ចំរៀងរបស់ Gregory Lemarchal

តាមការសំណូមពររបស់អ្នកកំលោះសក់ស្ទីលអាហ្វ្រិក សុធាខែ្មរ១ជីវិត ដែលចង់

ស្តាប់បទចំរៀងបារាំង ថ្ងៃនេះ គ្រូសូត្រឆ្វេងសូមណែនាំអ្នកចំរៀងវ័យកេ្មងបារាំងម្នាក់

ឈ្មោះ Gregory Lemarchal ។ អ្នកចំរៀងរូបនេះមានសំលេងពិរោះ និងរឿងរ៉ាវជិវិត

ពុំគួរអោយជឿ។ Gregory Lemarchal ត្រូវបានមហាជនទូទៅចាប់អារម្មណ៍ និង

គាំទ្រ នៅពេលដែលយុវជនរូបនេះបានឈ្នះពានរង្វាន់លេខមួយក្នុងការប្រលង

ចំរៀង Star Academy ឆ្នាំ ២០០៤ ក្នុងកម្មវិធីទូរទស្សន៍ TF1។ កម្មវិធីនេះមិនខុស

គ្នាពីកម្មវិធី American Idol ប៉ុន្មានឡើយ។ Gregory Lemarchal បានបោះបង់ចោល

ការសិក្សាក្នុងអាយុ ១៥​ ឆ្នាំ ដោយសារតែបញ្ហាសុខភាពពុំសូវអំណោយផល។

កាលពីអាយុ ១២ ខែ គ្រូពេទ្យបានរកឃើញជំងឺម៉្យាងឈ្មោះ Mucoviscidose

(ភាសាអង់គ្លេសហៅថា Cystic fibrosis) នៅក្នុងខ្លួនរបស់ Gregory Lemarchal

ជំងឺនេះជាប្រភេទជំងឺតំណពូជ ដែលមានលក្ខណៈរ៉ាំរ៉ៃពុំអាចព្យាលបាលបាន

ឡើយ។ និយាយរួម អ្នកជំងឺរង់ចាំតែសេចក្តីស្លាប់មកដល់ប៉ុណ្ណោះ ព្រោះជំងឺនេះធ្វើ

អោយប្រព័ន្ធសរីរាង្គកាយរបស់អ្នកជំងឺមិនអាចដំណើរការបាន និងមានបញ្ហា

ដង្ហើម។


ដើម្បីជំនះខ្លួនអោយរួចផុតពីការឈឺចុកចាប់នេះ Gregory Lemarchal ក៏បានសំរេច

ចិត្តហាត់ច្រៀង និងរាំ ដោយមានការអនុញ្ញាតិពីឪពុកម្តាយ និងគ្រូពេទ្យរបស់ខ្លួន។

ដោយសារមានទេពកោសល្យពីធម្មជាតិ Gregory Lemarchal បានទទួលជោគជ័យ

ក្នុងការប្រលងរាំ និងច្រៀងនៅតាមថ្នាក់តំបន់ស្រុកដែលខ្លួនរស់នៅ។ លើសពីនេះ

នៅឆ្នាំ ២០០៤ ការទទួលបានពានរង្វាន់ Star Academy របស់ Gregory Lemarchal

កាន់តែធ្វើអោយមហាជនភ្ញាក់ផ្អើលថែមទៀត។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ

សូម្បីតែ គ្រូពេទ្យផ្ទាល់ខ្លួនក៏មានការភ្ញាក់ផ្អើលផងដែរចំពោះសំលេងរបស់ Gregory

Lemarchal និងបានសន្និដ្ឋានថា សិល្បៈតន្ត្រីនេះហើយដែលបានបន្លំចិត្ត Gregory

Lemarchal អោយរស់បានយូរ។​ ជាអកុសល Gregory Lemarchal បានស្លាប់នៅ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៧ ក្នុងអាយុ ២៣ ឆ្នាំ ដោយបានបន្សល់ទុកនូវអាល់ប៊ុម

ចំនួនបី និងការប្រគុំតន្ត្រីនៅទូទាំងប្រទេសបារាំង ប៊ែលហ្សិក និងស្វីស។

គ្រូសូត្រឆ្វេងចូលចិត្ត និងអាណិតស្រលាញ់អ្នកចំរៀងម្នាក់នេះណាស់។ ខាងក្រោម

នេះជាបទដែលគ្រូសូត្រឆ្វេងចូលចិត្ត។ សូមសាកស្តាប់ជាមុនសិនក៏បានមុននឹង

ទាញយកអាល់ប៊ុមទាំងបីរបស់ Gregory Lemarchal ។ ប្រសិនបើអ្នកណាមិនចូល

ចិត្តស្តាប់ ឬមិនចូលចិត្តចំរៀងបារាំង គ្រូសូត្រឆ្វេងក៏មិនហ៊ានថាអីដែរ ព្រោះថា

ចំណង់ចំណូលចិត្តរបស់មនុស្សយើងម្នាក់ៗតែងខុសគ្នា។ ម៉្យាងទៀត ជំរើសក្នុងការ

ស្តាប់ទៀតសោតក៏មានរាប់មិនចេះភ្លេចដែរ។


បទ Même si (What You’re Made of) នេះពិរោះណាស់។ Gregory Lemarchal

ច្រៀងជាមួយអ្នកចំរៀងអង់គ្លេសស្រីម្នាក់ឈ្មោះ Lucie Silvas

បទ De temps en temps នេះរៀបរាប់ពីជិតវិតរបស់ Gregory Lemarchal ដែល

ពេលខ្លះអស់សង្ឃឹមក្នុងជីវិតរស់នៅ។

បទ SOS d’un terrien en détresse នេះនាំអោយយើងសួរខ្លួនឯងអំពីអត្ថិភាព

នៅលើផែនដីរបស់យើងថា ហេតុអ្វីបានជាយើងត្រូវរស់? ត្រូវស្លាប់? ត្រូវសើច?

ត្រូវយំ? ដូចអ្វីដែល Gregory Lemarchal ច្រៀងក្នុងវគ្គតំបូងនៃបទចំរៀង។

ប្រសិនបើមានអ្នកចាប់អារម្មណ៍សំលេងរបស់ Gregory Lemarchal សូមចុចលើ

តំណរបស់អាប៊ុមចំរៀងនិមួយៗ។


១-
Je deviens moi
(ឆ្នាំ២០០៥)
២-
Olympia 06 (ឆ្នាំ២០០៦)
៣-
La Voix d’Un Ange (ឆ្នាំ២០០៧)


Advertisements

16 responses to this post.

  1. សម្លេងពិរោះ តែគួរអោយស្តាយដែលស្លាប់ទាំងវ័យក្មេងយ៉ាងនេះ ។

    ឆ្លើយតប

  2. អនិច្ចាណាស់មានអាយុខ្លីយ៉ាងនេះ!!!! គួរអោយអានិតណាស់។
    ពិរោះណាស់តែមិនចេះស្តាប់សោះ, ទាល់តែលោកគ្រូសូត្រឆ្វេងជួយបកប្រែទើបបាន។
    បើបានស្តាប់ចំរៀងគាត់បណ្តើរ ក្លែមអាច្រេមច្រុមបណ្តើរមិនដឹងជារូមែនទិកយ៉ាងណាទេ!

    ឆ្លើយតប

    • លោកគ្រូសូត្រពីមុខអើយ ! មិនខុសទេ ជីវិតមនុស្សយើងមិនទៀងទាត់ឡើយ។
      អញ្ចឹងហើយបានជានៅក្នុងប្លក់របស់គ្រូសូត្រឆ្វេងចូលចិត្តលេងសើចសប្បាយជុំ
      គ្នា។ អូហ៍ គ្រូសូត្រមុខឯងសាកស្តាប់ទៅ យូរៗអាចស្តាប់យល់ហើយណា !
      បើបានផឹកអាច្រេមច្រុមចាប់ពីប្រាំដបទៅ ស្តាប់ភាសាបារាំងយល់ខ្ទេចតែម្តង។
      ហាហាហាហា ព្រោះអាច្រេមច្រុមវាបកប្រែអោយស្វ័យប្រវត្តិតែម្តង។

      ឆ្លើយតប

  3. អូហ៍!!!!អរគុណលោកគ្រូសូត្រឆ្វេងជាច្រើនណាស់!!!
    ពេលឃើញរូបថតគាត់ភ្លាមនោះ រីករាយក្នុងចិត្ត នឹងមានចំរៀងគាត់ខ្លះៗដែលចង់
    បានយូរហើយ។ លោកគ្រូសូត្រឆ្វេងពូកែមែ​ន យកអ្នកចំរៀងដ៏វ័យក្មេងរូបនេះ ត្រូវ
    ចិត្តហ្មង ទាំងព្រមសរសេរអំពីគាត់ សុំសរសើរ។ ចំរៀងរបស់គាត់ ខ្លះនៅបណ្តាស្រុក
    Afrique ដែលប្រើភាសាបារាំង និងចេះបារាំង អ្នកគាំទ្រគាត់ច្រើន ដូចនៅប្រទេស
    Côte d’Ivoire ខ្មុំតែងតែឭសម្លេងគាត់តាមវិទ្យុ។ល។

    រីង ជួរខាងក្រោមធ្វើឲ្យខ្មុំភា្ញក់ដែលហ្មង ខ្មុំមិននឹកស្មានមិនដល់សោះ គាត់បាត់បង់
    ជីវិតទាំងវ័យក្មេង។ គាត់គួរសរសើរណាស់!! បំភាន់ភ្នែកអ្នកគាំទ្រពុំដឹងគាត់មានជំងឺ
    និងរស់នៅមិនបានយូរ ព្រោះអីពេលថតចំរៀង Video គាត់ញញឹមរីករាយដូចគ្មាន
    ទុក្ខអីទេ មុខមាត់រាងគាត់ រូបឆោមសង្ហា ស្លូតបូតណាស់ ។ល។!!!!!!!!!!!!!

    http://images.google.ci/images?hl=fr&client=firefox-a&rls=org.mozilla:en-US:official&um=1&q=Gregory+Lemarchal&sa=N&start=0&ndsp=18

    ឆ្លើយតប

    • សុធា! ល្អណាស់ដែលចូលចិត្តស្តាប់បទចំរៀងរបស់ Gregory Lemarchal ដែរ។
      អញ្ចឹង គ្រូសូត្រឆ្វេងសប្បាយចិត្តណាស់​ព្រោះបានបំពេញបំណងរបស់សុធា។
      ត្រូវហើយ ម្នាក់ៗគេចូលចិត្ត Gregory Lemarchal ព្រោះគាត់ជាគំរូនៃការរើ
      បំរះពីជំងឺរ៉ាំរៃដែលរាតត្បាតលើខ្លួនមនុស្ស។ ដូចនេះ យើងម្នាក់ៗសុទ្ធតែមាន
      សមត្ថភាពបំពេញក្តីស្រមៃរបស់យើង ប្រសិនបើយើងមានចិត្តចង់ធ្វើអ្វីមួយ
      អោយពិតបា្រកដ ដូច Gregory Lemarchal​ អញ្ចឹង។

      នរណាៗក៏ស្រលាញ់ចូលចិត្ត Gregory Lemarchal​ ដូចដែលសុធាបាននិយាយ
      អញ្ចឹង ​ព្រោះគាត់សុភាព។ ​ពេលស្តាប់ Gregory Lemarchal ច្រៀងម្តងៗធ្វើ
      អោយគ្រូសូត្រឆ្វេងរំភើបក្នុងចិត្ត និងនឹកអាល័យដល់គាត់។ មានមិត្តភ័ក្តិស្រីៗ
      របស់គ្រូសូត្រឆ្វេងដល់ថ្នាក់យករូបថតរបស់ Gregory Lemarchal​ ទៅបិទ
      ក្នុងបន្ទប់គេងទៀត។ ឥឡូវនេះ នៅស្រុកបារាំងគេបានបង្កើតសមាគម
      Gregory Lemarchal​ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ mucoviscidose និងជួយគាំ
      ពារអ្នកកើតជំងឺនេះ។ ថ្ងៃដែល ​Gregory Lemarchal​ ស្លាប់ ស្ថានីយទូរទ្សន៍
      TF1 បានធ្វើកម្មវិធីពិសេសមួយដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធ ដោយប្រមូលប្រាក់
      សម្បុរសធម៌ពីទូរទស្សនិកជនបាន ៦ លានអឺរ៉ូ សំរាប់សមាគមនេះ។
      សូម្បីតែ រាល់ការប្រកួតបាល់ទាត់នៅស្រុកបារាំងក្នុងសបា្តហ៍នោះក៏គេត្រូវ
      ធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់Gregory Lemarchal មុននឹងចាប់ផ្តើមការ
      ប្រកួត។​

      ឆ្លើយតប

      • អាជំងឺមួយនេះកើតនៅអឺរ៉ុបនិងអាមេរិកខ្លាំងបំផុតក្នុងសតវត្សរ៏ទី១៩។
        សព្វថ្ងៃនេះមិនសូវជាមានម​នុស្សកើតជំងឺនេះទេបើប្រៀបធៀបទៅនឹង
        សតវត្សរ៏ទី១៨និង ១៩។ ប្រហែលជាងាប់ដាច់ពូជខ្លះទេឬអី?
        ហេហេហេហហេ ! ដៃគូរជំងឺរបស់វាមួយទៀតដែលគេឧស្សាហ៏ឃើញ
        គឺ Trisomie 21 ឬស្គាល់ជាទូទៅថាជាជំងឺតំណពូជម៉ុងហ្គោលី។
        ស្រីមានផ្ទៃពោះត្រូវបានផ្តល់ដំបូន្មានឲ្យទៅពិនិត្យឈាមដើម្បីរកមើល
        ជំងឺ២មុខនេះក្រែងមានឆ្លងដល់ទារក។

        ទៅដកមេទៀតហើយ ប្រុយៗៗៗៗៗៗៗៗៗៗៗៗៗៗៗ

        ឆ្លើយតប

        • តាស៊ីក្លូនិយាយត្រូវ ! តាមការស្រាវជ្រាវរបស់គ្រូសូត្រឆ្វេងបាន
          អោយដឹងថា ជំងឺនេះកំរមានណាស់សំរាប់ជនជាតិអាហ្វ្រិក និង
          អាស៊ី។ ហើយបញ្ហាដែលគេពិបាកព្យាបាលជំងឺនេះ ព្រោះវាបង្ក
          មកពីក្រូមូហ្សែនទី ៧ ដែលមានការប្រែប្រួលខុសប្រក្រតី។ ដូចនេះ
          ហើយបានជាសរីរាង្គមួយចំនួនរបស់អ្នកជំងឺមានដូចជា លំពែង
          ប្រព័ន្ធសាច់ដុំរបស់បំពង់ដង្ហើម សួត ។ល។ មិនដំណើរការស្រួល
          ធ្វើអោយអ្នកជំងឺនោះពិបាកដកដង្ហើម។

          ហើយអាជំងឺ Trisomie 21 ដែលតាស៊ីក្លូនិយាយនោះក៏ស្រដៀង
          គ្នាដែរ ព្រោះវាពាក់ព័ន្ធជាមួយក្រូមូហ្សែនទី ២១។ និយាយរួម
          អាជំងឺអស់នោះសុទ្ធតែមិនអាចព្យាបាលបានឡើយ។

          ឆ្លើយតប

  4. បើចង់ដឹងពីជំងឺតំណពូជសួរតាស៊ីក្លូរ៉ូវ ព្រោះតាស៊ីក្លូទ្រង់ញាណច្រើនណាស់អំពី
    ពពួកជំងឺបែបនេះ ហាហហាហាហាហាហ។ ដោយសារគុណបុណ្យចាយស៊ាងអ៊ី
    អង្គុញគីង្គក់និងក្របីឡើងករ៉េបានតាស៊ីក្លូទ្រង់ញាណបាន ហាហាហាហហហា។

    ឆ្លើយតប

  5. តាក្លូ! ជំងឺតំណពូជម៉ុងហ្គោលី? អាចឹងមានន័យថាជំងឺនេះកើតឡើងនៅម៉ងហ្គោលីមែនទេ?
    នៅទីនោះស្រីស្អាតៗច្រើនណាស់ ដូចពួកកូរ៉េអញ្ចឹង! ពូជតែមួយទេ។

    ឆ្លើយតប

  6. YEB, Sooooooo beautiful, នរណាមិនចូលចិត្ត ហា! ​ហា​​ ! ហា! សូម្បីលោកគ្រូសូត្រឆ្វេងក៏មិនប្រាកដ​អាច​ទ្រាំ​បានទេ! កិកិកិ!

    ឆ្លើយតប

  7. Please visit our website http://greenwindowcambodia.terapad.com and register for its forum! thanks in advance!

    ឆ្លើយតប

  8. I think I like his songs. thanks for sharing and some introduction about the variety here. cool one!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: