Archive for 23 ខែ​ឧសភា 2009

អត់យល់សោះ !

ថ្ងៃមុន គ្រូសូត្រឆ្វេងសាកល្បងចូលទស្សនាគេហទំព័ររបសក្រុមហ៊ុន
ស្រាបៀរអង្គរខែ្មរ។ពេលទៅភ្លាម គេអោយចុចរើសភាសាខែ្មរ រឺអង់គ្លេស។
ក្រោយពេលចុចភាសាមួយភ្លាមពេលនោះ មានផ្ទាំងអេក្រង់មួយអោយយើង
បំពេញដោយមានសំណួរថា តើវ័យលោកអ្នកអាចពិសារស្រាបៀរបានឬទេ
?
(Are you of legal drinking age?)។ គ្រូសូត្រឆ្វេងសាកបំពេញថ្ងៃខែឆ្នាំកំណើត
តាមអ្វីដែលគេចង់បាន។ បំពេញប៉ុន្មានដងហើយ នៅតែគេថាថ្ងៃខែឆ្នាំកំណើត
របស់គ្រូសូត្រឆ្វេងអត់មានសុពលភាព (
Invalid of Date Birth)។ គ្រូសូត្រឆ្វេង
គ្រវីក្បាលអោយតតាត់ ព្រោះមិនយល់សោះ។ ផឹកស្រាបណ្តូលពេជ្រ អាពីង
អាញីត្រាំរាប់សិបឆ្នាំហើយ បែរជាគេថាមិនទាន់គ្រប់អាយុផឹកស្រាបៀរ។
សង្ស័យតែក្រុមខែ្មរវិបសឺលូសិន ដែលបានរចនាគេហទំព័រអោយស្រាបៀរអង្គរ
ពុំទាន់បានដោះស្រាយបញ្ហាបច្ចេកទេសនេះហើយមើលទៅ ! បើមិនជឿសាក
មើលទៅ !


Advertisements

សារជាតិកូឡាប៉ះពាល់សុខភាព


អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Loannina ប្រទេសក្រិចបានដឹកនាំការស្រាវជ្រាវមួយនាពេលថ្មីៗ
ស្តីពីផលប៉ះពាល់អាក្រក់របស់សារជាតិកូឡាមកលើសុភាពមនុស្ស។តាមរយៈការស្រាវជ្រាវនោះបាន
អោយដឹងថា ការផឹកសារជាតិកូឡាច្រើនហួសហេតុជាកត្តាមួយអាចជំរុញអោយមានជំងឺម៉្យាងហៅថា
hypokaliémie ដែលអាករៈជំងឺមានដូចជា ការនឿយហត់, ក្តៀនលាមក រហូតដល់ស្លាប់សរីរាង្គ
កាយ។ការសិក្សានោះបានអះអាងថា ប្រសិនបើបុគ្គលណាផឹកសារជាតិកូឡានោះចាប់ពី ២ ទៅ១០
លីត្រក្នុងមួយថ្ងៃអាចមានឱកាសកើតជំងឺដូចបានរៀបរាប់ខាងលើ។ ការអះអាងនោះក៏មានលក្ខណៈ
ដូចគ្នាផងដែរ សំរាប់ប្រភេទភេសជ្ជៈកូឡា
light។ ការស្រាវជ្រាវកន្លងមកក៏ធ្លាប់បានបង្ហាញអោយ
ឃើញពីអារការៈជំងឺផេ្សងៗដូចជា ការបាត់បង់សារជាតិរ៉ែពីឆ្អឹងរបស់មនុស្ស ឬជំងឺទឹកនោមផ្អែម។
អ្នកស្រាវជ្រាវបានពន្យល់ផងដែរថា អាការៈជំងឺទាំងនោះអាចបាត់ទៅវិញ ប្រសិនបើបុគ្គលនោះ
ឈប់បរិភោគសារជាតិកូឡា ហើយផឹកថ្នាំជំនួយជាតិប៉ូតាស្យូមបន្ថែម។

ប្រភព÷ www.zigonet.com