Archive for the ‘ចំរៀង’ Category

ចំរៀងរបស់ Gregory Lemarchal

តាមការសំណូមពររបស់អ្នកកំលោះសក់ស្ទីលអាហ្វ្រិក សុធាខែ្មរ១ជីវិត ដែលចង់

ស្តាប់បទចំរៀងបារាំង ថ្ងៃនេះ គ្រូសូត្រឆ្វេងសូមណែនាំអ្នកចំរៀងវ័យកេ្មងបារាំងម្នាក់

ឈ្មោះ Gregory Lemarchal ។ អ្នកចំរៀងរូបនេះមានសំលេងពិរោះ និងរឿងរ៉ាវជិវិត

ពុំគួរអោយជឿ។ Gregory Lemarchal ត្រូវបានមហាជនទូទៅចាប់អារម្មណ៍ និង

គាំទ្រ នៅពេលដែលយុវជនរូបនេះបានឈ្នះពានរង្វាន់លេខមួយក្នុងការប្រលង

ចំរៀង Star Academy ឆ្នាំ ២០០៤ ក្នុងកម្មវិធីទូរទស្សន៍ TF1។ កម្មវិធីនេះមិនខុស

គ្នាពីកម្មវិធី American Idol ប៉ុន្មានឡើយ។ Gregory Lemarchal បានបោះបង់ចោល

ការសិក្សាក្នុងអាយុ ១៥​ ឆ្នាំ ដោយសារតែបញ្ហាសុខភាពពុំសូវអំណោយផល។

កាលពីអាយុ ១២ ខែ គ្រូពេទ្យបានរកឃើញជំងឺម៉្យាងឈ្មោះ Mucoviscidose

(ភាសាអង់គ្លេសហៅថា Cystic fibrosis) នៅក្នុងខ្លួនរបស់ Gregory Lemarchal

ជំងឺនេះជាប្រភេទជំងឺតំណពូជ ដែលមានលក្ខណៈរ៉ាំរ៉ៃពុំអាចព្យាលបាលបាន

ឡើយ។ និយាយរួម អ្នកជំងឺរង់ចាំតែសេចក្តីស្លាប់មកដល់ប៉ុណ្ណោះ ព្រោះជំងឺនេះធ្វើ

អោយប្រព័ន្ធសរីរាង្គកាយរបស់អ្នកជំងឺមិនអាចដំណើរការបាន និងមានបញ្ហា

ដង្ហើម។


ដើម្បីជំនះខ្លួនអោយរួចផុតពីការឈឺចុកចាប់នេះ Gregory Lemarchal ក៏បានសំរេច

ចិត្តហាត់ច្រៀង និងរាំ ដោយមានការអនុញ្ញាតិពីឪពុកម្តាយ និងគ្រូពេទ្យរបស់ខ្លួន។

ដោយសារមានទេពកោសល្យពីធម្មជាតិ Gregory Lemarchal បានទទួលជោគជ័យ

ក្នុងការប្រលងរាំ និងច្រៀងនៅតាមថ្នាក់តំបន់ស្រុកដែលខ្លួនរស់នៅ។ លើសពីនេះ

នៅឆ្នាំ ២០០៤ ការទទួលបានពានរង្វាន់ Star Academy របស់ Gregory Lemarchal

កាន់តែធ្វើអោយមហាជនភ្ញាក់ផ្អើលថែមទៀត។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ

សូម្បីតែ គ្រូពេទ្យផ្ទាល់ខ្លួនក៏មានការភ្ញាក់ផ្អើលផងដែរចំពោះសំលេងរបស់ Gregory

Lemarchal និងបានសន្និដ្ឋានថា សិល្បៈតន្ត្រីនេះហើយដែលបានបន្លំចិត្ត Gregory

Lemarchal អោយរស់បានយូរ។​ ជាអកុសល Gregory Lemarchal បានស្លាប់នៅ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៧ ក្នុងអាយុ ២៣ ឆ្នាំ ដោយបានបន្សល់ទុកនូវអាល់ប៊ុម

ចំនួនបី និងការប្រគុំតន្ត្រីនៅទូទាំងប្រទេសបារាំង ប៊ែលហ្សិក និងស្វីស។

គ្រូសូត្រឆ្វេងចូលចិត្ត និងអាណិតស្រលាញ់អ្នកចំរៀងម្នាក់នេះណាស់។ ខាងក្រោម

នេះជាបទដែលគ្រូសូត្រឆ្វេងចូលចិត្ត។ សូមសាកស្តាប់ជាមុនសិនក៏បានមុននឹង

ទាញយកអាល់ប៊ុមទាំងបីរបស់ Gregory Lemarchal ។ ប្រសិនបើអ្នកណាមិនចូល

ចិត្តស្តាប់ ឬមិនចូលចិត្តចំរៀងបារាំង គ្រូសូត្រឆ្វេងក៏មិនហ៊ានថាអីដែរ ព្រោះថា

ចំណង់ចំណូលចិត្តរបស់មនុស្សយើងម្នាក់ៗតែងខុសគ្នា។ ម៉្យាងទៀត ជំរើសក្នុងការ

ស្តាប់ទៀតសោតក៏មានរាប់មិនចេះភ្លេចដែរ។


បទ Même si (What You’re Made of) នេះពិរោះណាស់។ Gregory Lemarchal

ច្រៀងជាមួយអ្នកចំរៀងអង់គ្លេសស្រីម្នាក់ឈ្មោះ Lucie Silvas

បទ De temps en temps នេះរៀបរាប់ពីជិតវិតរបស់ Gregory Lemarchal ដែល

ពេលខ្លះអស់សង្ឃឹមក្នុងជីវិតរស់នៅ។

បទ SOS d’un terrien en détresse នេះនាំអោយយើងសួរខ្លួនឯងអំពីអត្ថិភាព

នៅលើផែនដីរបស់យើងថា ហេតុអ្វីបានជាយើងត្រូវរស់? ត្រូវស្លាប់? ត្រូវសើច?

ត្រូវយំ? ដូចអ្វីដែល Gregory Lemarchal ច្រៀងក្នុងវគ្គតំបូងនៃបទចំរៀង។

ប្រសិនបើមានអ្នកចាប់អារម្មណ៍សំលេងរបស់ Gregory Lemarchal សូមចុចលើ

តំណរបស់អាប៊ុមចំរៀងនិមួយៗ។


១-
Je deviens moi
(ឆ្នាំ២០០៥)
២-
Olympia 06 (ឆ្នាំ២០០៦)
៣-
La Voix d’Un Ange (ឆ្នាំ២០០៧)


Advertisements

បទចំរៀងរបស់អ្នកស្រី សុង សេងហ៊ន

ប៉ុន្មានថ្ងៃមុន គ្រូសូត្រឆ្វេងដើរបិណ្ឌបាតលេងៗនៅក្នុងភូមិវើលប្រេស៍។
ពេលនោះខ្ញុំក៏បានឆ្លៀតឈាងចូលលេងផ្ទះអ្នកកំលោះសុវុឌ្ឍី និង វិរិយា
គ្រូសូត្រឆ្វេងសង្កេតឃើញថាពួកកំលោះទាំងពីរនាក់នោះចូលចិត្តស្តាប់បទ
ចំរៀងរបស់អ្នកស្រី សុង សេងហ៊ន។ ចំណែកគ្រូសូត្រឆ្វេងវិញ កាលបើបាន
ស្តាប់បទចំរៀងនិមួយៗរបស់គាត់មានអារម្មណ៍សប្បាយណាស់។ ពេលកំពុង
រៀនសូត្រធម៌អាថ៌ ពេលខ្លះស្តាប់បទចំរៀងគាត់បណ្តើរច្រៀងបណ្តើរ។
មានពេលមួយ ពិរោះខ្លាំងពេកឡើងឡករាំម្នាក់
ឯងលើតុបាយ។ តាមការឆ្លង
ឆ្លើយគ្នាអ្នកកំលោះសុវុឌ្ឍី ក៏បានអោយតំណមួយ ដើម្បីអនុញ្ញាតិអោយគ្រូសូត្រ
ឆ្វេងទាញយកបទចំរៀងរបស់អ្នកស្រី ស៊ុង សេងហ៊ាន បានចំនួន១០បទដែរពីប្លក់
របស់ណារដ្ឋ។បទទាំងនោះមានចំណងជើងដូចតទៅ÷

១.ឆ្នាំមុន
២.ចង់ទៅលេងស្រុកម្ដង
៣.ឌឹប…ឌឹប…អ៊ូយ
៤.ខ្យល់បក់រំភើយ
៥.អ្នកណាធ្វើឲ្យអូនយំ
៦.ផ្កាកូលាបស
៧.ស្នេហាជាស្រាពុល
៨.សុំបេះដូងមួយចំណែក
៩.វិលវិញហើយបង!
១០.លាព្យ៉ាណូបាក់ខ្ទង់ (ឬអូនជារៃមាស)

ចំរៀងទាំង១០នេះមាននៅក្នុងប្លក់ឈ្មោះពិរោះ។ ដោយសារតែចូលចិត្ត
សំលេងរបស់គាត់ គ្រូសូត្រឆ្វេងក៏បានស្រាវជ្រាវរុករកបន្ថែមដើម្បីរកបទ
ចំរៀងផេ្សងទៀតរបស់គាត់។ បើតាមអ្នកឆ្លើយឆ្លងវិទ្យុស៊ីអេចអូចបាន
លួចខ្សឹបបា្រប់គ្រូសូត្រឆ្វេងថាអ្នកស្រី សុង សេងហ៊ន ធ្លាប់ច្រៀងអោយ
ផលឹតកម្មខែ្មរមួយឈ្មោះ សាយ័ណ្ណារា នៅរដ្ឋ Rhode Island លើទឹកដី
សហរដ្ឋអាមេរិច។ បើតាមព័ត៌មានលំអិតបានអោយដឹងថា បទចំរៀងរបស់
គាត់មានចំនួន៤ស៊ីឌី។ លើសពីនេះ បើតាមភ្នាក់ងារ FBI (Female Body
Inspector/ ពាក្យនេះគ្រូសូត្រសូមរក្សាសិទ្ធិទុកជូនតាស៊ីក្លូ ព្រោះគាត់ជា
អ្នកបា្រប់)
បានអោយដឹងថាអស់រយៈពេលជាង៧ឆ្នាំហើយ ដែលអ្នកស្រី
សុង សេងហ៊នបានផ្លាស់ទីលំនៅមករស់នៅទីក្រុង Los Angeles។
បច្ចុប្បន្ន គាត់ប្រកបមុខរបរទទួលទានជាអ្នកជំនួញ បន្ទាប់ពីគាត់បាន
បញ្ចប់ការសិក្សាទទួលបានសញ្ញាប័ត្រ MBA។ ប្រសិនបើញាតិញោម
កូនចាបកូនព្រាបណាចូលចិត្តស្តាប់បទចំរៀងរបស់អ្នកស្រី សុង សេងហ៊ន
សូមអញ្ជើញទាញយកបទចំរៀងខាងក្រោមនេះ។ គ្រូសូត្រឆ្វេងសូមប្រកាស
ជាសាធារណៈផងដែរ ប្រសិនបើញាតិញោមណាមានបទផេ្សងៗទៀតរបស់
គាត់ សូមមេត្តាចែកចាយគ្នាស្តាប់ផង !

#

ចំណងជើង

តំណ

អប្សារាសក់ខ្មៅ

ទាញយក

ឥទ្ធិពលសេ្នហា

ទាញយក

បោះទុក្ខក្នុងទន្លេ

ទាញយក

និស្ស័យតារា

ទាញយក

គឺជៀសមិនបាន

ទាញយក

ខ្នើយប៉ាក់ដោយដៃស្រី (រឺ ទឹកភែ្នកសំងាត់)

ទាញយក

ខ្ញុំបានរូបថត គេបានបង

ទាញយក

គង់តែបងវិលវិញ

ទាញយក

នីង នីង កណ្តឹង

ទាញយក

១០ ស្រះអ៊ួយ

ទាញយក

១១ ស្រលាញ់គេចុះ

ទាញយក

១២ យប់ម៉ិញយល់សុបិន្ត

ទាញយក

១៣ ដប់ឆ្នាំចាំផ្លូវ

ទាញយក

១៤ Goodbye My Love

ទាញយក

១៥ អូនស្នេហ៍មិនដល់

ទាញយក

១៦ សាយ័ណ្ណារា

ទាញយក

១៧ កុំបោះបង់ផ្កា

រកអត់ឃើញ

១៨ ឈឺចិត្ត

រកអត់ឃើញ

បទចំរៀង ថ្ងៃជ្រេ (Sunset) របស់លោក ស៊ិន ស៊ីសាមុត

ពេលទំនេរ គ្រូសូត្រឆ្វេងតែងចាក់ម៉ាញ៉េថ្លង់ផ្អើលគេឯង ពិសេសឧបាសកឧបាសិកាចំណុះជើងវត្ត។
នរណាៗមិនល្បីកុដិលេខ០០៧របស់គ្រូសូត្រឆ្វេង។ ជារឿយៗ ពេលណារៀនសូត្រធម៌អាថ៌មិនចេញ
គ្រូសូត្រឆ្វេងតែងកកាយម៉ាញ៉េដ៏កញ្ចាស់ចាក់បទចំរៀងលោក ស៊ិន ស៊ីសាម៉ុត ស្តាប់លំហែរកាយ
ហើយ។ ថ្ងៃនេះ គ្រូសូត្រឆ្វេងបានស្តាប់បទមួយមានចំណងជើងថា ថ្ងៃជ្រេ (Sunset)។ ស្តាប់យូរៗ
ទៅបទមួយនេះពិរោះចុមម៉្រាយហើយវើយ ! ស្តាប់ហើយស្តាប់ទៀត គ្រូសូត្រឆ្វេងនៅតែមិនអស់ចិត្ត
ក៏ទៅលួចយកកុំព្យូទ័រ Laptop របស់លោកគ្រូសង្ឃរាជយកមកបើកអ៊ិនធ័រណេតស្រាវជ្រាវរកប្រភព
ដើមនៃបទនេះ។

ដើររុករកចុះឡើង លទ្ធផលចេញមកថាបទចំរៀងនេះមានប្រភពមកពីបទអង់គ្លេស The House of
Rising Sun  ច្រៀងដោយ Eric Bourdon របស់ក្រុមតន្ត្រី The Animals នៅសហរដ្ឋអាមេរិច។
តាមពឹតបទនេះ អ្នកចំរៀង Tom Clarence Ashley និង Gwen Foster បានច្រៀងតាំងពីឆ្នាំ ១៩៣៨
មកម្ល៉េះ ប៉ុន្តែ បទនេះចាប់ផ្តើមល្បីសុសសាយពេញពិភពលោកនៅពេលដែលក្រុម  The Animal
បានយកមកកែសំរួល និងច្រៀងឡើងវិញនាឆ្នាំ 1964។

បទនេះក៏មានគេយកមកច្រៀងជាភាសាបារាំងដែរ ក្រោមចំណងជើងថា Le pénitencier
ឬLes portes du pénitencier ច្រៀងដោយអ្នកចំរៀងល្បីបារាំងម្នាក់ឈ្មោះ​Johnny Hallyday។
ពេលស្រាវជ្រាវក្នុង Wikipedia គ្រូសូត្រឆ្វេងរំភើបបះសក់ច្រូង ពេលដែលឃើញគេសរសេរថា
បទនេះក៏មានជាភាសាខែ្មរ និងច្រៀងដោយលោក ស៊ិន ស៊ីសាមុត។ ញាតិញោម កូនចាបកូនព្រាប
សាកស្តាប់បទនេះទាំងបីភាសាម្តងមើលទៅ​ !

បទ Wind of Change

ខ្ញុំចូលចិត្តស្តាប់បទចំរៀង Wind of Change នេះណាស់។

សង្ឃឹមថាសន្តិភាពនឹងមាននៅក្នុងផ្លូវចិត្តរបស់មនុស្សម្នាក់ៗ

ពិសេសការរួបរួមគ្នាដូចអត្ថន័យរបស់បទចំរៀងនេះ ដែលនិយាយ

ពីការរួបរួមគ្នារបស់ពិភពលោកក្រោយការដួលរលំនៃកំផែងជញ្ជាំង

ប៊ែរឡាំងនាឆ្នាំ ១៩៨៩ និងការបញ្ចប់សង្គ្រាមត្រជាក់។

ខាងក្រោមនេះជាការប្រគុំតន្រ្តីរបស់ក្រុម Scorpions នៅទីក្រុងម៉ូស្គូ

នាឆ្នាំ២០០៣។ បទចំរៀងនេះក៏មាននៅក្នុងអាល់ប៊ុមស៊ីឌី Moment Of

Glory (២០០០) របស់ក្រុមScorpions ផងដែរ។

មានចាប់អារម្មណ៍សំលេងរបស់ Klaus Meine​ ទេ? មកដល់ពេលនេះ

គាត់មានអាយុ ៥៥ ឆ្នាំហើយនៅតែច្រៀងពិរោះដដែល។ គាត់បានសរសេរបទនេះ

ដោយផ្ទាល់ដៃ។ ចំណែកអ្នកលេងហ្គីតាសូឡូ Rudolf Schenker វិញ ខ្ញុំចូលចិត្ត

គាត់ណាស់ ពិសេសដូចជាបទនេះដែលគាត់តែងម៉េឡូឌី និងសូឡូដោយខ្លួនឯងតែម្តង។