ពិលពកប្រាំកន្លែង។ ហាហាហាហាហា
Posted by ឆាយ៉ា on ខែឧសភា 15, 2009 at 5:06 ល្ងាច
អូហូយ គ្រូសូត្រឆ្វេង អើយ!
ខ្ញុំបានប្រវ៉ាក់មើលឡើងបូនដប់ដង តែរាល់តែលើក
អាផ្ទាំងខ្មៅម្តុំអក្សរ BABY អីនឹងវានោតែត្រង់ហ្នឹងដដែល ហាសហា
យី! ចំតែម្តង អង្កាល់បានវាគេផោចវាចេញណ៎ ។
មិនអីទេ ចាំមើលម៉ាខែពីរទៀត មកលបមើលម្តងទៀត ក្រែងអាផ្ទាំងខ្មៅ
នោះវាដូរកន្លែងទៅនៅក្បាលជង្គង់ម្តង ហាសហាៗៗ ។
.
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 16, 2009 at 5:06 ព្រឹក
អូយឆាយ៉ា ! បើចង់អោយផ្ទាំងអក្សរខ្មៅនោះបាត់ គ្រូសូត្រឆ្វេងពឹងពាក់
លើឆាយ៉ាហើយ ព្រោះឆាយ៉ាមានជំនាញខាងកែរូបភាព។ ឥឡូវនេះ
គ្រូសូត្រឆ្វេងសូមរើសឆាយ៉ាជានាយកខាងផែ្នក post-production។
ចាប់អារម្មណ៍អត់?
Posted by ឆាយ៉ា on ខែឧសភា 16, 2009 at 10:26 ព្រឹក
អេហេ គ្រូសូត្រ
បើនិយាយពីវិឌីអូបែបហ្នឹង ខ្ញុំចង់ទៅនៅខាង pre-production ជាងវីញហើយ ហាសហា ! ។
នៅតំណាក់ការ pre-production នោះអត់ទាន់មានអាបន្ទះខ្មៅ BABY លើក្រោមហ្នឹងទេ ហេសហេ ។
ជជែកជាមួយខ្ញុំតាមនេះក៏បាន
Posted by monida on ខែឧសភា 15, 2009 at 9:50 ល្ងាច
គ្រូសូត្រឆ្វេងទៅជួបញាតិញោមនៅម្តុំ Moulin Rouge ម៉េចម៉ាកុំឆៀងចូល Moulin Rouge អី ប្រយ័ត្នគេដេញចេញខ្មាស់គេ។ បើចង់ចូលគួរតែដូរតឺនុយចេញសិនទៅ 😀
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 16, 2009 at 5:11 ព្រឹក
អូហ័ម៉ូនីដា ! ញាតិញោមនៅម្តុំ Moulin Rouge នោះ គេគ្រាន់តែហៅគ្រូសូត្រឆ្វេង
អោយមកស្តោះផ្លុំទេ។ បើជ្រុលនិយាយ Moulin Rouge ហើយ ចូលក៍ចូលទៅ
ប៉ុន្តែ ម៉ូនីដាអាចទៅសុំខោខូវប៊យ និងអាវយឺតរបស់ស្វាម៉ីម៉ូនីដាអោយគ្រូសូត្រឆ្វេង
ពាក់សិនបានអត់?
Posted by Monida on ខែឧសភា 16, 2009 at 6:37 ព្រឹក
ខោខូវប៊យ និងអាវយឺតអី ចាំតែគេអោយចូលតើ! ទាល់តែអាវធំក ក្រវ៉ាត់កហ្ន៎! 😀
Posted by Sophia on ខែឧសភា 16, 2009 at 12:29 ព្រឹក
ម៉េចបានទៅចឹងហើយ ! ដាក់រូបអីក៏ពិបាកមើលម៉េស 🙂
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 16, 2009 at 5:13 ព្រឹក
អូយ Sophia ! រូបអញ្ចឹងពិបាកមើល? ងាប់ហើយ គ្រូសូត្រឆ្វេងខ្លាច
តែមើលបណ្តើរយកដៃខ្ទប់ភែ្នកបណ្តើរ រួចឆ្លៀតលួចមើលទេមុខនេះ។
ហាហាហាហាហាហា
Posted by ពងទា on ខែឧសភា 16, 2009 at 3:42 ព្រឹក
អូហូខារ៉ាអូខេអីក៏អស្ចារ្យម៉េះ
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 16, 2009 at 5:19 ព្រឹក
ពងទា ! បើចង់រៀនភាសាបារាំងខិតខំអានអក្សរនៅខារាអូខេនេះទៅ !
ធានាមួយខែក្រោយ ពងទាអាចអានអក្សរបារាំងស្ទាត់ហើយ។ មុខនេះ
សង្ស័យចាំតែពាក្យ BABY ទេមើលទៅ ! ហាហាហាហា
Posted by អគ្គលីបុត្រ on ខែឧសភា 16, 2009 at 3:44 ព្រឹក
ម៉ែអាថ្លែន! កញ្ញាដើរមុនគេសុទ្ធតែឆ្អឹង កញ្ញទីពីរគ្រាន់បើ កញ្ញាទីបីទៅដណ្តើមម៉ាញ៉េគេ លយអស់ស្ទះ!
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 16, 2009 at 5:21 ព្រឹក
អញ្ចឹងក្នុងចំណោមកញ្ញាទាំងបីហ្នឹង អគ្គលីបុត្រជ្រើសរើសមួយណាដែរ? ម៉េចម៉ា
ពេលបានព្រមព្រៀងត្រូវរ៉ូវគ្នាហើយ កុំភ្លេចគុណបំណាច់គ្រូសូត្រឆ្វេង 🙂
គ្រូសូត្រឆ្វេងអាចថតខារាអូខេទុកអោយអគ្គលីបុត្រឯងបានគ្រាន់ជាអនុស្សាវរីយ៍
ហើយយកមកផ្សព្វផ្សាយនៅភូមិវើដប្រែសយើងនេះ។
Posted by Samady KS on ខែឧសភា 16, 2009 at 6:53 ព្រឹក
ខ្ញុំអត់សូវហ៊ានមើលប៉ុន្មានទេ ព្រោះអីគ្រាន់តែមើលភ្លាមកុំព្យូទ័ររបស់ខ្ញុំគាងមហ្មឹងអត់ដឹងរឿងអីសោះ ប្រហែលចាមកពី អារឿងមួយហ្នឹងទេដឹង?
Posted by បាត់ដំបង on ខែឧសភា 16, 2009 at 11:53 ព្រឹក
អូយនៅបាត់ដំបង ក្តៅណាស់ ពេលនេះ។ ស្រាប់តែចូលមើលអត់មានបះសក់ទេ ស្រាប់តែបែកញើសជោគ!! អូយគ្រូសូត្រឆ្វេងដាក់ដល់កហើយ!
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 17, 2009 at 6:14 ព្រឹក
@សាម៉ាឌី ហៅស៊ីម៉ាដាម យីស ! ចុះកុំព្យូទ័រនោះអីក៏ឆាប់មានរំញោចម្ល៉េះ? នេះចង់
ខ្លាំងជាងមនុស្សទៅទៀត។សង្ស័យកុំព្យូទ័រនោះវាគាំងដោយសារតែសាម៉ាឌីខំពង្រីក
កន្លែង BABY អោយកាន់តែធំហើយ 🙂
@អ្នកបាត់ដំបង ! ចុះនៅទីនោះក្តៅប៉ុន្មានតដែរ? ចុះកំលោះស្មឹតឯងឆាប់បែកញើស
ម្ល៉េះគ្រាន់តែមើលប៉ុណ្ណឹង?ប្រយ័ត្នគ្រូសូត្រឆ្វេងចាប់អោយទៅគីឡូម៉ែត្រអូងអោយឈប់
បែកញើសឥឡូវ !
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 17, 2009 at 6:19 ព្រឹក
មិនអីទេម៉ូនីដា ! បើគេត្រូវការអោយមាន costume គ្រូសូត្រឆ្វេងយកស្បង់ចីពរ
មកចងក្បិនតែម្តង ហើយយកសក់ទង់ដែងមកពាក់អោយដូច Britney Spears។
ហើយបើអ្នកយាមទ្វារសួរ គ្រូសូត្រឆ្វេងគ្រាន់តែបា្រប់គេថា នេះជាអាវ paille
ប្រពៃណីរបស់ពួកអាហ្វ្រិក។ តែប៉ុណ្ណេះ រួចខ្លួនហើយ 🙂
Posted by ខេមរផាយសន on ខែឧសភា 17, 2009 at 11:40 ល្ងាច
តើ Moulin Rouge ជាភូមិបោយដៃដូចនៅ Pgalle ដែរឬទេ?
Posted by តាស៊ីក្លូ on ខែឧសភា 17, 2009 at 11:47 ល្ងាច
ទៅម្តងរ៉ូវដឹងហើយ ! សំបុត្រចូល Moulin Rouge ថ្លៃ ៦០ អឺរ៉ូ (តំលៃកាលពី២ឆ្នាំមុន)។ អាហ្នឹង
គ្រាន់តែថ្លៃចូលរ៉េ បើថ្លៃស៊ីផឹកគិតផ្សេង ហើយថ្លៃកេះកៀវម៉ែអាថ្លៃហើយ !
ម៉ាយប់ ៤០០ អឺរ៉ូ ! សាកម្តងទៅ !
Posted by Samady KS on ខែឧសភា 18, 2009 at 11:29 ព្រឹក
អុញ តាស៊ីក្លូ និយាយថា កេះគឿវ ហ្នឹងវាថ្លៃ! ចុះកេះគៀវស្អីកេទៅ ហិហិហិ
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 18, 2009 at 3:23 ព្រឹក
Moulin Rouge មិនមែនជាភូមិបោយដៃទេ ប៉ុន្តែ ជាកន្លែងសំដែងទស្សនីយភាពរបាំ,
សៀក, រាំកំសាន្ត និងស្រស់ស្រូបអាហារ។ ប៉ុន្តែ អ្នករាំសំដែងនោះតែងស្លៀកពាក់
ស្រើបស្រាលបង្ហាញលែ្វងខាងលើចំហយ៉ាងសង្ខារ។ពេលមើលម្តងៗ គ្រូសូត្រឆ្វេងហៀរ
ទឹកមាត់អោយកក្លាក់។ សំបុត្រចូល Moulin Rouge បច្ចុប្បន្នមានចាប់ពី 92 euros ដល់
102 euros សំរាប់ការសំដែងទស្សនីយភាពតែប៉ុណ្ណោះ។ បើមានការហូបចុក និងរាំកំសាន្ត
ទៀត តំលៃមានទៅតាមជំរើសដូចខាងក្រោមនេះ÷
French Cancan Menu 150 euros
Toulouse-Lautrec Menu 165 euros
Belle Epoque Menu 180 euros
និយាយត្រង់ទៅ គ្រូសូត្រឆ្វេងអត់ដែលចូល Moulin Rouge ទេ ប៉ុន្តែ ធ្លាប់ចូល Lido។
កន្លែងហ្នឹងដូចគ្នានឹងMoulin Rouge ដែរ។ តំលៃថោកជាងបន្តិច ! សំរាប់ការសំដែង
សិល្បៈតំលៃត្រឹមតែ 80 euros ប៉ុណ្ណោះ។ បើចង់ស្រស់ស្រូបអាហារ ផឹកស្រា
Champagne និងរាំកំសាន្ត តំលៃមានចន្លោះពី 115 ដល់ 125 euros។កាលនោះ
គ្រូសូត្រឆ្វេងសំណាងណាស់ ដែលអត់បានចេញលុយ ព្រោះទូរទស្សន៍ប៉ុស្តិ៍លេខ៣បារាំង
(France 3) គេចេញលុយអោយ។ ពេលមើលហើយចង់ចូលទៅមើលទៀត។
Posted by វណ្ណ on ខែឧសភា 18, 2009 at 1:05 ល្ងាច
គ្រូសូត្រឆ្វេងសំបូររបស់ល្អមើលតើ! យកមកដាក់នៅទីនេះផ្អើលក្មេងក្មាងអស់ហើយ! នៅវើតប្រេះនេះមានអ្នកមិនទាន់គ្រប់អាយុណា។
Posted by គ្រូសូត្រឆ្វេង on ខែឧសភា 18, 2009 at 7:21 ល្ងាច
ហ្នឹងហើយវណ្ណ ! អរគុណដែលបានរំលឹក ប៉ុន្តែ គ្រូសូត្រឆ្វេងបានសរសេរធំដែរថា
ហាមមើលកេ្មងទាន់គ្រប់អាយុ។ ដូចនេះ បើគេចង់មើលវាជាការទទួលខុសត្រូវរបស់
ពួកគេ។ យ៉ាងណាម៉ិញ វីដេអូទាំងអស់នោះមានក្នុង Youtube ស្រាប់ហើយ មិនមែន
គ្រូសូត្រឆ្វេងជាអ្នក Upload ទេ។ គ្រូសូត្រឆ្វេងអត់មានបំណងរុញស៊ីក្លូចូលឡានទេ
ប៉ុន្តែ បើស៊ីក្លូចង់ចូលទៅហើយ អាហ្នឹងអាត្មាជួយមិនបានទេ 🙂