Indian Airlines

គ្រូសូត្រឆ្វេងសង្កេតឃើញបងប្អូនយើងខ្លះនៅភូមិវើលប្រែសនេះភ័យខ្លាចអត់ហ៊ានជិះយន្តហោះ

ពិសេសកូនផ្សោត និងវឌ្ឃនា បន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់យន្តហោះ Air France ជើងហោះហើរ

AF 447 ក្នុងសបា្តហ៍នេះមក។ គ្រូសូត្រឆ្វេងក៏ភ័យខ្លាចចេតរ៉យដែរ ព្រោះធ្លាក់ក្នុងមហាសមុទ្រ

អាត្លង់ទិកបែបនេះ គ្មានសង្ឃឹមបានរស់ទេ ព្រោះចុងបញ្ចប់ក្លាយជាចំណីត្រីឆ្លាមទាំងអស់គ្នា។

កុំសង្ឃឹមថាកូនផ្សោតហែលទឹកមកជួយសង្គ្រោះអោយសោះ។ ពេលគិតទៅដល់អ្នកដំណើរ

ចំនួន ២២៨ នាក់​ ដែលក្នុងនោះមានសមាជិកក្រុមហោះហើររបស់ក្រុមហ៊ុន Air France ចំនួន

១២ នាក់ទៀតផងបានបាត់បង់ជីវិត គ្រូសូត្រឆ្វេងចេះតែភ័យផងដែរ ព្រោះកន្លងមកឧស្សាហ៍

ជិះឆ្លងមហាសមុទ្រអាត្លង់ទិកនេះដែរ។ អ្វីដែលភ័យជាងគេបំផុតធ្វើអោយគ្រូសូត្រឆ្វេងមិនហ៊ាន

បិទភែ្នកដេកនោះគឺជិះឆ្លងមហាសមុទ្រប៉ាស៊ីហ្វិករាល់លើក ព្រោះការធ្វើដំណើរម្តងៗគឺ ត្រូវឆ្លង

កាត់វាជាង ១០ ម៉ោង។ ឥឡូវនេះ ដើម្បីសុវត្ថិភាពបងប្អូននៅភូមិវើលប្រែស គ្រូសូត្រឆ្វេងមាន

គំនិតពិសេសមួយគឺ ធ្វើដំណើរជាមួយក្រុមហ៊ុន Indian Airlines នេះវិញម្តង។ ធានាថាទៅដល់

គោលដៅ និងមានសុវត្ថិភាព !!!! ធ្វើដំណើរជាមួយ Indian Airlines លោកអ្នកចូលរួមជួយ

ការពារបរិដ្ឋានផែនដី !!! សូមបញ្ជាក់ថា Business Class ពេញអស់ហើយ ​ព្រោះលោកគ្រូសង្ឃរាជ

គ្រូសូត្រស្តាំគ្រូសូត្រឆ្វេង គ្រូសូត្រមុខ និងគ្រូសូត្រក្រោយបានកក់រួចហើយ។ បើបងប្អូនណាចង់ទៅ

លេងស្រុកខែ្មរនាវិស្សមកាលរដូវក្តៅនេះ អាចកក់នៅ Economic Class បាន។ ម៉េច ចង់ជិះអត់?

ទំនាក់ទំនងតាមរយៈគ្រូសូត្រឆ្វេង ក្រុមហ៊ុននឹងជូនតំលៃពិសេសគឺចុះអោយ ៥០%។

Advertisements

37 responses to this post.

  1. អូយ អស់ប៉ុន្មានក៏អស់ចុះ សុខចិត្តជិះ business class វិញ បើ economy class លេងសុទ្ធតែ ញ៉ុកតាម​គូថអញ្ចឹង ។

    ឆ្លើយតប

  2. ខំអានឡើងវៀចមាត់ វៀចក ស្មានថាលោកគ្រូសូត្រឆ្វេងជួយ ប្រូម៉ូសិន អោយខាង
    អ៊ែរឡាញ ដើម្បីយកលុយដកមេដឹងអីជាអត្ថបទកំប្លែងសោះ។ មានអីរូបដាក់នេះកំប្លែង
    មែនទែន។ ក្នុងចំនោមមនុស្សនៅលើនោះមានសុទ្ធតែក្រុមប្រមឹក ហា​ ហា ហា ។
    អ្នកណាជា PILOT? កុំប្រាប់ថាតាស៊ីក្លូណា! គាត់ចេះតែធាក់ស៊ីក្លូទេអត់ចេះធាក់យន្តហោះ
    ទេ។ ហា ហា !

    ឆ្លើយតប

  3. ហាហាហា . . . តែប៉ុណ្ណេះអ្នកជិះនៅ Business Class អាចផឹកស៊ីសប្បាយឡូឡាបានហើយ
    ដោយមិនរំខាន​អ្នកជិះនៅ Economic Class ទេ។
    Vanda! យកអាច្រេមច្រមទៅជាមួយផងសំរាប់ជប់លៀងជាមួយ​លោកគ្រូសង្ឃរាជ គ្រូសូត្រស្តាំ
    គ្រូសូត្រឆ្វេង. . . ហេហេហេ

    ឆ្លើយតប

  4. មែនហើយបង! ខ្ញុំមិនភ្លេចទេអាច្រេមច្រុមនោះ ពិសេសពេលធ្វើដំណើរជាមួយគ្រូសង្ឃរាជ
    គ្រូសូត្រឆ្វេងទោះបីជាទៅដល់កូរ៉េ រឺ ព្រៃហេមពាន្តក៏ត្រូវបិណ្ឌបាតដែរ។និយាយអាចឹងល្បង
    ជីវិតអមតះឯងចូលចិត្តវាអត់? ហា ហា ហា!

    ឆ្លើយតប

  5. ហាហាហា មិនបាច់ព្រួយទេខ្ញុំ គឺច្បាស់ជានៅBusiness Class នឹងគេដែរហើយ
    ក្រុមហ្នឹងខ្វះអ្នកចាប់ទឹកកកមិនបានទេ! ហាហាហាហា!

    ឆ្លើយតប

  6. ហាហាហហហា មានអ្នកម៉ោតាមចាប់ទឹកកកឲ្យក្រុមប្រមឹកយើងទៀត
    ហាហាហាហហាហាហា។ អូយជាប់ងារជាអ្នកចាប់ទឹកកកហើយចៅ
    ឯងនោះ ហាហហាហាហ។

    តោះចាប់ទឹកកកដាក់កែវទៅ ហើយចាក់អាច្រេមច្រុមចូលម៉ោ តាស៊ីក្លូ
    ប៉ាឆេះម៉ាស៊ីនយន្តហោះសិន ដាក់ឲ្យវាហោះម្តងមើលអស់ប៉ាម៉ាណ ?

    កុំភ័យ ! តាស៊ីក្លូធ្លាប់បង្ហោះស៊ីក្លូហើយ អារឿងបង្ហោះកាប៉ាល់ហោះ
    តាស៊ីក្លូធានាថាបើមិនបាត់ពីអេក្រង់រ៉ាដាទេតាស៊ីក្លូហ៊ានលោតឆ័ត្រ
    យោង ប្រុចលួចចុះមុនគេ។ ហើយអាម៉េចអាម៉ា ក្រុមគ្រូសូត្រឆ្វេង
    គ្រូសូត្រស្តាំ គ្រូសូត្រមុខនិងគ្រូសូត្រក្រោយឯងជាមួយនឹងអ្នកចាប់ទឹកកក
    រកច្រកចែកជើងគ្នារត់រ៉ូវ ហាហាហាហាហហាហ ! ដល់ពេលនោះសក់
    គេក្បាលឯងហើយវ៉ើយ ហាហាហាហហាហាហ

    ឆ្លើយតប

  7. ចុះអីក៏ចេះម៉្លេះយកឆ័ត្រយោងលោតចុះមុនគេ នែ៎ៗៗៗ ប្រយ័ត្នខ្ញុំលួចទំលុះឆ័ត្រយោងហ្នឹងខ្ទេចបើគំនិតអាក្រក់ អញ្ចឹង!

    ហាហហា​បើមានករណីហ្នឹងកើតមែន ខ្ចីស្បង់គ្រូសូត្រឆ្វេងធ្វើឆ័ត្រយោងសិនហើយហាហាហា!

    ឆ្លើយតប

    • យ៉ាងម៉េច ! ចង់បានស្បង់គ្រូសូត្រឆ្វេងធ្វើឆ័ត្រយោង? ងាប់ប៉ាដោយ ចេញឡូហ្គោ
      របសគ្រូសូត្រឆ្វេងហើយ ! វឌ្ឈនាអត់ខ្លាចអៀរស៊ីភែ្នកទេឬ? ណែ៎ ក្លិនស្បង់របស់
      គ្រូសូត្រឆ្វេងមិនចាញ់ក្លិនខោលីអូបង្កង់របសលោកគ្រូសង្ឃរាជទេណា។ ហាហាហា

      ឆ្លើយតប

      • កុំព្រួយ ខ្ញុំហុចសំបកកេសអាច្រេមច្រុមទុកគ្រាន់បិតបាំងដែរហាហាហាហា!

        ខ្ញុំត្រៀមទឹកអប់ ឆានែល សែង ពី អូ ឌឺផាហ្វម រួចហើយអាចទប់ទល់ក្លិន
        ស្បង់ហ្នឹងបានមិនអីទេ!

        ឆ្លើយតប

    • ហាហហហាហហាហ ចៅវឌ្ឍនា ! រួចបើចៅឯងកញ្ឆក់ស្បង់របស់គ្រូសូត្រឆ្វេង
      ធ្វើឆ័ត្រយោងនោះ គ្រូសូត្រឆ្វេងច្បាស់ជាត្រូវរាំ អាត្រាក់ស្យុង ម៉ាសន្ទុះធំហើយ
      មើលទៅ ហាាហហាហាហហ។ ដល់ពេលនោះចៅវឌ្ឍនាឯងកុំភ្លេចឲ្យលុយ
      ធីបទៅគ្រូសូត្រឆ្វេងផងណាថ្លៃរាំក្បាច់ពត់ពេន រំភើប ញាប់ញ័រ។

      ចាំមើលគ្រូសូត្រឆ្វេងបានស្អីធ្វើឆ័ត្រយោង ហហាហាហហាហាហាហាហាហហ
      សង្ស័យតែប្រើលីអូបង្កង់ប៉ាប៉ិនបាតដៃទេមើលទៅ ហាហាហាហាហហាហាហា !

      ថាមិនត្រូវគ្រូសូត្រឆ្វេងកញ្ឆក់ស្បង់ពីគ្រូសូត្រស្តាំ គ្រូសូត្រមុខ គ្រូសូត្រក្រោយ
      ហើយហេហេហេហហេហេ។ ដល់ពេលនោះមានរឿងល្អមើលខ្លាំងណាស់
      ហើយ ហាហាហាហហ។ គ្រូសូត្រមួយណាស្រវឹងអាច្រេមច្រុម អ៊េងលក់ស្អាត
      មុនគេច្បាស់ជាត្រូវទៅបង្អើលយមរាជនៅឋានខ្មោចរត់ជាន់ជើងគ្នាព្រាតហើយ
      ហាហាហហហាហាហាហហ​​​ ! អូយ ល្អមើលដល់ហើយរឿងជិះយន្តហោះនេះ !

      ឆ្លើយតប

  8. ហាហាហាហា សំរាប់ជើងហោះហើរពិសេសនេះ អ្នកបំរើយន្តហោះមានតែម្នាក់គត់គឺ វឌ្ឍនា
    ដែលមានសិទ្ធិអង្គុយនៅ Business Class បាន ! តួនាទីរបស់អ្នកបំរើយន្តហោះមួយនេះគឺ
    ចាប់ទឹកកកអោយក្រុមលោកគ្រូសង្ឃរាជ ហៅតាស៊ីក្លូ គ្រូសូត្រស្តាំ គ្រូសូត្រមុខ គ្រូសូត្រ
    ក្រោយ និងគ្រូសូត្រឆ្វេង។ វឌ្ឍនាក៏ត្រូវពិនិត្យផងដែរក្រែងអស់អាច្រេមច្រុម ដូចនេះត្រូវចុះ
    ទៅយកពីឃ្លាំងនៅ Economic Class។

    អាហារពិសេសសំរាប់ជើងហោះហើរមានដូចជា ស្ងោរជ្រក់ផ្សោត ផាកលូវត្រចៀកជ្រូក
    ឆាក្តៅអាថូមីតិរិច្ឆាន និងក្រញ៉ាំជើងបំពងរបស់អាថូមីតិរិច្ឆាន។

    ឆ្លើយតប

  9. ងាប់ហើយ ប្រកាសអភ័យឯកសិទ្ធឲ្យទៀត! ប្រាក់ខែប៉ុន្មានដែរការងារនៅអ៊ែរឡាញហ្នឹង?

    ឆ្លើយតប

  10. នឹងបានឡូយ យកតែចង្រ្កានហ្គាស ប្រេង គ្រឿងឆា ចូលទៅ កុំភ្លេចដាក់អាគ្រឿងកាចសាហាវផង ទំរាំតែដល់ទីដៅ ដំរីនឹងវាអស់ ថ្លើម សួត ក្រពះ ក្រលាន ។ល។ នឹង ល។ល

    ឆ្លើយតប

  11. Posted by អគ្គលីបុត្រ on ខែមិថុនា 4, 2009 at 7:02 ព្រឹក

    គ្រូសូត្រ​ឆ្វេង មើល​ទុកអា business class ឲ្យអាត្មាមួយ! ចាំសូកសាច់ខ្វៃម៉ាចាន!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: