សារជាតិកូឡាប៉ះពាល់សុខភាព


អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Loannina ប្រទេសក្រិចបានដឹកនាំការស្រាវជ្រាវមួយនាពេលថ្មីៗ
ស្តីពីផលប៉ះពាល់អាក្រក់របស់សារជាតិកូឡាមកលើសុភាពមនុស្ស។តាមរយៈការស្រាវជ្រាវនោះបាន
អោយដឹងថា ការផឹកសារជាតិកូឡាច្រើនហួសហេតុជាកត្តាមួយអាចជំរុញអោយមានជំងឺម៉្យាងហៅថា
hypokaliémie ដែលអាករៈជំងឺមានដូចជា ការនឿយហត់, ក្តៀនលាមក រហូតដល់ស្លាប់សរីរាង្គ
កាយ។ការសិក្សានោះបានអះអាងថា ប្រសិនបើបុគ្គលណាផឹកសារជាតិកូឡានោះចាប់ពី ២ ទៅ១០
លីត្រក្នុងមួយថ្ងៃអាចមានឱកាសកើតជំងឺដូចបានរៀបរាប់ខាងលើ។ ការអះអាងនោះក៏មានលក្ខណៈ
ដូចគ្នាផងដែរ សំរាប់ប្រភេទភេសជ្ជៈកូឡា
light។ ការស្រាវជ្រាវកន្លងមកក៏ធ្លាប់បានបង្ហាញអោយ
ឃើញពីអារការៈជំងឺផេ្សងៗដូចជា ការបាត់បង់សារជាតិរ៉ែពីឆ្អឹងរបស់មនុស្ស ឬជំងឺទឹកនោមផ្អែម។
អ្នកស្រាវជ្រាវបានពន្យល់ផងដែរថា អាការៈជំងឺទាំងនោះអាចបាត់ទៅវិញ ប្រសិនបើបុគ្គលនោះ
ឈប់បរិភោគសារជាតិកូឡា ហើយផឹកថ្នាំជំនួយជាតិប៉ូតាស្យូមបន្ថែម។

ប្រភព÷ www.zigonet.com

Advertisements

6 responses to this post.

  1. និយាយតាមត្រង់ទៅខ្ញុំចូលចិត្ត PEPSI ច្រើនជាង COKE ជាពិសេសគឺ PEPSI TWISE

    ឆ្លើយតប

    • គ្រូសូត្រឆ្វេងក៏ចូលចិត្ត PEPSI TWISE ដូចកេសីដែរ ! រសជាតិឆ្ងាញ់ម៉្យាដែរ មែនទេ?
      និយាយអោយត្រង់ទៅ ញ៉ាំតិចតួចដូចពួកយើងមិនអីទេ កុំអោយដូចពួកអាគាំងដែល
      ចូលចិត្តផឹក COKE ជំនួសទឹក។

      ឆ្លើយតប

      • ផឹកពួកអាភេសជ្ជះអស់នេះគ្មានបានការរ៉េ បង្ហិនតែលុយហើយកើត
        ជំងឺលើសឈាម ទឹកនោមស៊្វីតទៀត​ ! ចាញ់ដកមេរាល់ថ្ងៃដូចជាលោក
        គ្រូសង្ឃរាជនិងគ្រូសូត្រឆ្វេងឯងទេបានមានកាឡាំង ប៉ូវស្អឹងស្អែង និង
        ខួរក្បាល ! បើមិនជឿសាក់ស្រាសាច់ដុំ រស់ជាតិកាន់តែជ្រៅទៅមើល
        បើមិនដកមេហើយ ជ្រៅតាមវាទេហ៊ានភ្នាល់ !

        ឆ្លើយតប

  2. មិនត្រឹមតែប៉ះពាល់សុខភាពទេ វាធ្វើអោយរូបរាងយើងផ្លាស់ពីស្គមទៅធាត់ទៀតផង។ កូនជ្រូកមានបទពិសោធន៍ផ្ទាល់ខ្លួនតាហ្មង។

    ឆ្លើយតប

  3. តាមខ្ញុំដឹងជនជាតិកូរ៉េគេអត់ញ៉ាំ ខូលា និង ផេបស៊ីទេលោកគ្រូ គេថា​ញ៉ាំអាហ្នឹងលើសឈាម
    ស្អីណាណីគេទេ ខ្ញុំអត់ហ៊ានញ៉ាំរ៉េ គេថាញ៉ាំ សេវែនអាប់ រឺ ហ្វាន់តា ហ្វាន់យាយល្អជាង។
    តែទោះជាយ៉ាងណាចាញ់ស្រាអង្គុញគីងកែបរបស់លោកគ្រូសូត្រឆ្វេងទេ ល្អជាង។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: