លែងជាប់កម្មពៀរជាមួយ Prison Break ទៀតហើយ

កាលពីចុងសប្តាហ៍មុន គ្រូសូត្រឆ្វេងបានចំណាយពេលមើលរឿង Prison Break អោយចប់សព្វ

គ្រប់។រឿងភាគមួយនេះ គ្រូសូត្រឆ្វេងមើលបីឆ្នាំហើយ ឬយើងអាចនិយាយម៉្យាងទៀតថាគ្រូសូត្រ

ឆ្វេងជាប់កម្មពៀរជាមួយរឿងភាគនេះអស់រយៈពេលបីឆ្នាំហើយ។ កាលពីតំបូងឡើយមានពួកម៉ាក

បានណែនាំអោយមើល និងបា្រប់ថារឿងភាគទូរទស្សន៍មួយនេះល្បីណាស់នៅលើពិភពលោក។

អញ្ចឹងទៅគ្រូសូត្រឆ្វេងក៏សំរេចចិត្តថា មើលតែបីបួនភាគនៃរដូវកាលពីមួយប៉ុណ្ណោះ។ ប៉ុន្តែពីមួយ

ភាគទៅមួយភាគ រឿងនេះបានធ្វើអោយគ្រូសូត្រឆ្វេងជក់ចិត្តចង់តែមើលទៀត។ គ្រូសូត្រឆ្វេងក៏

ធ្លាក់ចូលអន្លង់នៃរឿងភាគនេះតែម្តងទៅ។ ដោយទ្រាំពុំបានក៏សំរេចចិត្តទៅប្រមូលទិញឌីវីឌីទាំង

អស់នៃរដូវកាលទីមួយនៅផ្សារទួលទំពូង។ ពេលរដូវកាលទីពីរចេញមកទៀតក៏ដើរទៅប្រមូលទិញ

ទៀត។ ចាប់ពីរដូវកាលទីបី និងទីបួន គ្រូសូត្រឆ្វេងមិនអាចទ្រាំចាំគេចេញឌីវីឌីបានក៏តាមដាននៅ

តាមអ៊ិនធ័រណេតវិញម្តង។ ជាធម្មតាគេចាក់រឿងនេះនៅស្ថានីយ៍ទូរទស្សន៍អាមេរិច FOX។ ហើយ

នៅថ្ងៃបន្ទាប់មានអ្នកគាំទ្ររឿងនេះ គេលួចដាក់អោយមើលតាមអ៊ិនធ័រណេតហើយ។ និយាយអោយ

ត្រង់ ពេលគេដាក់បញ្ចាំងរឿងហ្នឹង គ្រូសូត្រឆ្វេងពុំអាចទ្រាំបានទេ។ ទោះជារវល់យ៉ាងណាក៏ត្រូវតែ

មើលវាដែរ។ ពិតមែន ! រឿងភាគមួយនេះល្អមើលមែនទែន។ ឥឡូវនេះ ចប់កម្មពៀរហើយ ព្រោះរដូវ

កាលពីបួនបានចប់ទាំងស្រុង។ ហើយសាច់រឿងនេះក៏បានចប់ទាំងស្រុងដែរ។ បើញាតិញោមណាចង់

មើលរឿងនេះ គ្រូសូត្រឆ្វេងផ្តល់តំណសំរាប់មើលតាមអ៊ិនធ័រណេត។

តំណនេះ មានរឿង Prison Break ពីរដូវកាលពីមួយដល់រដូវកាលទីបួន។

-សង្ខេបសាច់រឿង សូមចុចមើលនៅ http://en.wikipedia.org/wiki/Prison_Break

រដូវកាលទីមួយ

២២​ ភាគ

រដូវកាលទីពីរ

២២​ ភាគ

រដូវកាលទីបី

១៣​ ភាគ

រដូវកាលទីបួន

២២​ ភាគ


Advertisements

29 responses to this post.

  1. លោកគ្រូសូត្រឆ្វេងអីក៏ដូច វឌ្ឍនា ម៉្លេះជាប់កម្មពៀរជាមួយរឿងនេះ បើមិនបាន
    មើលចប់នៅមិនសុខ។មើលចប់ដែរហើយ តែដូចជាកម្សត់ចុងក្រោយ អាណិត
    សារ៉ា ណាស់លំបាកវេទនាយូរមកហើយ ទីបំផុតនៅតែ ម្នាក់ឯងពីរនាក់កូនម៉ង់ៗ។

    លឺថានឹងមានចេញ Prison Break The Final ជាស៊ីឌីខែកក្កដាខាងមុខនេះទៀតផងណ៎!

    ឆ្លើយតប

  2. ខ្ញុំធ្លាប់មើលរឿង Prison Break នេះដែរ តែមិនសូវជាបានតាមដានអីជាប់លាប់ទេ ព្រោះរវល់ធ្វើការ ហើយ​អត់ចង់ទិញ DVD មកមើលទៀត ។ ខ្ញុំសូមណែនាំ​រឿងផ្សេងទៀត ដូចជារឿង Lost រឿង Bones រឿង Cool Case និង រឿង CSI ជាដើម ។ រឿង CSI មាន​ច្រើន ដូចជា CSI New York, CSI Miami, CSI ស្អីគេ​ទេមួយ​ទៀតនោះ ភ្លេចឈ្មោះ​បាត់ហើយ តែក្នុងនោះមាន​តែ CSI New York ល្អមើល​ជាងគេ ។

    ឆ្លើយតប

  3. @វឌ្ឈនា ! ហេនវិនចេះបានស្គាល់អ្នកជាប់កម្មពៀរដូចគ្រូសូត្រឆ្វេងដែរ។ មែនហើយ
    កំសត់ណាស់ចុងក្រោយពេលឃើញម៉ៃឃើលចេតរ៉យដោយសារតែជំងឺចាស់រើឡើង
    វិញ។ ប៉ុន្តែ គ្រូសូត្រឆ្វេងសប្បាយចិត្ត ពេលឃើញGeneral Krantz ត្រូវគេកាត់ទោស
    ប្រហារជីវិត ពិសេស T-Bag ត្រូវគេចាប់បញ្ជូនទៅគុក Fox River វិញ។ បើតាម
    គ្រូសូត្រឆ្វេងដឹងរឿងនេះត្រូវចប់ទាំងស្រុងត្រឹមភាគ ២២ រដូវកាលទីបួននៅអាមេរិច។
    ប៉ុន្តែ សំរាប់ប្រទេសអង់គ្លេស គេថែមពីរភាគទៀត។ ភាគទី២៣មានចំណងជើងថា The
    Old Ball and Chain និងភាគទី២៤ គេអោយឈ្មោះថា Free។

    @កេសី ! គ្រូសូត្រឆ្វេងធ្លាប់លឺថារឿង Lost ល្អមើលដែរ ប៉ុន្តែ អត់ហ៊ានសាក។ ចំណែក
    រឿង ផេ្សងទៀតអត់ទាន់ហ៊ានសាកមើល។ ប៉ុន្មានថ្ងៃមុន មានមិត្តភ័ក្តិម្នាក់បបួលអោយ
    មើលរឿង 24។ គេបានបា្រប់ថាបានដោនឡូដ ហើយដុតជាឌីវីឌីតាំងពីរដូវកាលទី១ ដល់
    រដូវកាលទី៦ អោយគ្រូសូត្រឆ្វេងរួចហើយ។ប៉ុន្តែ មើលទៅគ្រូសូត្រឆ្វេងអត់ហ៊ានមើលទេ
    ព្រោះខ្លាចញៀនធ្វើការផេ្សងអត់កើត។ ចាំពេលទំនេរបន្តិច ចាំមើលរឿងហ្នឹងព្រោះឃើញ
    ថាមានបញ្ចាំងដល់រដូវកាលទី៨។

    ឆ្លើយតប

  4. តាស៊ីក្លូមើលអត់យល់សោះ ! មិនដឹងថាខួរក្បាលគេប៉ាកែជាងតាស៊ីក្លូ ឬក៏ខួរក្បាល
    តាស៊ីក្លូប៉ាកែជាងគេ? ប៉ុន្តែតាមស្មានមើលទៅប្រហែលជាខួរក្បាលគេប៉ាកែជាង
    ខួរក្បាលតាស៊ីក្លូហើយមើលទៅ ព្រោះតាស៊ីក្លូឡប់ៗ ឡឺកឺៗ ណឹង !

    ដកមេខ្លាំងពេកទៅជាស្ពឹកខួរក្បាលអស់អាលីងហើយ !!!!! ម៉ោគ្រូសូត្រឆ្វេងដាក់
    ម៉ាកាយ៉យសិនទៅ ទាន់នៅព្រឹក !!!!!!! ដុសធ្មេញលុបមុខនឹងចាយស៊ាងអ៊ីទៅ !!!

    ឆ្លើយតប

    • តាស៊ីក្លូអើយ ! កុំគិតខួរក្បាលនរណាពូកែរជាងនរណា ! សំខាន់ដកមេពីរនាក់
      មានសេចក្តីសុខជាង ត្រូវទេ?តាស៊ីក្លូអត់ចេះមើលកុនភាគស្អីទេ គាត់ចូលចិត្ត
      តែមើលកុននិយាយពីការវិវត្តន៍របស់មុនស្សលោកដូចនេះហើយបានជាហាត
      ឌីសគាត់ពេញណែនតែម្តង។ បើកមើលម្តងៗសុទ្ធតែកុនមនុស្សលោក។
      ហាហាហាហា

      ឆ្លើយតប

  5. អូហ្នឹងហើយ ខ្ញុំភ្លេចប្រាប់ រឿង 24 ហ្នឹងក៏ល្អមើលដែរ តែមិនល្អគ្រប់រដូវដូចជារឿង CSI New York នោះទេ ។ ខ្ញុំលឺថា រឿង 24 នេះ ត្រូវបញ្ចប់ក្នុងរដូវនេះហើយ ។

    ឆ្លើយតប

  6. @លោកគ្រូសូត្រឆ្វេងៈ ខ្ញុំក៏ពេញចិត្តសំរាប់ការបញ្ចប់រឿងបែបនេះដែរ ជាពិសេសគឺ ស៊ូក្រេ
    អាចត្រលប់ទៅរក គ្រួសារគេវិញបាន។ ខ្ញុំគិតថាគេជាមិត្តម្នាក់ដ៏ល្អ បើមានវាសនាមានមិត្ត
    ដូចជា ស៊ូក្រេ អញ្ចឹងមិនដឹងជាសប្បាយ ចិត្តយ៉ាងណាទេខ្ញុំ ។

    @បងកេសីៈ CSI មួយទៀតគឺ CSI Las Vegas ខ្ញុំក៏ចូលចិត្ត CSI New York ដែរ ពេញ
    ចិត្តតួ Max​ តែម្តង!ចំនែកឯ Lost វិញធ្លាប់មើលបានដល់វគ្គ ២ ដែរ តែក្រោយមករវល់រៀន
    ដាច់សាច់រឿងអស់ទៅ ល្អមើលដែរ តែមិនដល់ រឿងហែកគុគនេះទេ។ អ្នកនិពន្ធពិតជាម៉ែ
    អាឆ្លាតមែន ហើយរើសតួដាក់សមអស់ទាស់ទៀត។

    ឆ្លើយតប

  7. @វឌ្ឍនា– ពិតមែនហើយ គ្រូសូត្រឆ្វេងចូលចិត្តស៊ូក្រណាស់។
    ហើយ ម៉ៃឃើលក៏ពូកែរសំដែងទៀត។គ្រូសូត្រចូលចិត្តមើលរឿងហែកគុកនេះ
    ព្រោះវាមានលាយឡំជាមួយការប្រើបា្រស់បា្រជ្ញារបស់ម៉ៃឃើលក្នុងការដោះស្រាយបញ្ហា។

    @កេសី– ចាំមានឱកាស គ្រូសូត្រចាត់ការរឿង CSI New York
    និង CSI Las Vegas ហើយ។ ប៉ុន្តែ រឿង 24 ក៏ដូចជាទំនងដែរ។ រឿងនេះ
    បញ្ចាំងចប់ឆ្នាំក្រោយសំរាប់រដូវកាលទី៨។

    ឆ្លើយតប

  8. មែនហើយ ម៉ៃឃើល ពិតជាមនុស្ស ហ្គេនីស មែនៗ! តែគួរឲស្តាយអាយុខ្លីពេក។ តែអ្នកនិពន្ធបានប្រាប់មុនហើយ ថារឿងនេះមិនមាន happy ending ទេ។

    ឆ្លើយតប

  9. Posted by អគ្គលីបុត្រ on ខែ​ឧសភា 22, 2009 at 1:37 ព្រឹក

    អីយ៉ា! ល្អមើលប៉ុណ្ណាទៅ អត់ដែលសោះនេះ ព្រោះរវល់ពេក! អាចរៀបរាប់តិចបានទេ?

    ឆ្លើយតប

    • អគ្គលីបុត្រចង់អោយគ្រូសូត្រឆ្វេងរៀបរាប់បែបណាដែរ។ អូខេ ឥឡូវសុំសង្ខេប
      រដូវកាលទីមួយដោយខ្លី។ ម៉ៃឃើល ស្កូហ្វៀល ជាស្ថាបត្យករម្នាក់បានសំរេច
      ចិត្តធ្វើជាចោរទៅប្លន់ធនាគារមួយ ដើម្បីអោយប៉ូលីសចាប់ខ្លួន ព្រោះគាត់ចង់
      ចូលទៅជួបបងប្រុសគាត់ឈ្មោះ លីងខុន បូរ៉ូ ដែលត្រូវបានគេចាប់ដាក់គុក
      និង ត្រូវទទួលទោសប្រហារជីវិត។ បងប្រុសគាត់ត្រូវបានគេចោទប្រកាន់ថា
      បានសំលាប់បងប្រុសរបស់អនុប្រធានាធិបតីអាមេរិច ប៉ុន្តែ នេះជាការប្រឌឹត។
      ម៉ៃឃើលដឹងថាបងប្រុសខ្លួនមិនមានពាក់ព័ន្ធទេ។ ដូចនេះ គាត់ក៏បានអោយ
      គេសាក់ប្លង់គុក លេខកូដ និងព័ត៌មានលំអិតនៅលើខ្លួនគាត់ ដើម្បីជួយអោយ
      គាត់អាចហែកគុករំដោះបងប្រុសគាត់បាន។​ គាត់អនុវត្តផែនការនេះមុនពេល
      ដែលគេយកបងប្រុសគាត់ ទៅកាត់ទោសប្រហារជីវិត។ នៅក្នុងគុក ម៉ៃឃើល
      បានរៀបចំផែនការហែកគុកតាមរយៈការចងសម្ព័ន្ធភាព ជាមួយអ្នកទោស
      ផេ្សងៗទៀត ដែលគាត់គិតថាមានប្រយោធន៍។ ក្រោយពីបានហែកគុកចេញ
      រួចហើយ ក្រុមអ្នកទោសដែលបានរត់ចេញជាមួយម៉ៃឃើល និងបងប្រុសគាត់
      គិតតែពីរត់ ដើម្បីគេចចេញពីការប្រម៉ាញ់របស់ប៉ូលីស។

      នេះគ្រាន់តែជាការសង្ខេបរួមប៉ុណ្ណោះសំរាប់រដូវកាលទីមួយ។ តាមពឹតទៅ
      នៅមានរឿងលំអឹតផេ្សងទៀតដែលត្រូវបញ្ជាក់ ប៉ុន្តែ គ្រូសូត្រឆ្វេងខ្លាច
      អគ្គលីបុត្រច្រឡូកច្រឡំ។ វឌ្ឈនា និង Posoky អាចជួយបន្ថែមបើឃើញ
      មានចន្លោះប្រហោង។ អូខេ?

      ឆ្លើយតប

  10. យីស អង្គុយចាំម៉ាឆមាស ហើយទើប Fox ដាក់អោយមើល final season មានអីមើលតាំងពីម៉ោពីធ្វើការ ម៉ោង១យប់ ដល់ភ្លឺ លួចយកLaptop កុំអោយ honey មកដេកលើសូហ្វា ត ម៉ាភាគ ចូលម៉ាភាគ ទាល់ចប់ ពេលជិតចប់ មានបន់កុំអោយឆាប់ចប់ទៀត ។ ឥលូវអស់អីមើលអាលីង ខ្ញុំចូលចិត្តណាស់ អារឿងបែបស៊ីប អង្កេត រកយុត្តិធម៌ ។ល។

    ឆ្លើយតប

    • ហាហាហា មិននឹកស្មានថា Posoky ជក់មើលរឿងនេះដូចគ្រូសូត្រឆ្វេងដែរសោះ !
      ម៉េចអត់ហ៊ានមើលក្បែរ honey កំពុងលង់លក់ដំណេក? សង្ស័យតែខ្លាចស៊ីពីរ
      ពិលពកប្រាំកន្លែងដូចតាស៊ីក្លូធ្លាប់និយាយអញ្ចឹង។

      ឆ្លើយតប

  11. សង្ខេបរដូវកាលទីពីរៈ ក្រោយពីពីរនាក់បងប្អូននោះហែកគុកបានសំរេចដោយរួមទាំងអ្នកគុកដទៃទៀតសរុប ទាំងអស់ ៨ នាក់ពួកគេបន្តរត់គេចខ្លួនពីការតាមចាប់របស់ក្រុម FBI ដែលក្រោមការដឹកនាំរបស់អ្នកជំនាញ ខាងប្រម៉ាញ់ពួករត់ចេញពីគុគ Alexander Mahone ។ ភ្នាក់ងាររូបនោះបានព្យាយាមប្រើគ្រប់មធ្យោបាយ តាមចាប់ ជនជាប់ទោសទាំង៨មកវិញក្រោយមកបានបាញ់សំលាប់បងធំម៉ាហ្វីយ៉ា John Abruzzi ក្រោយពី គេមិនព្រមឲចាប់តាមសំរួល ។ តាមពិត Mahone ស្ថិតនៅក្រោមការគំរាមរបស់ក្រុមហ៊ុនមួយដែលឈរនៅ ពីក្រោយហេតុ ការណ៍ទាំងអស់ ខាងក្រុមហ៊ុនបញ្ជារឲ Mahone សំលាប់ពីរនាក់បងប្អូននោះ Lincoln and Michael បំបិទមាត់ ប៉ុន្តែគួរឲស្តាយពួកគេពីរនាក់ចេះតែសំណាតល្អគេចផុត។ ដោយសារអត់មានលុយ សំរាប់រត់ទៅ ប៉ាណាម៉ា Lincoln and Michael បាននាំគ្នាទៅរកកំណប់របស់ Charles ( បុរសចំណាស់ម្នាក់ ដែលចង់រត់ចេញពីគុកដែរ តែមិនបានសំរេចក៏ចេតក្នុងគុកទៅ) នៅរដ្ឋ យូតាហ ។ មិនមែនមានតែពីរនាក់បង ប្អូននោះទេ ដែលទៅរកកំណប់នោះ អ្នករត់ចេញពីគុកដទៃនាក់ទៀតក៏ទៅរកដែរ ( T-Bag​ Tweener Sucre និង C-Note ) នៅពេលដែលកំពុងតែរកលុយនោះ Tweener ទៅទិញប្រដាប់គាស់ ក៏បានជួប Mahone និង ត្រូវ Mahone សំលាប់ក្រោយពីកុហក់ពីកន្លែងលាក់ខ្លួនរបស់អ្នកហែកគុកដទៃទៀត ។ ចំនែក លីនខុន វិញ បានលឺដំណឹងថាកូនប្រុសត្រូវគេដាះលែង គេក៏ប្រញ៉ាប់ទៅរកកូនបាត់ទៅ ។ ក្រោយពីរកលុយឃើញហើយ ស៊ូក្រេ និង Michael លេងល្បិចយកលុយទៅបាត់ ព្រោះអ្នក ផ្សេងមិនគួរឲទុកចិត្ត ។ តាមការពិតពួកគេយក បានតែសៀវភៅ លុយត្រូវ T-Bag​ លេបយកតែឯង ។

    លីនខុន និង កូនប្រុសត្រូវប៉ូលីសចាប់បាន តែត្រូវបានជួយរំដោះដោយ អាល់ដូ ពុករបស់គេ និង ជំនួយការ គាត់ ។ សារ៉ា (ដុកទ័រចិត្តល្អ មនុស្សដែលMichaelស្រលាញ់) រើសបានកូនសោមួយពីខ្មោចប៉ារបស់នាងដែល ស្លាប់ដោយចងក រួចមក នាងរត់គេចខ្លួនពីការតាមសំលាប់បំបិតមាត់របស់ខាងក្រុមហ៊ុន ក្រោយមកបានជួប និង Michael មុននឹងត្រូវ Paul Kellerman (ភ្នាក់ងារពិសេស ធ្វើការឲប្រធានាធិបតី)​ចាប់យកទៅធ្វើ ទារុណកម្ម សួររករបស់ដែលប៉ារបស់នាងបានបន្សល់ទុកឲនាង ។ សារ៉ា បានវាយ Paul រួចរត់បាត់ទៅ ។ អាល់ដូ ប្រាប់កូនប្រុសទាំងពីររបស់គាត់ថា បើរកឃើញ សារ៉ា គឺរកឃើញផស្តុតាងដែលអាចឲ លីនខុន​ រួចខ្លួនបាន ពួកគេក៏តាមរក សារ៉ា ដែលពេលនេះ Paul Kellerman​ក៏ជួយពួកគេដែរក្រោយពីដឹងថា ប្រធានាធិបតីបោកប្រាស់គេរួចមក ។ ក្រោយពីបានជួប សារ៉ា រួចមកពួកគេបានទៅ ឈីកាហ្គោ ទៅយក USB Key មួយដែល ប៉ារបស់សារ៉ាលាក់ទុក USB Key នោះគឺជាការសន្ទនា របស់ ខារ៉ូលីន និង បងប្រុសមិនពេល ដែលចោទប្រកាន់ថា លីនខុន សំលាប់ ។ ក្រោយមក Michael ប្រថុយស្លាប់ជួបនិយាយគ្នាជាមួយ ខារ៉ូលីន​ ហើយគំរាមនាងឲសុំអភ័យទោសខ្លួន និង បងប្រុសដែលរងការចោទប្រកាន់ជាថ្នូរ និង ការមិនយកអ្វីដែលគេ បានដឹងប្រាប់ទៅសារព៌តមាន ។ ខារ៉ូលីន​ យល់ព្រម ហើយដោះលែង Michael ទៅ លីនខុន បានទិញ សំបុត្រ កប៉ាលបីសន្លឹកសំរាប់ពួកគេទុកគេចទៅ ប៉ាណាម៉ា រួចជាស្រេច ។ តែ ខារ៉ូលីន មិនបានធ្វើដូចដែល នាងសន្យា និង Michael ទេ ផ្ទុយទៅវិញនាងទទួលបានការគំរាមពី ក្រុមហ៊ុននោះហើយសំរេចចិត្តចុះចេញ ពីតំណែងប្រធានាធិបតីទៅ ។ ពេលនេះទើប Michael ដឹងថាមានវិធីតែមួយគត់ដែលធ្វើឲគេរួចខ្លួនគឺបំបាត់ ខ្លួនរបស់គេពីសហរដ្ឋ ពីរនាក់បងប្អូនទៅចាំ សារ៉ា លើកប៉ាល់ដែលនឹងចាកចេញទៅ ប៉ាណាម៉ា ។

    Mahone ត្រូវបាន គីម ភ្នាក់ងាររបស់ក្រុមហ៊ុនប្រើគេឲបុកកូនប្រុសចូលពេទ្យរួចមក ក៏ត្រលប់មកធ្វើការឲ ក្រុមហ៊ុនជាថ្មីដោយតាមចាប់ សារ៉ា ក្នុងបំណងចាប់ពីរនាក់បងប្អូននោះ ។​ សារ៉ា បានចុះចាញ់ក្រុមប៉ូលីស​ ហើយត្រូវតុលាការចោទប្រកាន់ឲជាប់គុក ១២ ឆ្នាំក្រោយមកបាន Paul Kellerman​ ចេញមុខជួយបានរួច ទោសដោយទាំង លិនខុន ដែរ ។

    អូយសុំស្លេះសិន ទៅផ្សារសិនព្រោះជិតដល់ម៉ោងគេបិទហើយមកវិញចាំសរសេរបញ្ចប់!

    ឆ្លើយតប

    • ហេងវិនអត់ទាន់មាននរណាចូលមកកាត់ អូខេតភាគ……..

      និយាយពី Brad Bellick អតីតៈអ្នកយាមគុក និង មានគំនុំយ៉ាងខ្លាំងជាមួយអ្នកដែលហែកគុកទាំងនោះ បានជួយធ្វើការឲ Mahone ប្រម៉ាញ់ ស៊ូក្រេ នៅ មិចស៊ីកូ ។ ជាមួយគ្នានោះដែរ T-Bag​ ដែលមានបំនង កំសាន្តនៅ មិចស៊ីកូ នោះដែរបានឃើញ Bellick ដោយចៃដន្យ ដោយខ្លាច Bellick ឃើញខ្លួន T-Bag មិនបានចូលទៅយកបង្វិចលុយរបស់ខ្លួនទេ ក្រោយមកគេត្រូវប៉ូលីស មិចស៊ីកូ ចុះផ្សាយតាមចាប់ខ្លួន។

      Bellick​ ចាប់ប្រពន្ធរបស់ ស៊ូក្រេ ដើម្បីធ្វើធ្នាក់ចាប់ ស៊ូក្រេ តែត្រូវ ស៊ូក្រេ សន្យាថានឹងនាំទៅរកលុយ ៥ លានដុល្លារ ពីT-Bag ជំនួសវិញ ដោយចង់បានលុយ Bellick​ ក៏យល់ព្រម។ ក្រោយពីដឹងថាពីរនាក់បងប្អូន Lincoln and Michael ទៅដល់ ប៉ាណាម៉ា ហើយ ប្រធានក្រុមហ៊ុន លោក General Krantz បានប្តូរផែនការ ឲសំលាប់តែ Lincoln​ទេ និង​ រកវិធីធ្វើយ៉ាងណាឲ Michael ចូលគុក Sona ឲបាន ។ Bellick​ និង ស៊ូក្រេ តាមចាប់ T-Bag ដល់ ប៉ាណាម៉ា ដែរមិនខុអីពី គីម និង ម៉ាហុន ដែលតាម Lincoln and Michael នៅប៉ាណាម៉ា ដែរ ។ ចាញ់ល្បិចក្រុមហ៊ុនដែលរៀបចំឡើងដោយ ម៉ាហុន និង គីម Michael Bellick​ និង ស៊ូក្រេ ត្រូវធ្លាក់ទៅក្នុងការឡោមព័ទ្ធរបស់ប៉ូលីស ហើយ Bellick​ ត្រូវប៉ូលីសចាប់ខ្លួន ស៊ូក្រេ និង Michael តាមចាប់ T-Bag តែត្រូវគ្រោះថ្នាក់ភ្លូកឡាន ស៊ូក្រេ ត្រូវរបួស Michael ក្រោយពីស្រែកឲគេជួយ ស៊ូក្រេ រួចមកបានតាមរក T-Bag ឃើញ រួចចាក់ដៃរបស់ T-Bag ជាប់និងក្តាផ្ទះបាក់បែកមួយ។ Michael យកលុយ ត្រលប់ទៅរក លីនខុន នៅនាវារបស់គេវិញ ប៉ុន្តែ លីនខុន បានចេញទៅរក ម៉ាហុន បាត់ទៅហើយក្រោយ ពេលដឹងថាប្អូនប្រុសត្រូវគេបោកប្រាស់រួចមក ។

      លីនខុន ត្រូវ ម៉ាហុន ចាប់ខ្លួនហើយឲ Michael យកលុយ និង នាវាមកប្តូរ ។ នៅពេលដែល Michael​ មកដល់ គីម ក៏មកដល់ដែរ ពួកគេចាប់ផ្តើមបាញ់ប្រហារគេចខ្លួនរាងខ្លួន ម៉ាហុន ជិះនាវារបស់ Michael ចេញទៅ តែត្រូវប៉ូលីសចាប់បានក្រោយពីរកឃើញ អាភៀន មួយចំនួននៅក្នុងនោះដែល Michael ទិញ ដាក់ធ្វើបាប ម៉ាហុន ។ ពីរនាក់បងប្អូនត្រលប់មកកាន់នាវាមួយដែល Michael បានឲក្មេងម្នាក់ចាត់ចែងឲ ពួកគេរីករាយយ៉ាងខ្លាំងបន្ទាប់ពីឃើញ សារ៉ា ក្នុងនោះដែរ ។ កំពុងតែរីករាយស្រាប់តែ គីម មកដល់ហើយ ប្រុងសំលាប់ម្នាក់ក្នុងចំនោមបងប្អូនពីរនាក់នោះ តែត្រូវ សារ៉ា សំលាប់បាត់ទៅ ក្រុមប៉ូលីសក៏មកដល់ ពួកគេ នាំគ្នារត់ ទីបំផុត Michael យកកាំភ្លើងពី សារ៉ា ហើយសារភាពថា ខ្លួនជាអ្នកសំលាប់ គីម ។

      Michael និង Bellick​ ត្រូវប៉ូលីសយកមកដាក់គុក Sona សារ៉ា បានបាត់ខ្លួន ស៊ូក្រេ ចេញពីមន្ទីរពេទ្យទាំង ត្រដរស្វែងរក Bellick​ សួរពីដំណឹងប្រពន្ធខ្លួន លីនខុន ចាប់ផ្តើមទំនាក់ទំនងស្ថានទូតអាមេរិកឲជួយដល់ ប្អូនប្រុស ។ ចុងបញ្ចប់នៃរដូវកាលទីពីរនេះ យើងបានឃើញថា General Krantz សម្តែងក្តីរីករាយយ៉ាងខ្លាំង នៅពេលដែលដឹងថា Michael ជាប់គុកសារជាថ្មី ព្រោះគំនិតហែកគុករបស់គេកំពុងតែចាប់ផ្តើមម្តងទៀត ទាំងនោះហើយជាអ្វីដែលគេចង់បាន ។ នេះជាចំនុចចាប់ផ្តើមនៃរដូវកាលទីបី ។

      ចប់អេវំ…..ជួយបានតែប៉ុណ្ណឹងទេណា បើឲសង្ខេបរដូវកាលទីបី ទីបួន ទៀតខ្ញុំស្លាប់មុនងាប់ជាមិនខានទេ:D

      ឆ្លើយតប

      • អរគុណហើយវឌ្ឍនា ដែលខំចំណាយពេលដ៏មានតំលៃក្នុងសង្ខេប
        រដូវកាលទីពីរយ៉ាងក្បោះក្បាយ។ហាហាហាហា បើបន្តរដូវកាលទីបី
        និងបួនទេ គ្រូសូត្រឆ្វេងធានាថាវឌ្ឍនានឹងប្រកាច់ដាច់ផ្ងារតែម្តង។

        ឆ្លើយតប

  12. ហាហាហា៎ ខ្ញុំថាអញ្ចឹងដែរហ្នឹងណា៎! តែរដូវកាលទីបីខ្លីទេ ស្រួលសង្ខេបសាច់រឿង
    មានតែហែកគុក សូណា តែប៉ុណ្ណឹង គ្រូសូត្រឆ្វេងចាត់ការទៅ!

    ឆ្លើយតប

  13. គ្រូសូត្រឆ្វេងដឹងទេហេតុអី វឌ្ឍនា សរសេរបានក្បោះក្បាយម៉្លេះ ?​ មកពីទើបចាប់ផ្តើមមើលម្តងទៀតកាលពី អាទិត្យមុន ហាហាហា៎ ឥលូវចាំសាច់រឿងឡើងរត់មាត់ដូចសេក! ឲ្យតែរឿងណាចូលចិត្តមើលយ៉ាងហោចណាស់ ក៏ពីដងដែរ !

    ឆ្លើយតប

  14. ចុំកណ្តុំឆែប! ប្រញ៉ាប់លើកទង់ជ័យសម៉្លេះ! រឿងហ្នឹងពីរដូវកាលទីមួយដល់បី ខ្ញុំមើលនៅបីប្រទេសដែរ!

    ឆ្លើយតប

  15. អញ្ចឹងហើយគេជាអ្នកផ្សងព្រេង ហាហាហាហា៎!

    ឆ្លើយតប

  16. ហាហា ពេលនេះ បងសំលាញ់ គាត់រកឃើញមនុស្សចូលចិត្តមើលPrison breakដូចគាត់ហើយ។ កាលពីនៅស្រុកខ្មែរនោះ បងសំលាញ់ បាននាំកូនជ្រូកទៅប្រមូលទិញPrison Break នៅផ្សារទួលទំពូង មកដេកមើលនៅផ្ទះពីរនាក់ គ្មានដេកពួនអីទេ។ កាលនោះ កូនជ្រូកជក់មើលដែរ តែដល់ទៅមើលអស់អាលីង ឌីវីឌី គេចេញលែងទាន់ ចាំមើលតាមអ៊ីនធឺណែត។ កូនជ្រូកក៏ឈប់តាមដាន អោយបងសំលាញ់ដោនឡូតទុកអោយ ចាំចប់អស់ ចាំកូនជ្រូកមើលសរុបតាហ្មង។ ហាហា មិនដឹងថា មានវឌ្ឍនាខ្លាំងជាងកូនជ្រូកទៀត ជក់មើលដូចបងសំលាញ់ដែរ។ ហាហា

    ឆ្លើយតប

  17. ហាហា នេះវឌ្ឍនាជក់ជាងបងសំលាញ់ទៅទៀត។ នេះ បានហៅថា បំបែកឯកទគ្គកម្ម មែនហើយ។

    ឆ្លើយតប

  18. យប់ម៉ិញរវល់តែមើលបាល់ ភ្លេចមើលនៅ Sky1 គេដាក់ Prison Break: The Final Break
    អូយស្តាយមែន តែមិនថ្វីមានគេដាក់នៅលើណេតដែរ ប៉ុណ្ណេះភ្លេចបាយភ្លេចទឹកទៀតហើយខ្ញុំ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: