អត់យល់សោះ !

ថ្ងៃមុន គ្រូសូត្រឆ្វេងសាកល្បងចូលទស្សនាគេហទំព័ររបសក្រុមហ៊ុន
ស្រាបៀរអង្គរខែ្មរ។ពេលទៅភ្លាម គេអោយចុចរើសភាសាខែ្មរ រឺអង់គ្លេស។
ក្រោយពេលចុចភាសាមួយភ្លាមពេលនោះ មានផ្ទាំងអេក្រង់មួយអោយយើង
បំពេញដោយមានសំណួរថា តើវ័យលោកអ្នកអាចពិសារស្រាបៀរបានឬទេ
?
(Are you of legal drinking age?)។ គ្រូសូត្រឆ្វេងសាកបំពេញថ្ងៃខែឆ្នាំកំណើត
តាមអ្វីដែលគេចង់បាន។ បំពេញប៉ុន្មានដងហើយ នៅតែគេថាថ្ងៃខែឆ្នាំកំណើត
របស់គ្រូសូត្រឆ្វេងអត់មានសុពលភាព (
Invalid of Date Birth)។ គ្រូសូត្រឆ្វេង
គ្រវីក្បាលអោយតតាត់ ព្រោះមិនយល់សោះ។ ផឹកស្រាបណ្តូលពេជ្រ អាពីង
អាញីត្រាំរាប់សិបឆ្នាំហើយ បែរជាគេថាមិនទាន់គ្រប់អាយុផឹកស្រាបៀរ។
សង្ស័យតែក្រុមខែ្មរវិបសឺលូសិន ដែលបានរចនាគេហទំព័រអោយស្រាបៀរអង្គរ
ពុំទាន់បានដោះស្រាយបញ្ហាបច្ចេកទេសនេះហើយមើលទៅ ! បើមិនជឿសាក
មើលទៅ !


Advertisements

7 responses to this post.

  1. Posted by អគ្គលីបុត្រ on ខែ​ឧសភា 26, 2009 at 5:21 ព្រឹក

    សង្ស័យអាយុ​ហួស​ដឺឡេ បាន​គេ​មិនឲ្យផឹក!

    ឆ្លើយតប

  2. អត់ដាក់អាយឌីតាមខ្លួនចឹងហើយ ភអាយុគេម៉េចជឿរ៉ូវ។

    ឆ្លើយតប

  3. ឥឡូវសុគី និងអគ្គលីបុត្រសាកបញ្ជូលថ្ងៃខែឆ្នាំកំណើតទៅដឹងហើយ ! គ្រូសូត្រឆ្វេងមិនយល់ដែរ !

    ឆ្លើយតប

  4. អីក៏វេទនាម្លេះ?
    ខ្ញុំទៅទិញគេមិនដែលសួរអាយុផង!
    គ្រាន់តែមើលមុខដឹងថាមិនមែនអាយុក្រោម២០ទេ ហា ហា ហា!

    ឆ្លើយតប

  5. Posted by អគ្គលីបុត្រ on ខែ​ឧសភា 26, 2009 at 9:10 ព្រឹក

    ទេ អាខ្មែរវិបសូលូសិនហ្នឹង ឌីសាញ ឆ្កួត ឬក៏អាក្រុមហ៊ុននឹងវាឆ្កួត?
    ឡក់ចូលម៉ាង៉ៃ នៅតែអត់ត្រូវ 😦

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: