Archive for the ‘កំសាន្ត’ Category

សង្ខេបការប្រកួត Barcelona FC Vs Manchester United

Advertisements

WHO WILL WIN?

ថ្ងៃដែលទន្ទឹងរង់ចាំជិតចូលមកដល់ហើយគឺ ការប្រកួតផ្តាច់ព្រ័ត Uefa Champions Leagues

រវាងបិសាចក្រហម Manchester United (ប្រទេសអង់គ្លេស) និង Barcelona FC ហៅកាត់ថា

បាសា (ប្រទេសអេស៉្បាញ) នាថ្ងៃពុធ៍ ទី២៧ ខាងមុខនេះ។ គ្រូសូត្រឆ្វេងជាអ្នកគាំទ្រក្រុមបាសា

ម្នាក់ដែរ ប៉ុន្តែ នៅក្នុងចិត្តចេះតែខ្លាច ព្រោះកាយសម្បទារបស់កីឡាករបាសាពុំសូវខ្ពស់ៗទេ

ខុសពីកីឡាកររបស់មេនយូ។ ដូចនេះ បាសាត្រូវតែប្រយ័ត្នចំពោះបាល់ជ្រុង (corner kick)

ព្រោះមេនយូនិយមលេងបាល់លើអាកាសតាមរយៈការតែតក្បាលបញ្ជូលទី។

គ្រូសូត្រឆ្វេងមិនចង់អោយលទ្ធផលនៃការប្រកួតនេះសូន្យស្មើ រួចប៉េណាល់ទីទេ។

សង្ឃឹមថា Henry អាចចូលលេងបានជាមួយ Messi, Eto’o និង Iniesta ព្រោះខែ្សរ

ការពាររបស់មេនយូពិតជាមិនធម្មតាទេ។

ខារ៉ាអូខេបះសក់ (ហាមមើលក្មេងមិនទាន់គ្រប់អាយុ)

ម្សិលម៉ិញ មិត្តភ័ក្តិម្នាក់បានដើរមកកុដិ០០៧ របស់គ្រូសូត្រឆ្វេង ដើម្បីបង្ហាញ clip vidéo

បារាំងមួយ​ដែលទើបតែថតរួច។ គេបា្រប់ថាវីដេអូខារ៉ាអូខេនោះគ្រាន់តែដាក់ផ្សាយតាម

អ៊ិនធ័រណេតភ្លាមមានមនុស្សមើល ៣០០ ០០០ ក្នុងរយៈពេល ២៤ ម៉ោង។ ខារ៉ាអូខេនេះ

ថតនៅទីក្រុងប៉ារីស នៅតាមផ្លូវ Montorgueil ដែលសំបូរមនុស្សដើរកាត់ខ្វាត់ខែ្វង។

ផឹកសុរាពិសេស

snake-wine21

ថ្ងៃនេះ អាត្មាសូមណែនាំសុរាថ្មីសំរាប់ចាប់ផ្តើមទទួលស្វាគមន៍ការបើកប្លក់របស់អាត្មា។

លោកគ្រូសង្ឃរាជត្រូវបានអញ្ជើញជាគណៈអធិបតីក្នុងការកាត់ខែ្សបូរសម្ភោធប្លក់អាត្មា។

ដើម្បីអបរអរសាទរ អាត្មាសូមអញ្ជើញញោមៗទាំងអស់លើកកែវឡើងផឹកសុរានេះ !!!!