ស្រក់ទឹកមាត់ !

bizarro-monk-cat

ម្សិលម៉ិញ គ្រូសូត្រឆ្វេងនៅក្នុងកុដិ ០០៧ ស្រាប់តែមានថូមីតិរច្ឆានមួយក្បាលចេញមក

អង្គុយញញឹមដាក់។ មើលវាយូរៗស្រក់ទឹកមាត់រហូតសូត្រធម៌ច្រឡូកច្រឡំអស់រលីង។

នៅកុដិក្បែរនោះគឺ កុដិ ៦៩ របស់លោកគ្រូសង្ឃរាជ ហៅតាស៊ីក្លូមិនដឹងជាធ្វើស្អីទេ

គ្រូសូត្រឆ្វេងលឺតែសំលេងស៊ីតសតៗ។

Advertisements

45 responses to this post.

  1. ពិតជាគ្រូសូត្រឆ្វេងមែនៗ! ធម៌អីក៏គួរឲ្យស្រក់ទឹកមាត់ម៉្លេះ!
    កុំប្រាប់ថាពេលបិសាចក្រហមចាញ់បារសា បោះអាថម្មីហ្នឹងអោយ វឌ្ឍនា ឆាក្តៅណា៎!
    ជួយអត់បានរ៉េ គេស្រលាញ់ឆ្មាសឹងអី!

    ឆ្លើយតប

  2. ចាំ Manchester United របស់វឌ្ឍនាចាញ់ Barcelona របស់គ្រូសូត្រឆ្វេងនាថ្ងៃពុធ៍
    ទី២៧ ខាងមុខនេះ កុំភ្លេចរង់ចាំកណ្តឹងរោទ៍ទៅណា ព្រោះតាស៊ីក្លូនឹងដឹកថូមីតិរច្ឆាន និង
    ផ្សោតមួយទុកអោយវឌ្ឍនាច្នៃធ្វើម្ហូបជប់លៀង។ ញ៉ាំ ញ៉ាំ ញ៉ាំ ញ៉ាំ 🙂

    ឆ្លើយតប

  3. ជួយអត់បានរ៉េ ថាអត់គឺអត់ហើយ!
    អត់ចេះធ្វើផ្សោតផង បើគ្រូសូត្រឆ្វេងចាត់ការផ្សោតហ្នឹងរួចរាល់ហើយ ចេះតែប្រថុយចុះ!

    ឆ្លើយតប

  4. ចំពោះរឿងចាត់ការផ្សោតគឺ តាស៊ីក្លូជាអ្នករ៉ាប់រង ! វឌ្ឍនាចាំតែច្នៃធ្វើម្ហូបទៅបានហើយ ! អូខេ?

    ឆ្លើយតប

  5. យី​មូល​មតិ​គ្នា​តែ​ម្តង។ តាស៊ីក្លូ​គាត់​គំពុង​តែ​ត្រូវ​គេ​ចាប់រៀប​ការ​ឡើង​វិល​មុខ​ហើយជាមួយ​យាយ​ម៉ាប់​ណា​ណ៎​។ ចឹង​អត់​មាន​ពេល​មក​ចាប់​ផ្សោត​ទេ 😉

    ឆ្លើយតប

  6. មើលមុខអាថូមីតិរិច្ឆាននោះយូរៗទៅក្តៅចិត្តហ្មង។ ឃើញមុខវានោះឈ្លើយទៅៗ
    ព្រហើនទៅៗ។ អាមួយនេះមុខវាឌឺសំបើមហ្មង ! បើមិនជឿអាត្មារ៉េគ្រូសូត្រឆ្វេងឯង
    មើលមុខវាទៅ ! សំលឹងឲ្យចំត្រង់ពុកមាត់វាទៅឃើញហើយ ! តោះគ្រូសូត្រឆ្វេង !
    ចាប់វាព្រលាត់ស្បែកហ្មងទៅ កុំនៅយូរពេកនាំតែយល់សប្តិច្រើនទេ ! កុំឲ្យយប់យន់
    សុបិន្តយូរ បោះចូលក្នងឆ្នាំងខ្ទះកោសទឹកក្តៅទៅ !

    ណែកូនផ្សោត ! ស្មានតែរួចខ្លួនអី? ទោះបីជាតាស៊ីក្លូត្រូវកូនជ្រូកនឹងកេសីតាមចាប់ឲ្យ
    ទៅរៀបការជាមួយនឹងយាយម៉ាប់កាពីតូលក៏ដោយ ក៏តាស៊ីក្លូត្រូវតែរត់គេចខ្លួនឲ្យបាន!
    មិនរៀបការជាដាច់ខាតស្នេហាដោយបង្ខំចិត្ត និងដោយសារគប់ឆ្អឹង ! ពួកនេះចូលចិត្ត
    ធ្វើបាបចិត្តបុរសខ្លាំងណាស់ ! ចូលដល់វគ្គរំលោភសិទិ្ធមនុស្សប្រុសហើយដឹងទេ ! តាស៊ីក្លូ
    និងមកតាមចាប់កូនផ្សោតឯងយកទៅស្ងោរស៊ុប បោះចូលក្នុងខ្ទះទឹកក្តៅ​ ជាមួយបន្លែ តៅហ៊ូ
    ប្រហឹត ហ្មង ! ប្រុងខ្លួនរ៉ូវកូនផ្សោត !

    គ្រូសូត្រឆ្វេងអ៊ើយ ! សំលេងស៊ឺតៗនោះគឺតាស៊ីក្លូកំពុងតែ Find Love in the Air ឬ
    Shooting Aireoplane ! ហាហាហាហហាហហាហហាហា !

    ឆ្លើយតប

    • ម៉ោះលោកគ្រូសង្ឃរាជចាត់ការអាថូមីតិរច្ឆានមួយនេះ ! ចង់ធ្វើសម្លរអីហូបថ្ងៃនេះ?
      គ្រូសូត្រឆ្វេងចង់ច្នៃធ្វើឆាក្តៅ និងម្ជូរគ្រឿង។ គិតម៉េចដែរ?

      ហាហាហាហា​ កំពុងតែ Shooting Aireoplane​ ទេឬថ្ងៃមុន? ស្មានតែកំពុងតែអង្គុយ
      សប់បាល់សំរាប់ការប្រកួតផ្តាច់ព្រ័ត UEFA Champions Leagues ថ្ងៃពុធ៍ ទី២៧
      ខាងមុខនេះ។

      ឆ្លើយតប

    • តាក្លូ ប្រពន្ធតា ដើររកន៏។ យើស ទើបរៀបការបានមួយយប់ ក៏ចង់ដោះដៃចោលគ្នារឺ? តាក្លូ ប្រយ័ត្នចូលឈ្មោះក្នុងបញ្ជី black list របស់នារីៗណា។ បើមិនចង់រៀបការជាមួយគេ ចោលឆ្អឹងទៅគេធ្វើអីចុះ? ហាហា

      ឆ្លើយតប

  7. ងាប់គ្រូសូត្រឆ្វេងគេងចាំថ្ងៃហ្នឹងមកដល់ឆាប់ៗដែរណ៎!

    ឆ្លើយតប

  8. ហាហហាចេះតែមានម៉ងគ្រូសូត្រឆ្វេង ឃើញប៉ុណ្ណឹងសើចចង់ងាប់!!!:-)

    ឆ្លើយតប

  9. បើ​ថ្ងៃ​ក្រោយ​​នៅ​តែ​ចឹង​ទៀ​តមិន​ចាំ​បាច់​ទៅ​សូត្រ​នាំ​តែ​យូរ​ប៉ុន្មាន​ទេ ​ចាប់​យក​ទៅស្ងោ​​រហ្មង​ទៅ​!

    ឆ្លើយតប

  10. កំប្លែងផុនគេតាហ្មង!
    លោកគ្រូឆាក្តៅក៏បាន ឡូកឡាក់រឹតតែឆ្ងាញ់ទៀតផង បើមិនអញ្ចឹងទេ ង៉ាំងូវរឹតតែអស្ចារ្យទៅទៀត។
    ហា ហា ហា ហា​ !
    ចាត់ការពេលណាហៅខ្ញុំផងលោកគ្រូសូត្រ និង​ លោកគ្រូសង្ឃរាជ!

    ឆ្លើយតប

    • មិនអីទេវណ្ណដា ចាំគ្រូសូត្រឆ្វេង និងគ្រូសង្ឃរាជហៅញ៉ាំ ប៉ុន្តែ កុំភ្លេចស្រាសូជូណា!

      ឆ្លើយតប

      • កុំភ្លេចហៅខ្ញុំបាទទៅញ៉ាំផង ល្បីថាប្រហែលអាចឲ្យមានជីវិតយឺនយូររយៗឆ្នាំទៀតផងមើលទៅ!

        ឆ្លើយតប

        • មិនអីទេជីវិតអមតៈ ! ចាំគ្រូសូត្រឆ្វេង និងលោកគ្រូសង្ឃរាជ
          បបួលទៅញ៉ាំ។ និយាយអញ្ចឹង គេល្បីសាច់ឆ្កែខ្វៃនៅកូរ៉េ
          ណាស់។ អាចបា្រប់ផងបានទេ?

          ឆ្លើយតប

          • ពិតជាឆ្ងាញ់មែនណា!
            មើលទៅមិនដឹងថាជាឆ្កែទេណា ព្រោះគេកាត់ក្បាលនិង
            ក្រញ៉ាំជើងវាចោល។ វាតូចដូចជាកូនជ្រូកខ្វៃអញ្ចឹង។ គ្មាន
            ធុំក្លិនឆ្កែទេធានាថាញ៉ាំហើយដើរជិតសត្វឆ្កែវាមិនព្រូសទេ។
            គេហូបវាជាមួយស្លឹកកាឆាយ និងសៀងផ្អាប់ប៉ិកៗ…។ ខ្ញុំបាទ
            ធ្លាប់បានញ៉ាំសាច់ឆ្កែខ្វៃនិងស៊ុបឆ្កែ ៤-៥ដងដែរនៅកូរ៉េ។
            មិនហ៊ានញ៉ាំរាល់ថ្ងៃទេ ព្រោះវាមានតំលៃថ្លៃ។

            ឆ្លើយតប

            • អរគុណណាស់ជីវិតអមតៈដែលបានរៀបរាប់យ៉ាង
              ក្បោះក្បាយធ្វើអោយគ្រូសូត្រឆ្វេងស្រក់ទឹកមាត់។
              ចាំថ្ងៃណាថតរូបកូនជ្រូកខ្វៃនោះដាក់ក្នុងប្លក់មកចែក
              គ្នាមើល។ មិននឹកស្មានថាជនជាតិកូរ៉េនិយមសាច់
              វាសោះ។

              ឆ្លើយតប

  11. Papa! Why i can not write khmer like the others?

    ឆ្លើយតប

  12. យើស ! មានកូនផងលោកគ្រូសូត្រឆ្វេង? លេងសុទ្ធតែប៉ាប៉ាកណ្តាលវាលម៉ង
    ហាហាហហាហ ! ហើយចុះលួចទៅកេះកៀវនាងៗលក់ក្រូចច្របាច់ អំពៅកៀប
    តាំងពីកាលណាហ្នឹងបានជាមានកូនមានចៅតាមដល់ភូមិវើធប្រេសនេះទៀត?

    បើទៅលួចកេះកៀវគេមិនឲ្យគ្រូសង្ឃរាជដឹងម៉េចក៏មិនប្រើថង់មីម៉ាម៉ារ៉ូវ បើថង់
    ទឹកអំពៅស្រមោចរោមចុងអស់នោះ? យើសគ្រូសូត្រឆ្វេងឯង ! កូនជ្រូកអ៊ើយៗ
    មើលគ្រូសូត្រឆ្វេងហ្ន លួចទៅសៅគ្រី !

    ឆ្លើយតប

  13. កូរ៉េខាងត្បួងគេមានស្រាមួយល្បីឈ្មោះ ជុមចារុម ! តាស៊ីក្លូហៅថាអាច្រេមច្រុម !
    ហាហហហាហហា ! រសជាតិវាដូចអង្ករបិទរបស់ខ្មែរអញ្ចឹង !ហេហេហេហេហេ !

    ឆ្លើយតប

  14. មែនហើយលោកតាស៊ីក្លូ អាហ្នឹងគេហៅ សូជូ(SOJU) វាមានច្រើនប្រភេទណាស់ អាច្រេមច្រុមហ្នឹងខ្ញុំគិតថាគ្រាន់បើជាងគេ ខ្ញុំផឹករាល់ថ្ងៃ អាច្រេមច្រុមហ្នឹង!
    ថ្ងៃណាណាត់គ្នាដាក់ម្តងទៅលោកតាញ៉ាំក្លូ ទីកន្លែងដែលល្អគឺនៅកុដិលោកគ្រូសុត្រឆ្វេង
    តែតាឧបាសក ឧបាសិកាដឹងគេចាប់ផ្សឹក វីរវរហើយលោកគ្រូ។
    ចាំខ្ញុំយកគឹមឈី និង អាច្រេមច្រុមទៅ….!

    ឆ្លើយតប

  15. Posted by អគ្គលីបុត្រ on ខែ​ឧសភា 26, 2009 at 3:42 ព្រឹក

    អីយ៉ានិយាយ​តែរឿងក្លែម រឿង​ផឹកស៊ី! សូម្បីតែឆ្មាក៏អត់លើកលែងដែរ ចាហាវមែន!
    បើខួរក្តៅ ហៅព្រះអង្គម្ចាស់អគ្គលីបុត្រមកសោយ​ផង!

    ឆ្លើយតប

  16. Posted by អគ្គលីបុត្រ on ខែ​ឧសភា 26, 2009 at 3:42 ព្រឹក

    ភ្លេច [លី] 😉

    ឆ្លើយតប

  17. សួស្តី លោកគ្រូ !!
    លោកគ្រូសូត្រឆ្វេង អត់ដឹង ខ្មុំបានមកលេង ៣ឬ៤ង៉ៃហើយ ឭថាទុកឆាក្តៅឲ្យ បានកូនផ្សោតហើយតើ!

    អៃយ៉ា!!ថូមីតិរច្ឆានអីគេនៀក វាមានអាយុប៉ុន្មានទេ បានជាមានពុកមាត់ចឹង!!
    ត្រូវជាមួយស្រាសហើយលោកគ្រូសូត្រឆ្វេង!!លោកគ្រូសូត្រឆ្វេងត្រូវចាំខ្មុំ អាងកុំធ្វើអីវាជាដាច់ខាត ចាំខ្មុំទៅរកម្ចាស់វាមកយកវានៅក្នុងកុដិ ០០៧ លោកគ្រូ ទៅផ្ទះវិញ៕នឹងប្រាប់ទីទាំកុដិ ០០៧ និងកុដិ ៦៩ដែរ។យាយចឹងកុដិ លោកគ្រួទាំងពីរនៅណា្??ហេហេ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: