WHO WILL WIN?

ថ្ងៃដែលទន្ទឹងរង់ចាំជិតចូលមកដល់ហើយគឺ ការប្រកួតផ្តាច់ព្រ័ត Uefa Champions Leagues

រវាងបិសាចក្រហម Manchester United (ប្រទេសអង់គ្លេស) និង Barcelona FC ហៅកាត់ថា

បាសា (ប្រទេសអេស៉្បាញ) នាថ្ងៃពុធ៍ ទី២៧ ខាងមុខនេះ។ គ្រូសូត្រឆ្វេងជាអ្នកគាំទ្រក្រុមបាសា

ម្នាក់ដែរ ប៉ុន្តែ នៅក្នុងចិត្តចេះតែខ្លាច ព្រោះកាយសម្បទារបស់កីឡាករបាសាពុំសូវខ្ពស់ៗទេ

ខុសពីកីឡាកររបស់មេនយូ។ ដូចនេះ បាសាត្រូវតែប្រយ័ត្នចំពោះបាល់ជ្រុង (corner kick)

ព្រោះមេនយូនិយមលេងបាល់លើអាកាសតាមរយៈការតែតក្បាលបញ្ជូលទី។

គ្រូសូត្រឆ្វេងមិនចង់អោយលទ្ធផលនៃការប្រកួតនេះសូន្យស្មើ រួចប៉េណាល់ទីទេ។

សង្ឃឹមថា Henry អាចចូលលេងបានជាមួយ Messi, Eto’o និង Iniesta ព្រោះខែ្សរ

ការពាររបស់មេនយូពិតជាមិនធម្មតាទេ។

Advertisements

45 responses to this post.

  1. Messi បែបយ៉ាប់ជ្រែក រីយ៉ូ និង វីឌីក បន្តិច ហើយកុំភ្លេចពីថ្វីជើងរបស់ អេវរ៉ា និង អូស្ហៀ ដែរ!

    Iniesta ប្រហែលជាអត់អាចលេងបានទេ ខាងបារសា នៅមិនទាន់បានបញ្ជាក់ឲ្យច្បាស់ទេ!

    Henry និង Eto’o ត្រូវត្រៀមខ្លួនចំពោះការឆាបបាល់របស់ រ៉ូណាល់ដូ រ៉ាយអាន ហ្គិកស៏ និង​ កុំមើលងាយ ម៉ៃឃើល ខារីក ។

    ហេហេហេ៎ ខ្ញុំមិនអួតមុនទេ ថាបិសាចក្រហមនឹងឈ្នះ ប៉ុន្តែបិសាចក្រហមលេងមួយៗ វាយលុកតាមសំរួល មិនកំរោលដូច បារសា ទេ ហើយបើសិន អេដវីន វ៉ាន់ដឺសារចាំទីទៀតរឹតតែបង្ករការព្រួយបារម្ភឲ បារសា មួយកំរឹតទៀត!

    ចាំតែសើចគ្រូបង្វឹក បារសា ទេខ្ញុំ!

    ឆ្លើយតប

    • ប្អូន VioletRiver ជាអ្នកតាមដានបាល់ទាល់ផង? ពិតជាគួរអោយកោតសរសើរមែន ។

      ឆ្លើយតប

    • វឌ្ឃនា ! គ្រូសូត្រឆ្វេងចាំតែមើលទេថា តើខ្សែរកាពាររបស់មេនយូអាចទប់
      ជាមួយគ្រាប់ម៉ីស៊ីលរបស់ Eto’o, Messi និង Henry បានដែរឬទេ? ប៉ុន្តែ
      គ្រូសូត្រឆ្វេងបារម្ភណាស់ចំពោះខែ្សរកាពារបាសា ដែលបាត់បង់កីឡាករ
      ឆ្នើមបីរូបដូច ដានី អាល់វែស, រ៉ាហ្វាអែល ម៉ាកេ និង អេរីក អាប៊ីដាល់់។
      ហេតុអីក៏បាសារបស់គ្រូសូត្រឆ្វេងស៊យម្ល៉េះ 😦

      ឆ្លើយតប

  2. សុទ្ធតែអ្នកចាប់អារម្មណ៌បាល់ទាត់ដូចខ្ញុំដែរហ្នុ៎? ពីមុនធ្លាប់បញ្ចាំទូរស័ព្ទ
    ចាក់ឡើងហុយកាំបូស៊ីក តែអីឡូវគ្មានកន្លែងនឹងចាក់ទៀតសោះ។ជួយ
    ប្រាប់ពីកន្លែងចាក់បន្តិចបានទេ? គ្រាន់តែចង់សប្បាយទេ មិនមែនញៀន
    ដូចផឹកទេ ហា ហា​ ហាហា!

    ឆ្លើយតប

    • ហាហាហាហា វណ្ណដាមកនេះចំក្លែងខុសហើយ ! ព្រោះគ្រូសូត្រឆ្វេងនេះ
      ចូលចិត្តតែមើល ប៉ុន្តែ អត់ចូលចិត្តយកលុយចាក់បាល់ទេ។ បើចង់ចាក់
      លេងធម្មតា អាចាក់បាននៅទីនេះជាមួយគ្រូសូត្រឆ្វេង និងវឌ្ឍនា។ បើ
      មិនអញ្ចឹងទេ ចាក់ផឹកស្រាសូជូច្រេមច្រុមវិញក៏បានដែរ។ វណ្ណដាយក
      ក្រុមមួយណាដែរ?​ គ្រូសូត្រឆ្វេងយកបាសា !

      ឆ្លើយតប

  3. ល្អណាស់គ្រូសូត្រឆ្វេង។ ខ្ញុំយក មែនញូ យើងភ្នាល់ដាក់ គីមឈី និង អាច្រេមច្រុម អូខេ?
    លេងម៉ាស្រវឹងតាម៉ងអាចឹង។

    សូជូ ១ កេះ និង គីមឈី ១ធុង ផឹកអោយណាណីតាម៉ង។ ច្បាស់ជាមែនញូឈ្នះជាមិនខានទេ។
    ភ័យអោយហើយទៅគ្រូសូត្រឆ្វេងឯង!

    ឆ្លើយតប

  4. គ្រូសូត្រឆ្វេងនិយាយមើលតែខ្សែរការពារមែនញូមិនដែលស្គាល់ថ្វីជើង ហង់រី អញ្ចឹង
    ធ្វើមើលតែទើបតែជួប ហង់រី និង អេតូអូលើកទីមួយ ហាហាហា៎!

    ខ្ញុំនិយាយរួចហើយថាមិនអួតមុនទេថាមែនញូឈ្នះ គ្រាន់តែថាយ៉ាងណាក៏ខ្ញុកាន់ខាង
    មែនញូដែរ!

    ហើយបើលេងភ្នាល់គ្នាសុទ្ធតែសុរាមេរយៈអញ្ចឹងខ្ញុំបែបបាយបាយហើយហាហាហា៎!

    ឆ្លើយតប

    • វឌ្ឍនាចាំតែមើលទៅ Messi នឹងទំលុះខែ្សរការពារឆ្វេងរបស់មេនយូ។ ចំណុចខ្សោយ
      នោះគឺ វីឌីកឆាប់ភ័យស្លន់ស្លោណាស់ ! គ្រូសូត្រឆ្វេងសង្កេតច្រើនដងហើយ !

      ណែ៎ ឆាប់ភ័យម្ល៉េះ ! ពួកយើងបានភ្នាល់ហើយតើ ! ខាងលើនេះជាការភ្នាល់គ្នារវាង
      គ្រូសូត្រឆ្វេង និងគ្រូសូត្រមុខ។

      ឆ្លើយតប

      • ងាប់មានគ្រូសូត្រមុខទៀត! ចុះឯណាគ្រូសូត្រក្រោយ​? ហាហាហា៎ អូយសើចចុកពោះ!

        Messi ​នឹងអីគេ? អាទិទេពហ៎​?​ហេហេហេ៎ ចុះខាងបាសាមិនខ្លាច បឺរបាតូវ រ៉ូណាល់ដូ និង រ៉ូនី ទេហ៎ ? តាមពិតទៅទាំងពីរក្រុមហ្នឹងសុទ្ធតែកំពូលក្រុម មួយណាឈ្នះក៏សាកសមដែរ ខ្ញុំវិញបន់ឲ្យតែខាងខ្ញុំឈ្នះទេ ហេហេហេ៎!

        ឆ្លើយតប

        • ហេហេហេ Messi មិនមែនជាអទីទេពទេ ប៉ុន្តែ ម្នាក់នេះអាចរត់លឿន
          និងញាក់បាល់រហ័សដូចព្យុះ។ ខែ្សរការពារល្មមៗទាលប់តែបីទើប
          ចាប់បានបើថាត្រឹមតែពីរនាក់ Messi ជ្រែកផុយហើយ ។

          ចំពោះរឿងគ្រូសូត្រក្រោយវិញ មកដល់ពេលនេះពុំទាន់រកបាន
          បេក្ខជននៅឡើយទេ។ រាល់ការសំរេចផ្តល់ឥស្សរយសបែបនេះ
          មានតែលោកគ្រូសូង្ឃរាជហៅតាស៊ីក្លូទេទើបមានសិទ្ធិ។

          ឆ្លើយតប

  5. មែនញូឈ្នះហ្នឹងលោកគ្រូសូត្រឆ្វេងឯងត្រៀមខ្លួនទៅ មែនញូមាន ហូណាវដូ,​ រ៉ូនី, ជីស៊ុង, …….
    សុទ្ធតែកីឡាករល្បីៗ ខ្ញុំចាំតែត្រៀមមាត់ផឹកស្រាគ្រូសូត្រឆ្វេងឯងទេ។ ហា ហា ហា !

    ឆ្លើយតប

  6. មិនអីទេ ! បើចាញ់ ចាំគ្រូសូត្រឆ្វេងត្រាំស្រាពស់វែកតំបូករស់អោយគ្រូសូត្រមុខ
    ឯងផឹកអោយបះជើងម្តង ! ហាហាហា

    ឆ្លើយតប

  7. មហាអ្នកមានបុណ្យ Barcelona vs មហាសេដ្ឋីបីសាច Satan ក្រហម Manchester United. May the best Team win. Looking forward for tonight match. my check list: Beer (1 case), Seat (available), TV (HD). everything is set. ^^

    ឆ្លើយតប

  8. នាទីទី១០ អូតូអូ ដាក់ម៉ាគ្រាប់ឲ្យខាងបាសានាំមុខបាត់!

    អូយសង្ស័យតែចាញ់គ្រូសូត្រឆ្វេងទេនេះ !

    ឆ្លើយតប

  9. ហាហាហហាហាហឃើញលទ្ធផលហើយហាហាហាហាហាហ !
    ខាងណាឈ្នះក៏តាស៊ីក្លូហៅគ្រូសង្ឃរាជបានផឹកស្រវឹងដែរ ហាហា
    ហាហាហហាហហាហា។

    ម៉ោៗៗៗៗៗៗៗ ! គ្រូសូត្រឆ្វេងយើងផឹកឲ្យណាណីម្តង ហើយគ្រូសូត្រមុខ
    ទៅយកអាច្រេមច្រុមនឹងគីមឈីម៉ោ។ វឌ្ឃនាចាញ់គេឲ្យអង្គុយចាប់ទឹកកក
    ដាក់ក្នុងកែវឲ្យគេ ហាហាហាហហាហហាហហហា !

    អូយតាស៊ីក្លូស្រវឹងបះដៃបះជើងហើយយប់នេះ !!!! ខាងណាឈ្នះក៏តាស៊ីក្លូ
    បានផឹកស្រវឹងដែរហាហាហាហាហ។ គ្រូសូត្រឆ្វេងកុំភ្លេចជួយគ្រាអាត្មា
    ចូលកុដិលេខ ៦៩ វិញផង​ សុំផឹកទាល់តែច្រឡប់ហើយយប់នេះ !

    តោះជល់កែវជាមួយគ្រូសង្ឃរាជមួយគ្រូសូត្រឆ្វេងនិងគ្រូសូត្រមុខ !!!!!!!!!!
    ក្មេងៗដាក់ទឹកកកបន្តិចមើល ! យី !ហាហាហាហហាហាហហាហាហហា

    ឆ្លើយតប

  10. ថាមែនៗ!!ពួកIvoiriensអ៊ូអរយ៉ាងសប្បាយ ហេហេហេហេ!!! ២-0

    ឆ្លើយតប

  11. ងាប់ឲ្យខ្ញុំអង្គុយចាប់ទឹកកកហាហាហាហា៎ មិនដឹងជាញ៉ាំដាក់ទឹកកកអីទេ
    បើខ្ញុំមិនដែលដាក់សោះ!

    ខ្ញុំបានសរសេរព្រឹត្តិការណ៍យប់នេះយ៉ាងលំអិតគួរសមទុកឲ្យគ្រូសូត្រឆ្វេង
    មើលហើយ ទៅមើលនៅផ្ទះខ្ញុំចុះ!

    ឆ្លើយតប

  12. សំណាងហើយអោយវឌ្ឍនាចាប់ទឹកកកនោះ ដែលមិនបានអោយតប់ស្មា
    លោកគ្រូសូត្រឆ្វេង និង លោកតា​សង្ឃរាជ ហា​ ហា !
    គ្រូសូត្រមុខ ខ្ញុំនិង គ្រូសូត្រឆ្វេង លោកតាសង្ឃរាជយប់នេះជប់លៀងធំម្តង!
    ផឹកអោយចុមម្រាយម្តង ស្អែកចាំគិតដើរបិណ្ឌបាតរកបច្ច័យគ្រាន់ផឹកទៀត។
    ….. បើស្រវឹងហើយសុំវឌ្ឍនាជួយគ្រាអាត្មាទាំងបីអង្គទៅរក

    ឆ្លើយតប

    • ហាហាហាឲ្យខ្ញុំតប់ស្មារអីបែបបស៊យធំហើយ ហាហាហា
      បើអស់លោកស្រវឹងហើយ ចាំតែជួយគ្រាទេតើ ហាហាហា
      ទាល់តែយូរហ្ន៎! ទាញកន្ទេលស្លឹកត្នោតក្បែរហ្នឹង គ្របភ្លឹប
      នៅត្រង់ហ្នឹងមួយយប់ទល់ភ្លឺទៅ ទាំងគ្រូសង្ឃរាជ សូត្រឆ្វេង
      សូត្រមុខ ទាំងអស់គ្នាហ្នឹង!

      ទុកឲ្យ វឌ្ឍនា ប្រមូលសំបកដបយកទៅលក់ឲអេតចាយ ហាហាហា៎!

      ឆ្លើយតប

  13. ឡាៗៗប៊ំបាយ៉េ ឡាៗៗប៊ំបាយ៉េ ​អ្ហេៗៗបានឆ្ងាញ់មាត់ហើយ ! វឌ្ឍនាចាប់ទឹកកអោយ
    ពួកលោកគ្រូសង្ឃរាជ គ្រូសូត្រមុខ និងគ្រូសូត្រឆ្វេងបន្តិច! កុំចេះតែចង់លួចទៅផ្ទះ។
    មើលមុខណ៎ អោយក្រម៉ូវ! ម៉ោះលោកគ្រូសង្ឃរាជ និងគ្រូសូត្រមុខ ជួយគ្នាលើកសូជូ
    ១ កេស និង គីមឈី ១ធុងនេះឡើងលើកុដិមក។ យើងចាប់បើកឆាកមុនជាមួយគ្រឿង
    ទាំងនេះសិនទៅ។ ហើយបើថាខ្វះខាតគ្រឿងស្រវឹង ចាំខ្ញុំពឹងគ្រូសូត្រមុខអោយទៅលួច
    ស្រាបៀរមួយកេសពីផ្ទះសមាជិកភូមិយើងម្នាក់ឈ្មោះ iKyo មក ព្រោះឃើញក្នុងវិចារ
    គាត់បា្រប់ថាមានសាគួរគ្រឿងស្រវឹងដែរ។ ហើយបើខ្វះគ្រឿងក្លែម ចាំខ្ញុំអោយវឌ្ឍនា
    ធ្វើឆាក្តៅអោយពួកលោកគ្រូពិសារ។ ថូមីតិរច្ឆានមួយក្បាលនៅក្រោយកុដិកំពុងរង់ចាំ
    ជាស្រេច។ លើសពីនេះ យើងនៅមានស្ងោរជ្រក់ផ្សោតមួយមុខទៀត។ ណែ៎កូនផ្សោត!
    ឆាប់ចេញតាមសំរួលអោយគេចាប់មក កុំអោយលោកគ្រូសង្ឃរាជ ហៅតាស៊ីក្លូប្រើអំពើរ
    ហឹង្សាយកខោលីអូទៅខ្ទប់មុខកូនផ្សោតឯង។ ធានាថាតែពីរនាទីប៉ុណ្ណោះ កូនផ្សោតឯង
    នឹងចេតរ៉យតែម្តង ! ហាហាហា

    ណែ៎គ្រូសូត្រមុខ! ស្គាល់ភារកិច្ចរបស់ខ្លួនហើយណា! កុំភ្លេចសូត្ររំលឹកដល់អ្នកមកពិធីជប់
    របស់ពួកយើងល្ងាចនេះផង។ គ្រូសូត្រមុខឯង បើស្រវឹងហើយ កុំដើរច្រលំកុដិអោយ
    សោះ។ កុដិរបស់គ្រូសូត្រមុខឯងលេខ ៣៦ ចំណែកកុដិគ្រូសង្ឃរាជ ហៅតាស៊ីក្លូលេខ
    ៦៩។

    ឆ្លើយតប

  14. អូយសើចចង់ចុកពោះហើយជប់លៀងនៅផ្ទះនរណាគេ? មិនអីទេ ចាំខ្ញុំធ្វើគ្រឿង
    ក្លែមអោយញ៉ាំ មានញាំជើងតុ បុកបន្លាលួស ឆាក្តៅគ្រាប់បែក និង ស្លម្ជូរគ្រឿង
    ផ្កាយសមទ្រ។ ពេញចិត្តទេប៉ុណ្ណឹងហាហាហាហា អូយសុំសើចមួយសន្ទុះសិន!

    ឆ្លើយតប

  15. មើលវឌ្ឃនា គ្រូសូត្រឆ្វេង គ្រូសូត្រមុខ និងអ្នកមើលបាល់ទាត់ប៉ុន្មាននាក់ទៀត
    តាស៊ីក្លូសុំសួរមួយមកមើលថាតើមានដឹងទេថាហេតុអ្វីបានជាគេកំនត់យកការ
    ប្រកួតមួយវគ្គៗត្រឹមតែ៤៥នាទី?

    គ្រូសូត្រឆ្វេង គ្រូសូត្រមុខ សូត្រតែធម៌ ដកតែមេជាមួយអាច្រេមច្រុម ក្លែមតែ
    ជើងឆ្មាតិរិច្ឆានអត់សូវដឹងពីច្បាប់ទំលាប់របស់បាល់ទាត់ទេ អញ្ចឹងតាស៊ីក្លូសុំ
    សួរសំនួរនេះទៅវឌ្ឃនាវិញលមើលដែលជាអ្នកតាមដានបាល់ទាត់ម្នាក់នោះ?
    ឆ្លើយរួចអត់? បើឆ្លើយអត់រួចហើយចំលើយអត់ឡូហ្ស៊ីក ច្បាស់ជាចាញ់តាស៊ីក្លូ
    ហើយៗត្រូវអង្គុយចាប់ទឹកកកដាក់ឲ្យតាស៊ីក្លូហៅគ្រូសង្ឃរាជនេះរហូតហើយ !
    ព្រមអត់?

    ឆ្លើយតប

  16. ខ្ញុំមិនដឹងថាចំលើយរបស់ខ្ញុំខាងក្រោមនេះ វាឡូហ្ស៊ិក សមចិត្ត តាស៊ីក្លូ រឺអត់ទេ
    តែខ្ញុំមានហេតុផលសមរម្យអាចយកជាការបានដែរ។

    រយៈពេលលេងកីឡាបាល់ទាត់មាន ៩០​ នាទីហើយចែកចេញជាពីរវគ្គ និង
    ក្នុងមួយវគ្គ ៤៥ នាទី។ សួរថាហេតុអ្វី? ពីព្រោះកីឡានេះត្រូវបានលេងដោយ
    កីឡាករពីរក្រុម ក្នុងមួយក្រុមមានគ្នា ១១ នាក់ ១០​ នាក់ជាអ្នកទាត់បាល់ និង ម្នាក់
    ជាអ្នកចាំទី។ បេសកកម្មរបស់ពួកគេគឺត្រូវទាត់បាល់បញ្ចូលទីខាងគូប្រកួតឲបាន
    នរណាទាត់បានច្រើនជាងអ្នកនោះជាអ្នកឈ្នះ។ ដោយបាល់មានតែមួយ អ្នកលេង
    មានច្រើនហើយមានកំលាំងស្មើគ្នានោះ ការរកគ្រាប់បាល់មិនមែនជាការងាយទេ
    ដូច្នេះគេក៏កំណត់ម៉ោងសំរាប់លេង ហើយបើមិនកំនត់រយៈពេលនៃការលេងទេ វាគ្មានទីបញ្ចប់ហើយក៏គ្មានអ្វីល្អមើលដែរ។ គេកំនត់ម៉ោងដោយលេង ៤៥ នាទីម្តង និង សំរាក
    ១៥ នាទីនេះដើម្បីកាត់បន្ថយភាពនឿយហត់របស់កីឡាករទាំង ២២ នាក់ដែលរត់តាមបាល់
    តត្រុក សូម្បីតែយើងរៀនក៏រៀនតែ ៤៥ នាទីហើយសំរាក១៥ នាទីដែ ចុះទំរាំគ្នារត់រហូតនោះ មិនឲគ្នាហត់ទេឬ?​ ហេតុអ្វីក៏ ៤៥ នាទី យូរជាងនេះ ឬ ឆាប់ជាងនេះមិនបានទេឬ? បើឆាប់ពេក គឺវាមិនអស់ចិត្តអ្នកលេង និង អ្នកទស្សនា ហើយបើយូរពេកគឺគួរឲធុញទៅវិញ។

    សរុបទៅខ្ញុំយល់ថាវាជាការធម្មតាទេ ព្រោះពេលវាលហ្នឹងវាសមរម្យហើយ។ គ្មាននរណាជាអ្នកចែងទេថាហេតុអ្វីបាល់ទាត់ត្រូវលេង ៤៥ នាទីពីរដង?​

    បើមិនពេញចិត្តចំឡើយខ្ញុំទេក៏ហីទៅ ហាហាហាហ៎!

    ឆ្លើយតប

  17. លោកគ្រូសង្ឃរាជ! សំនួរនេះបើសួរ ខាង ហ្វ៊ីហ្វា FIFA ទើបគេអាចឆ្លើយបាន
    មកសួរខ្ញុំ ៗអត់ដឹងរ៉េ ចេះតែលេងបាល់ដល់ពេលសួរអាចឹង ដាច់ផ្ងាភឹង!
    ឆ្លើយមិនចឹញទេ ចេញតាខ្យល់.។.
    គ្រូសូត្រឆ្វេងក៏មិនដឹងដែរ ដឹងតាអារឿងផឹកស៊ី បើសួរអារឿងស្រាផលិតនៅប្រទេសណា អាហ្នឹងទំនង!
    អាចព្យាយាមឆ្លើយបាន។ ហា​ ហា ហា

    ឆ្លើយតប

  18. ហាហហហាហហាហាហ គ្រូសូត្រឆ្វេងអ៊ើយគ្រូសូត្រឆ្វេង ឈ មើលនេះតាស៊ីក្លូ
    ហៅគ្រូសង្ឃរាជមានដំណឹងល្អម៉ោប្រាប់ហើយ។ អីយ៉ាគឺគ្រូសូត្រស្តាំអ៊ើយ តាស៊ីក្លូ
    សើចឡើងចុកពោះតែម្តងហើយនេះជាមួយនឹងរឿងរ៉ាវរបស់គ្រូសូត្រស្តាំ​ហាហាហា
    ហហា អស់ទាស់មែន ចំជាពូកែមែនម៉ងគ្រូសូត្រស្តាំ ! ហាហាហាហ គ្រូសង្ឃរាជហៅ
    តាស៊ីក្លូមួយនេះផ្តល់ឋានះនិងគោរម្យងារដល់គ្រូសូត្រស្តាំពិតជាមិនខុសមែន​ ហាហា
    ហាហហា។ នេះបានហៅថាចំជាគ្រូសូត្រស្តាំចេះជួយឈឺឆ្អាលនឹងគ្រូសង្ឃរាជមែនពេល
    ដែលត្រូវបានយាយកាម៉ាប់អាងមាឌអាងសាច់មួយនេះគំរាមកំហែង ចង់លោតសង្រ្គប់។

    ម៉ោគ្រូសូត្រស្តាំយើងលើកកែវមួយជល់អាស្រាត្រាំតុកកែ ពីងពាង ខ្ទួយ និងម្រើមព្រះ ដើម្បី
    អបអរសាទរនឹងការដែលគ្រូសូត្រស្តាំឯងត្រូវបានតំលើងឋានះជាគ្រូសូត្រស្តាំ ហើយមាន
    សមត្ថភាពគ្រប់គ្រាន់ក្នុងការការពារគ្នីគ្នាយើងឲ្យរួចចាកផុតពីការបៀតបៀនរបស់យាយម៉ាប់
    កាធាត់សំបូរសាច់ជ្រូកខ្វៃទើបតែនឹងគ្រៀវហើយស្រកទំងន់ថ្មីៗ។ គ្រូសូត្រស្តាំឯងធ្វើបានល្អ
    ណាស់ ក្នុងការការពារកេរ្តិឈ្មោះសម្តេចសង្ឃ អគ្គមហាសេនាសង្ឃប្រចាំវត្តភូមិវើធប្រេសរបស់
    យើង។ ឯណាគ្រូសូត្រឆ្វេង គ្រូសូត្រមុខ ទៅណាហើយ មកជល់កែវអបអរសាទរជាមួយនឹង
    គ្រូសូត្រស្តាំមួយទៅ ដើម្បីជាការលើកទឹកចិត្តនិងជ័យជំនះរដល់សមាគមប្រុសៗសំគម ចំអឹងៗ
    របស់ពួកយើងទប់ទល់នឹងសមាគមស្រីកាម៉ាប់ៗ កាធាត់ៗសំបូរសាច់ ដែលមានកូនជ្រូកខ្វៃជា
    ប្រធាន។

    ចៅស៊ីម៉ាដាម ចៅអគ្គលីបុត្រ ចៅសុទ្ធា ចៅសុខហេងអ៊ើយ ម៉ោទាំងអស់គ្នាម៉ោ គ្រូសង្ឃរាជ
    ហៅតាស៊ីក្លូនេះប្រកូកប្រកាសហៅពួកចៅម៉ោជប់លៀងនឹងអបអរនឹងដំណែងថ្មីរបស់គ្រូសូត្រ
    ស្តាំហៅនីនចារក្រៀវជ្រូកសុខគី ស៊ីកុកដែរ ដែលទើបត្រូវបានតំលើងតំណែងជាអគ្គមហាសេនា
    បតីសង្ឃសូត្រស្តាំរបស់គ្រូសង្ឃរាជតាស៊ីក្លូ។

    ហើយចៅវឌ្ឃនាចៅស្រីឯងភ្នាល់បាល់ចាញ់គេ​ ចៅឯងត្រូវដឹងតួនាទីរបស់ចៅស្រីឯង គឺនៅចាំ
    ចាប់ទឹកកកដាក់ឲ្យតាស៊ីក្លូហៅគ្រូសង្ឃរាជឬលោកគ្រូធំ សម្តេចអគ្គមហាសេនាបតីគ្រូសូត្រស្តាំ
    សមេ្តចអគ្គសេនាបតីគ្រូសូត្រឆ្វេង និង សម្តេចឧកញ៉ាមហាក្រឡាហោមគ្រូសូត្រមុខ កុំរត់ទៅណា
    ឲ្យសោះ ! ហើយកុំភ្លេចមើលបំរើគ្នីគ្នា​ បក្សពួកនិងភ្ញៀវរបស់តាស៊ីក្លូហៅសម្តេចមហាពញាចក្រី
    អគ្គសេនាបតី​ ឧកញ៉ាក្រឡាហោមតាស៊ីក្លូផង ! កុំភ្លេចទៅចាប់កូនផ្សោតមួយម៉ោស្ងោរជ្រក់ និង
    កាប់ថូមីតិរិច្ឆានឆាក្តៅ ម្ជូរគ្រឿង​ ហើយក្រៀវកូនជ្រូកខ្វៃមួយផងកុំភ្លេចបង់ស្លឹករុក្ខាត្នៃឡោតចំកួត
    ជាន់ពែរផង ទុកក្លែម។ ដឹងពីតួនាទីរបស់ខ្លួនហើយឬនៅចៅវៃឌ្ឃនា? កុំរត់ទៅណាឲ្យសោះអ្នក
    ចាប់ទឹកកក ហាហាហហាហាហ !

    ណែហើយចាប់ទឹកកកអីក៏យឺតម្ល៉េះចៅស្រីមួយនេះ? យី !!!!!!!

    ដាក់ទឹកកកៗៗៗៗៗ ! ម៉ោជល់កែវមួយពួកយើង ! ហ៊ោមួយ យោៗៗៗៗៗ !

    ហាមលុបវាចារណ៏របស់តាស៊ីក្លូ ! នរណាលប់វាចារណ៏មួយនេះសុំឲ្យកូនជ្រូកខ្វៃកាន់តែ
    កាម៉ាប់ឡើង ហើយត្រូវនីនចារសុខគីតាមចាប់ខ្វៃយកមកក្លែមស្រាជាមួយនឹងគ្រូសង្ឃរាជ
    គ្រូសូត្រឆ្វេង គ្រូសូត្រមុខ ហាហាហហាហហាហហហាហាហាហ !

    កុំភ័យផឹកទៅ !!!! ដាក់ឲ្យអស់ដៃទៅយប់នេះ ព្រោះគ្រូសូត្រមុខបានយកអាច្រេមច្រុម
    ម៉ាច្រើនណាស់ជាមួយនឹងអាគីមឈីសំរាប់គ្នីគ្នា បក្សពួកយើងក្លែម !!!!​

    ឆ្លើយតប

  19. ហាហាហាហាហា គ្រូសូត្រមុខប្រយ័ត្នខ្លួនផងពេលឡើងលើតំបូលដេញចាប់អាថូមីតិរច្ឆាន។
    ប្រយ័ត្នកវឌ្ឍនាឃើញលោហ្គោគ្រូសូត្រមុខឯងធ្វើអោយអៀរស៊ីភែ្នក !!!!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: