តេស្តសមត្ថភាពក្រុមទាំងពីរ

ស៊យណាស់! សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការផ្លុំកញ្ចែររបស់អាជ្ញាកណ្តាលជនជាតិស្វីស

Massimo Busacca នឹងត្រូវបន្លឺឡើងនាពហុកីឡាដ្ឋាន Stadio Olimpico នាទីក្រុងរ៉ូម។

ដោយសារភារកិច្ចផ្ទាល់ខ្លួន គ្រូសូត្រឆ្វេងនឹងខកខានពុំបានទស្សនាការប្រកួតផ្តាល់ព្រ័ត្រ

Uefa Champion League រវាងក្លឹប Barcolna FC មកពីប្រទេសអេស៉្បាញ និងក្លឹប Manchester

United មកពីប្រទេសអង់គ្លេស។ ដោយទ្រាំក្នុងចិត្តពុំបានគ្រូសូត្រឆ្វេងក៏សាកហ្គេម

Pro-Evolution Soccer 2009 ដើម្បីតេស្តមើលសមត្ថភាពរវាងក្រុមទាំងពីរ។ រាល់ពេល

ទំនេរ គ្រូសូត្រឆ្វេងតែងប្រយុទ្ធជាមួយមិត្តភ័ក្តិលេងហ្គេមបាល់ទាត់ជាមួយនឹងម៉ាស៊ីន PS2។

បើថ្ងៃណាអត់មានដៃគូលេងវិញ គ្រូសូត្រឆ្វេងចាត់ការម្នាក់ឯងនៅលើកុំព្យូទ័រ។ ល្បីថា

លោកគ្រូសង្ឃរាជ ហៅតាស៊ីក្លូពូកែលេងហ្គេមណាស់ ពិសេសក្បាច់អេតចាយរបស់គាត់។

មិនអីទេ ចាំមើលថ្ងៃណាមួយសាកគ្នាតាមអនឡាញអោយរញ្ជួយព្រះរណីម្តង។

Barcelona FC Vs Manchester United​ (វគ្គទី១)

Barcelona FC Vs Manchester United​ (វគ្គទី២)

Advertisements

13 responses to this post.

  1. អុញរកឈើប៉ះអុសងាប់ហើយតើហ្នេក! ចង់សាកដល់ហើយ តែបើ warcraft, starwar command conquer Yuri Age of empired … បានរឹតតែអេម អាអស់នេះលេងទាល់តែ ហាន់នីយកលេបថប់ បស់ចេញក្រៅម្តងហើយ 😀

    ឆ្លើយតប

  2. អុញខ្ញុំត្រូវបានគេប្រសិទ្ឋនាមថា សម្តេចអគ្គមហាប៉ោក ព្រះតេជគុណ សេណាធិបតី លោកគ្រូសូត្រស្តាំ ពីអង្កាល់?

    ឆ្លើយតប

  3. អូហូ មានសុទ្ធតែបោះលេបថបចេញក្រៅផ្ទះទៀត ! ហាហាហា ដូចគ្នាម្ល៉េះ? ចំណែក
    គ្រូសូត្រ0ឆ្វេងវិញ មានគេខ្លះគេចាក់សោរអោយឡើងចូលដេកក្នុងកុដិទេ។​ ពេលខ្លះ
    ត្រូវបង្ខំចិត្តដេកអោបហ្គេមទល់ភ្លឺក៏មាន។ ប៉ុន្តែ ឥឡូវកាត់បន្ថយច្រើនហើយ។ ចំណេក
    ហ្គេមទាំងឡាយ ដែលសុគីបានរៀបរាប់នោះ គ្រូសូត្រឆ្វេងក៏មានដែរ ប៉ុន្តែ មិនដែល
    សាកលេងសោះ។

    អូហ៍ចំណែកតំណែងថ្មីនោះ គ្រូសូត្រឆ្វេងស្មានតែសុគីដឹងរួចទៅហើយ ព្រោះឃើញ
    តាស៊ីក្លូហៅគ្រូសសង្ឃរាជស្វែងរកអ្នកឯបខាងស្តាំពេលនាំគ្នាព្រួតធ្វើបាបកូនជ្រូកខ្វៃ។
    តើសុគីចង់ទទួលតំណែងនេះអត់? បើមិនអញ្ចឹងទេ មាននៅសល់តំណែងគ្រូសូត្រ
    ក្រោយមួយទៀតដើម្បីអមលោកគ្រូសង្ឃរាជទាំងបួនទិសតែម្តង !

    ឆ្លើយតប

  4. ខ្ញុំ​ចេះ​លេង​បាល់ទាត់តិចៗដែរ ក្បាច់​ខ្ញុំ​គឺឈូស​គ្មាន​ប្រណី ឈូស​យក​កាត​លឿង​និង​ក្រហម​អោយ​ច្រើន 😛 ។
    ចំណែក​ហ្គេម​សង្គ្រាម​វិញ​ចេះ​លេង​តែ​អេជអ៊ីមផាយ​អើរ​តែ​ប៉ុណ្ណោះ។ និយាយ​ពី​ការ​លេង​ហ្គេង បើ​នៅ​អំពេញ​មិន​អីទេ តែ​បើ​នៅ​ផ្ទះខ្ញុំ​​វិញ សង្ស័យ​តែ​ស៊ីក្រញ៉​របស់​ម៉ែ​ខ្ញុំ​ដែរ​ទេ 😆 ។

    មិន​អី​ទេ​គ្រូ​សូត្រ​ឆ្វេង ចាំ​ខ្ញុំ​ជួយ​យ៉ាម​ផ្លួវ​អោយ​ក្រុម​អ្នក​សំបូរ​សាច់​មក​ដាក់​អន្ទាក់ ទាក់​យក​ទាំង​គ្រូសង្ឈរាជ​ គ្រូសូត្រ​ឆ្វេង និង​ គ្រូសូត្រស្តាំតែ​ម្តង 😛 ។

    ឆ្លើយតប

    • ហាហាហាហា មិននឹកស្មានថាកូនផ្សោតអត់សក់ចូលចិត្តលេងខូចដូចគ្រូសូត្រ
      ឆ្វេងដែរ។ រាល់លើក អោយតែខាងគូបដិបក្ខបណ្តើរបាល់ដាច់ គ្រួសូត្រឆ្វេង
      ប្រើក្បាច់ប្រចាំត្រកូលដូចកូនផ្សោតដែរគឺ ឈូសតែម្តង។ ច្បាប់របស់គ្រូសូត្រ
      ឆ្វេងក្នុងការលេងហ្គេមគឺ ឈូសបំបាក់ជើងខែ្សរប្រយុទ្ធខាងគេ។ បើនិយាយ
      ពីរឿងកាតលឿង និងកាតក្រហមវិញរាប់ភ្លេច។ ពេលខ្លះខាងក្រុមគ្រូសូត្រឆ្វេង
      ត្រូវអាជ្ញាកណ្តាលបណ្តេញអស់បួននាក់។ ហេហេហេ

      អរគុណណាស់ដែលបានជួយយាមផ្ទះអំបាញ់ម៉ិញ។ ចាំគ្រូសូត្រឆ្វេងដាក់ចំរៀង
      អោយស្តាប់ 🙂 ហើយកុំភ្លេចគ្រវីរកន្ទុយរាំក្នុងឆ្នាំងខ្លាញ់កំពុងពុះផងណា៎!
      ហាហា

      ឆ្លើយតប

      • ហាហាហាលេងអាក្រក់ដូចពួក ម៉ារ៉ុក ម៉្លេះ ! ពិន័យៗទៅ អោយតែបំបាក់ជើងអាមួយហ្នឹងបាន ចាំមើលអ្ហែងបាក់ជើងហើយបានអីអួតទៀតហាហាហហា!

        ឆ្លើយតប

        • គ្រូសូត្រឆ្វេងស្មោះ ! សុខចិត្តប្រថុយយកកាតលឿង ប៉ុន្តែ មិន
          បណ្តោយអោយគេស៊ុតចូលទីស្រួលៗទេ។ គ្រូសូត្រឆ្វេងចាំថា
          មានពេលមួយនោះខែ្សរការពាររបស់ក្រុមគ្រូសូត្រឆ្វេងបានបំបាក់
          ជើងខែ្សរប្រយុទ្ធរបស់ឆែលស៊ី។ ម្នាក់ៗដើរអត់រួច ! ហាហាហាហា
          មិត្តភ័ក្តិគ្រូសូត្រឆ្វេងនិយាយលែងចេញតែម្តង !

          ឆ្លើយតប

  5. Posoky និង​គ្រូសូត្រឆ្វេងសាកទាយមើល
    តើថ្ងៃអាទិត្យហ្នឹង ពានFA បានChelsea ឬ Everton?
    ខ្ញុំយកChelsea. ខ្ញុំភ្នាល់ដាក់ជ្រូកមួយ ដែលក្អេងក្អាងនៅ
    ក្នុងភូមិយើងនេះណា………….
    បើខ្ញុំចាញ់ចង់យកជ្រូកហ្នឹង ទៅខ្វៃ ទៅដុត តាមចិត្តចោះ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: