ហេតុអ្វីចាំបាច់ថតរូបចុះកាសែតគ្រាន់តែរឿងប៉ុណ្ណឹង?

ថ្ងៃនេះ គ្រូសូត្រឆ្វេងបានអានកាសែតកោះសន្តិភាព។ មានអត្ថបទមួយក្រោមចំណងជើងថា

គូសេហ្ន៍ធុនស្ទាវអោបថើបបឺតមាត់ទាំងថ្ងៃ ប៉ូលីសព័ទ្ធចាប់យកមកអប់រំ បានធ្វើអោយ

គ្រូសូត្រឆ្វេងទើសចិត្តមែនទែន។ នៅក្នុងអត្ថបទនោះ អ្នកកាសែតបានលួចថតរូបយុវជន និង

យុវនារីចំនួនប្រាំនាក់ ដែលកំពុងថើបគ្នានៅលើសួនច្បារមុខរតនាគារខេត្តបាត់ដំបង។ លើស

ពីនេះ អ្នកកាសែតនោះបានទាំងបង្ហាញឈ្មោះ អាស័យដ្ឋាន និងសាលារៀនរបស់កេ្មងៗទាំង

នោះទៀត។​ គ្រូសូត្រចេះតែសួរខ្លួនឯងថា អ្នកកាសែតម្ចាស់អត្ថបទនោះមានសីលធម៌ដែរឬទេ

បានជាហ៊ានផ្តន្ទាទោសបង្ហាញអត្តសញ្ញាណកេ្មងៗទាំងនោះ គ្រាន់តែរឿងថើបគ្នាតាមទី

សាធារណៈ? ម៉្យាងទៀត ប៉ូលីសក៏ដូចជាហួសហេតុដែរ គ្រាន់តែរឿងបន្តិចបន្តួចបែបនេះ

ហេតុដូចម្តេចបានជាចាប់គ្នាបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង

ការពារអនិតិជនខេត្ត? ឥឡូវនេះ យើងឧបមាថាអ្វីដែលកេ្មងៗទាំងនេះកំពុងធ្វើប៉ះពាល់ដល់

ប្រពៃណីទៅចុះ ប៉ុន្តែ គ្រូសូត្រឆ្វេងសួរថា តើយើងអាចទប់ចរន្តនេះបានដែរឬទេ? អ្វីៗក៏មាន

ការប្រែប្រួល ដូចនេះសង្គមខែ្មរក្នុងសតវត្សទី ២១ នេះក៏ប្រែប្រួលដែរ។ តើដល់ពេលណាទើប

គេហ៊ានទទួលស្គាល់ការប្រែប្រួលនេះ?

Advertisements

26 responses to this post.

  1. កូនជ្រូកដូចជាល្ងង់ក្នុងផ្នែកច្បាប់បន្តិច។ កូនជ្រូកមិនដឹងថា តើមានច្បាប់ហាមមិនអោយ
    ថើបគ្នានៅទីសាធារណៈដែររឺទេ នៅស្រុកខ្មែរនោះ។ ប្រសិនបើមាន សូមបងប្អូនជួយប្រាប់
    កូនជ្រូកផងថា ច្បាប់នោះនៅឯណា ហើយគេនឹងផាកយ៉ាងម៉េចខ្លះ។ ក្នុងករណីមិន
    មានច្បាប់នេះវិញ ច្បាស់ជាប៉ូលីស ដែលឃាត់ខ្លួនគេនោះ នឹងត្រូវគេប្តឹងវិញមិនខានទេ។

    ឆ្លើយតប

  2. ហ៊ឺ! ស្រុកខ្មែរយើងយ៉ាប់អញ្ចឹង! រឿងប៉ុណ្ណឹងធ្វើដូចជាធំដុំណាស់, ចំណែកឯរឿង
    ចាប់រំលោភវិញ មានករណីច្រើនណាស់ ដែលអជ្ញាធរមិនធ្វើសកម្មភាពអ្វីឡើយនៅ
    ពេលដែលភាគីជនរងគ្រោះដកពាក្យបណ្ដឹងនោះ… ខ្ញុំមិនសូវចេះដឹងជ្រៅជ្រះ រឿង
    ច្បាប់ទេតែបើតាមដឹង, ក្នុងករណីបែបហ្នឹងអជ្ញាធរត្រូវតែដាក់ទោសឧក្រិដ្ឋជនទៅតាម
    ច្បាប់ព្រហ្មទន្ទ។ ឬក៏ឥឡូវគេ ឈប់ប្រើច្បាប់ព្រហ្មទន្ទហើយ??

    ឆ្លើយតប

  3. Posted by អគ្គលីបុត្រ on ខែ​ឧសភា 21, 2009 at 1:32 ព្រឹក

    ពួកអស់ហ្នឹង អត់ការងារធ្វើ ឃើញគេមានក្តីសុខ​នៅតាមទីសាធារណៈ ក៏តាំងច្រណែន! ព្រោះអីពួកហ្នឹង​បានសប្បាយ​ដោយលាក់បាំងភ្នែកប្រពន្ធ ហ៊ានតែតាមទាន់ប្រពន្ធដាក់ ម្នាក់​២ពិលឡូវហ្នឹង! 😆

    ឆ្លើយតប

  4. ខ្ញុំក៏គិតថាប៉ូលីស និង អ្នកកាសែតមិនគួរផ្សព្វផ្សាយ អញ្ចឹងដែរ មិនចាំបាច់
    ធ្វើដល់ថ្នាក់ហ្នឹង? ប្រាប់តាំងពី ឈ្មោះ ប្រាប់ពីសាលា ទៀត អញ្ចឹងវាដូច
    ជាបរិហាកេរ្តពេក ។ គ្រាន់តែយកគ្នាអប់រំស្ងាត់ៗទៅបានហើយ ធ្វើអញ្ចឹង
    គ្នាខ្មាស់គេ ខូចអនាគតគ្នាអស់។
    ប៉ុន្តែពួកក្មេងអស់នោះក៏ធ្វើមិនត្រឹមត្រូវដែរ បើទោះថើបគ្នាមិនខុសច្បាប់
    អីក៏ដោយ ពួកគេនៅក្មេងសោះហ្នឹង…ហើយមិនដឹងថាស្នេហាគេហ្នឹង ជាស្នេហ័
    ភ្លើងចំបើង រឺ ក៍អត់ទៀត ជាងនេះទៅទៀតពួកគេនៅក្មេងចឹងសោះ បើ
    ធ្លោយមានកូន តើគិតម៉េចទៅ? អាយុប៉ិនហ្នឹងមានផ្ទៃពោះ គិតម៉េចទៅ?
    (មិនដឹងថាដៃគូ មានអេដស៍ រឺ ក៏អត់?-ការរំលូតកូន ពិតជាមានគ្រោះថ្នាក់ណាស់)
    សួរថាអាយុគេទើបប៉ុននេះ តើពួកគេអាចមានទំនួលខុសត្រូវលើស្នេហារបស់ពួកគេ
    ដែររឺទេ?
    ប្រសិនបើការនិយាយរបស់ខ្ញុំខុសនោះ ខ្ញុំឆ្ងល់ថា បើពួកគេចង់ខ្លាំងណាស់ ម៉េចក៏
    មិនទៅផ្ទះសំនាក់?

    ឆ្លើយតប

  5. យើសសុទ្ធា សុទ្ធតែក្មេងធ្វើហ្នឹងមិនត្រឹមត្រូវរឺ? សង្ស័យតែស្គាល់ផ្ទះសំណាក់ច្បាស់ណាស់ហើយ បានជួយណែនាំអោយគ្នីគ្នាទៅរកផ្ទះសំណាក់។ ក្មេងៗនោះ អត់លុយ ម្ល៉ោះហើយ បានលុយឯណាជួលផ្ទះសំណាក់ ហើយសង្ស័យតែទើបនឹងរៀនថើប រៀនអោបផងទេ បានជាទៅធ្វើនៅទីសាធារណៈ។ បើគ្នាស្គាល់ច្បាស់នោះ ច្បាស់ជានឹងទៅបន្ទប់ស្ងាត់ៗហើយ។ ប្រសិនបើចង់បន្ទោសក្មេង យើងត្រូវបន្ទោសចាស់ជាមុនសិនថា តើអប់រំគេរបៀបណា ទើបបានគ្នាក្លាយទៅជាបែបនេះ។ ឪពុកម្តាយរវល់រកស៊ី មិនមានកំហុសពិតមែន តែលេសនេះ មិនត្រឹមត្រូវទេ។ ប្រសិនបើបង្កើតកូនមក អោយគ្នារស់នៅតាមយថាកម្មដដែល គ្មានពេលនៅមើលថែ អប់រំ ចាំបាច់បង្កើតគ្នាមកធ្វើអីទៅ។ វាជាភាពទទួលខុសត្រូវមួយផ្នែករបស់ឪពុកម្តាយដែរ។ ហើយចំណែកគ្រូបង្រៀននៅសាលានោះ បានធ្វើជាគំរូល្អដល់សិស្សទេ? ប្រសិនបើនៅតែលើកដៃទារលុយសិស្សនៅឡើយទេ តើមានសិស្សណានឹងគោរព? ប្រសិនបើជុំវិញខ្លួនក្មេង មិនមានគំរូល្អ អោយគ្នាយកគំរូតាមផង ចាំបាច់មកបន្ទោសក្មេងធ្វើអី? មើលតែប៉ូលីសអីនោះ ក៏មានឈ្មោះមិនជាល្អប៉ុន្មានដែរ ក្នុងរឿងពុករលួយដល់ឆ្អឹង។ បើនិយាយទៅ វាកាន់តែវែងឆ្ងាយទៀតហើយ វាជាប់ទាំងសំណាញ់ៗនឹងឯង រឿងដែលនាំអោយក្មេងដើរខុសផ្លូវនេះ។ ខ្ជិលនិយាយណាស់ កូនជ្រូកទៅដេកស៊ី ផឹកកាហ្វេអីម៉ាកែវ វិញហើយ។ និយាយរឿងប្រទេសជាតិច្រើន ឈឺក្បាលណាស់។

    ឆ្លើយតប

    • ខ្ញុំគិតថាភាគច្រើន ការដើរខុសរបស់យុវវ័យគឺដោយសារការសេបគប់មិត្ត
      ហើយវាក៏ដោយសារខ្លួនយើងផ្ទាល់ដែរ បើចង់បន្ទោសគ្រួសារ រឺ សង្គម
      នោះក៏មិនត្រួវទាំងស្រុងដែរ។ម៉េចក៏មនុស្សល្អម៉ាគំនរ គេមិនមើល
      គេបែរទៅមើលមនុស្សមិនកើតទៅវិញ? ម៉េចក៏អ្នកផ្សេងរស់នៅក្នុងសង្គម
      ដូចយើងដែរ ម៉េចក៏គេមិនអី អីអីតែយើង?
      ប្រជាជនខ្មែរមានរាប់លាននាក់ យុវវ័យក័មានខ្ទង់លាននាក់ដែរ បើគិត
      តាមស្ថិតិ យុវវ័យដែលប្រព្រឹត្តមិនត្រឹមត្រូមមានតិចទេ។
      អ្វីដែលខ្ញុំបន្ទោសនោះ គឺការមិនផ្តល់ឱកាសអោយពួកគេកែខ្លួន
      និង ការជួយជំរុញផ្សេងៗ ព្រោះថាគ្មានមនុស្សណាដែលមិនដែលធ្វើខុស
      នោះទេ លុះត្រាតែមានការណែនាំ តិច រឺ ច្រើនដង។

      ឆ្លើយតប

  6. គេធ្វើគ្រាន់តែដើម្បីព្រមានអ្នកផ្សេងៗទៀតទេដឺង ហាសហាសហា៎!

    ឆ្លើយតប

  7. ប៉ូលិស និង​អ្នក​កាសែត​ធ្វើ​ហ្នឹង​មិន​ត្រូវ​ទេ មិន​ដែល​ថើប​គ្នា មាន​ច្បាប់​ដែរ​ទេ!

    ឆ្លើយតប

  8. មានពេលណាស់ប៉ូលីសអស់ហ្នឹងអារឿងអញ្ចឹងៗ ចំនែក ស៊ីឌី កុនអាសអាភាសលក់ពេញស្រុកមិនទៅចាត់ការ ទេ!

    ឆ្លើយតប

  9. គ្រាន់តែថើបគ្នាខុសច្បាប់ដែរ? ច្បាប់ធម្មនុញ្ញមាត្រាទីប៉ុន្មាន និយាយទៅមើល?
    គ្រាន់តែស្រឡាញ់គ្នាក៏ខុសច្បាប់ដែរ? ហើយចុះគេសំលាប់គ្នា បាញ់បោះសេរី
    បាញ់មនុស្សដូចបាញ់ចាបនៅតាមដងផ្លូវនោះជាការត្រូវច្បាប់ឬអី?

    ឆ្លើយតប

  10. @ rainbowpig, វណ្ណ និង តាស៊ីក្លូ– អញ្ចឹងហើយបានជាគ្រូសូត្រឆ្វេងឆ្ងល់ណាស់ថា
    តើគេសំអាងលើច្បាប់អី? មានចែងក្នុងមាត្រាទីប៉ុន្មាន? ហើយវាគ្មានសមាមាត្រ
    ចំពោះទោសសោះរវាងការថើបគ្នាតាមទីសាធារណៈ និងបទឧក្រិដ្ឋដូចអ្វីដែល
    អ្នកទាំងអស់គ្នាបានចោតសួរ។

    @អគ្គលីបុត្រ និងសុទ្ធា– គ្រូសូត្រឆ្វេងក៏ទើសចិត្តដែរ ពេលឃើញប៉ូលីស និង
    អ្នកកាសែតធ្វើរបៀបនេះចំពោះយុវជន និងយុវនារីទាំងនោះ។ បើយកគ្នាទៅ
    អប់រំធម្មតាបានហើយ ហេតុអ្វីចាំបាច់ចុះក្នុងកាសែតមានដាក់រូបថត និងអត្តសញ្ញាណ?
    ដូចសុទ្ធាបានបកស្រាយអញ្ចឹង រឿងនេះអាចធ្វើអោយកេ្មងទាំងនោះខូចអនាគត ព្រោះ
    ខ្មាស់គេឯង។ កំហុសបន្តិចបន្តួចបែបនេះ មិនគួរណាផ្តន្ទាទោសគ្នាបែបនេះសោះ !

    @4cambodia– គ្រូសូត្រឆ្វេងគិតថា ការព្រមានបែបនេះជ្រុលហួសហេតុ។
    ប្រសិនបើគ្រួសារខាងយុវជននិងយុវនារីនោះផ្តឹងអ្នកកាសែត ពួកគេបា្រកដជាឈ្នះ
    ព្រោះនេះជាការបរិហារកេរ្តិ៍សុទ្ធសាធ។

    @បឿន– គ្រូសូត្រឆ្វេងកំពុងតែសួរខ្លួនឯងថា ច្បាប់នោះប្រហែលចេញមក
    ពីបបូរមាត់ទេឬ? គ្រូសូត្រឆ្វេងទៅមើលតាមសួនច្បារមាត់ទន្លេ, សួនច្បារ ហ៊ុន សែន
    និងវត្តបុទមវត្តី ឃើញកេ្មងថើបគ្នាពេញហ្នឹង។ នេះមិនទាន់និយាយដល់សម័យក្រូច
    ច្របាច់ផង។

    @​ VioletRiver– ពេលខ្លះពួកប៉ូលីសហ្នឹងចូលទៅមើលកុនស៊ិចនៅ
    តាមហាងកាហ្វេទៀត។ ហើយបើកន្លែងលេងហ្គេមនៅក្បែរសាលាវិញ ពួកប៉ូលីស
    និងអ្នកកាសែតមកតែយកលុយពីម្ចាស់កន្លែងនោះប៉ុណ្ណោះ។

    ឆ្លើយតប

  11. @គ្រូសូត្រឆ្វេងៈ ដូចលោកគ្រូនិយាយមិនខុស! សូម្បីតែស៊ីឌី កូពីខុសច្បាប់
    ក៏មិនឃើញក្បាលប៉ូលីសណាទៅចាប់ដែរ អារឿងមិនសមជារឿងអញ្ចឹង
    សង្វាតទៅវិញ!

    ឆ្លើយតប

    • ហាហាហា វឌ្ឈនានិយាយនេះល្អខ្លាំងណាស់។ គ្រូសូត្រឆ្វេងធ្លាប់ចូលទៅលេងក្នុង
      ប៉ុស្តិប៉ូលីស ព្រោះកាលនោះមានស្គាល់គេម្នាក់។ បើនិយាយទៅស៊ីឌីកុនស៊ិចមាន
      នៅតាមប៉ុស្តិ៍ប៉ូលីស ហើយពួកប៉ូលីសនោះមើលតែកុនស៊ិចហ្នឹងពេលយាមយប់
      ម្តងៗ។

      ឆ្លើយតប

  12. ជឿ​ហើយ​ស្រុក​ខ្មែរ !

    ឆ្លើយតប

  13. បើថតរូបចុះក្នុងកាសែត ក៏គួរតែបិទមុខឲ្យគ្នាផង ព្រោះនេះគ្រាន់តែជារឿងស្នេហាដែល
    ពួកគេចង់បង្ហាញសាធារណជនឲ្យជួយដឹងឮពីក្តីស្រឡាញ់របស់ពួកគេសោះ ហេតុអ្វី
    ក៏ចាប់គ្នា។បានតែស្រលាញ់លួចលាក់ម្នាក់មានពីរ ឬ បី ទើបគេមិនដឹង និងមិនខុស
    សីលធម៌សង្គមផង។ នៅប្រទេសកូរ៉េខាងត្បូង សូម្បីតែចោរ ឬជនល្មើសក៏គេឲ្យបិទ
    មុខដែរ ប្រហែលជាគេគិតថាពេលអនាគតជនទាំងនោះនឹងកែខ្លួនជាមនុស្សល្អហើយ
    ទើបគេជួយបិទមុខ។

    ឆ្លើយតប

    • ត្រូវហើយជីវិតអមតៈ ! ធម្មតានៅតាមកាសែត គេតែងបិទផ្ទាំងខៅ្មមួយនៅ
      លើមុខមនុស្សនោះ។គ្រូសូត្រឆ្វេងមិនដឹងថា អ្នកកាសែតម្ចាស់សំណេរអត្ថបទ
      នោះ និងនាយកនិពន្ធកាសែតនោះបានឆ្លងកាត់វគ្គបណ្តុះបណ្តាលផែ្នក
      សារព័ត៌មានដែរឬអត់? ធម្មតា បើបានចូលសាលាផែ្នកព័ត៌មានគេត្រូវរៀន
      ក្រមសីលធម៌វិជ្ជាជីវៈ ដែលមិនខុសគ្នាពីគ្រូពេទ្យ មេធាវី ។ល។

      ឆ្លើយតប

  14. Posted by អគ្គលីបុត្រ on ខែ​ឧសភា 22, 2009 at 4:38 ព្រឹក

    មើលតែតាមទូរទស្សន៍​ខ្សែកាបទៅដឹងហើយ ចុះផ្សាយបុគ្គលិក​លួច​លុយ​រត់​សឹង​រាល់ខែ!
    ចុះ​ផ្សាយចឹង ហួសហេតុពេកហើយ! សូរ​ថាក្រុមហ៊ុន​ខ្សែកាបហ្នឹង ជាតុលាការឬ? បើតុលាការក៏គេកាត់ទោស​ដាក់គុក ក៏មិនផ្សព្វឲ្យស្អុយអនាគតគ្នាចឹងដែរ! មិនដល់ថ្នាក់​បទ​ឧក្រិដ្ឋ ឬព្រហ្មទណ្ឌអីណា!
    ចឹងហើយស្រុកខ្មែរ គ្មានច្បាប់ទំលាប់ស្អីទេ ធ្វើតាមតែនឹកឃើញ!
    មើលតែរឿងឆ្នោត រឿងចាក់បាល់ ក្លឹប! ចង់ឲ្យបើកគឺបើក ចង់បិទ បិទភ្លាម! ចឹងសួរថា​អ្នករកស៊ី​មិនឡប់អាចន៍ខ្សៀអស់ហើយទេអី? មានអ្នកហ៊ាន​មករកស៊ីនៅស្រុកខ្មែរទៀត?

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: