Archive for 21 ខែ​ឧសភា 2009

ទូរស័ព្ទដៃចេញថ្មីម៉ាក Penis

ព្រឹកម៉ិញ ភ្ញាក់ពីដេកភ្លាម គ្រូសូត្រឆ្វេងចាប់ផ្តើមអានព័ត៌មានតាមអ៊ិនធ័រណេតដូចសព្វដង។

ថ្ងៃនេះ គ្រូសូត្រឆ្វេងភ្ញាក់ព្រើតតែម្តង នៅពេលដែលអានចំព័ត៌មានមួយក្រោមចំណងជើងថា

ប្រធានធិបតិប្រទេសវេណេហ្សុយអេឡា (Venezuela)ផ្សព្វផ្សាយទូរស័ព្ទដៃចេញ

ថ្មីម៉ាក Penis។ បើតាមប្រភពរបស់សារព័ត៌មាន Zigonetបានអោយដឹងថា ទូរស័ព្ទដៃនេះ

មានឈ្មោះជាភាសាអេស៉្បាញថា “El Vergatario”ប្រែមកក្នុងន័យជាគ្រាមភាសាថា Penis

ត្រូវបានដាក់លក់ក្នុងតំលៃតែ ១០ អឺរ៉ូប៉ុណ្ណោះ។ ក្នុងឱកាសបើកសម្ភោធការប្រើបា្រស់

ទូរស័ព្ទដៃនេះជាលើកតំបូង លោកប្រធានាធិបតី Hugo Chavez បានអះអាងសរសើរទូរស័ព្ទ

ដៃនេះថា÷ «វាស្រាល, ស្អាត, រាងតូចច្រឡឹង, មិនសូវថ្លៃទេ!»។ ប្រធានធិបតិប្រទេស

វេណេហ្សុយអេឡា (Venezuela) រូបនេះក៏បានឃោសនាបន្ថែមទៀតថា÷ «ទូរស័ព្ទដៃនេះ

នឹងត្រូវដាក់លក់ជាលក្ខណៈទ្រង់ទ្រាយធំនៅប្រទេសវេណេហ្សុយអេឡា និងលើពិភពលោក

ទាំងមូល។ នរណាគេគ្មាន Penis ជាប់នឹងខ្លួន ហាក់ដូចជាគ្មានន័យអ្វីទាំងអស់!»។

ហាហាហាហា គ្រូសូត្រឆ្វេងចេះតែសើច ពេលបានអានសំដីអះអាងបែបនេះរបស់ប្រធានាធិបតី

Hugo Chavez ដែលចេះកំប្លែងលេងទៅកើត ព្រោះកន្លងមកគាត់ម៉ឹងម៉ាត់ណាស់​ ពិសេសការ

អះអាងរបស់គាត់ជំទាស់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិចគ្របដណ្តប់លើទ្វីបអាមេរិចកណ្តាល

និងខាងត្បូង។