Archive for the ‘ផេ្សងៗ’ Category

កាពីតាសឆាក្តៅ ឬ Cambodian gigolo

គ្រូសូត្រឆ្វេងចងចាំថា កាលពីប៉ុន្មានឆ្នាំមុនធ្លាប់បានភ្លក់ម្ហូបមួយនៅកំពង់សោម។
កាលនោះ មិត្តភ័ក្តិម្នាក់បាននាំទៅញ៉ាំបាយនៅហាងមួយ ដែលមានគេនិយមចូល
ចិត្តញ៉ាំណាស់នៅទីនោះ។ គ្រូសូត្រឆ្វេងភ្លេចឈ្មោះហាងនេះអោយឈឹង។
គ្រសូត្រឆ្វេងគ្រាន់តែចាំថា មានបងប្រុសអ្នករត់តុម្នាក់ពូកែកំប្លែងណាស់ព្រោះគាត់
អាចរៀបរាប់មុខម្ហូបជាង ៣០ មុខរបស់ហាងនោះដោយស្ទាត់មាត់មិនចាំបាច់អាន
មឺនុយឡើយ។ ពេលនោះ គាត់សួរថាធ្លាប់សាកកាពីតាសឆាក្តៅអត់? គ្រូសូត្រឆ្វេង
ភ្ញាក់ព្រើត ព្រោះគិតថា នរណាគេដែលយកកាពីតាសឡានយកមកឆាក្តៅធ្វើម្ហូបទេ!
មានអី ពេលយកមកញ៉ាំ អស់ទាស់របស់គេ។ តាមពឹត វាជាកាពីតាសរបស់សត្វគោ
សោះ។ គ្រូសូត្រឆ្វេងសើចក្នុងចិត្តមិននឹកស្មានថា គេចេះរកឈ្មោះដាក់អស់ទាស់
ដែរ។

តេស្តសមត្ថភាពក្រុមទាំងពីរ

ស៊យណាស់! សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការផ្លុំកញ្ចែររបស់អាជ្ញាកណ្តាលជនជាតិស្វីស

Massimo Busacca នឹងត្រូវបន្លឺឡើងនាពហុកីឡាដ្ឋាន Stadio Olimpico នាទីក្រុងរ៉ូម។

ដោយសារភារកិច្ចផ្ទាល់ខ្លួន គ្រូសូត្រឆ្វេងនឹងខកខានពុំបានទស្សនាការប្រកួតផ្តាល់ព្រ័ត្រ

Uefa Champion League រវាងក្លឹប Barcolna FC មកពីប្រទេសអេស៉្បាញ និងក្លឹប Manchester

United មកពីប្រទេសអង់គ្លេស។ ដោយទ្រាំក្នុងចិត្តពុំបានគ្រូសូត្រឆ្វេងក៏សាកហ្គេម

Pro-Evolution Soccer 2009 ដើម្បីតេស្តមើលសមត្ថភាពរវាងក្រុមទាំងពីរ។ រាល់ពេល

ទំនេរ គ្រូសូត្រឆ្វេងតែងប្រយុទ្ធជាមួយមិត្តភ័ក្តិលេងហ្គេមបាល់ទាត់ជាមួយនឹងម៉ាស៊ីន PS2។

បើថ្ងៃណាអត់មានដៃគូលេងវិញ គ្រូសូត្រឆ្វេងចាត់ការម្នាក់ឯងនៅលើកុំព្យូទ័រ។ ល្បីថា

លោកគ្រូសង្ឃរាជ ហៅតាស៊ីក្លូពូកែលេងហ្គេមណាស់ ពិសេសក្បាច់អេតចាយរបស់គាត់។

មិនអីទេ ចាំមើលថ្ងៃណាមួយសាកគ្នាតាមអនឡាញអោយរញ្ជួយព្រះរណីម្តង។

Barcelona FC Vs Manchester United​ (វគ្គទី១)

Barcelona FC Vs Manchester United​ (វគ្គទី២)

កូនស្រីអ្នកប្រដាល់ Mike Tyson ជួបគ្រោះថ្នាក់

កូនស្រីអ្នកប្រដាល់ Mike Tyson ឈ្មោះ Exodus Tyson
អាយុបួនឆ្នាំត្រូវបានឃើញដេកស្តូកស្តឹងមានខ្សែររឹតជាប់
នឹងក នៅក្នុងបន្ទប់ហាត់ប្រដាល់ ខណៈពេលដែលភរិយា
របស់ Mike Tyson កំពុងជាប់រវល់កិច្ចការផ្ទះដោយពុំ
បានឃ្លាំមើលបណ្តោយអោយកូនស្រីលេងតែម្នាក់
ឯង។ បងប្រុសរបស់នាងឈ្មោះ Miguel Leon អាយុ
ប្រាំពីរឆ្នាំបានឃើញប្អូនស្រីរបស់ខ្លួនបាត់ស្មារតីដោយ
មានខែ្សរចរន្តអគ្គសនីរុំព័ទ្ធនៅនឹងក ក្រោយពីនាងបាន
រត់លេងនៅលើកំរាលព្រំសំរាប់ហាត់រត់។ ប្រពន្ធរបស់
Mike Tyson បានរត់ទៅជួយដោយខិតខំធ្វើចលនា
ដង្ហើមអោយកូនស្រីហើយបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់។

ដោយបានដឹកទៅកាន់មន្ទីរពេទ្យ St. Joseph នៅទីក្រុង Phoenix  កុមារី Exodus Tyson កំពុង
ស្ថិតក្នុងស្ថានភាពរដង្ហើមចង្រឹត។ មកដល់ពេលនេះ ​គ្រូពេទ្យពុំអាចសន្និដ្ឋានបានអំពីក្តីសង្ឃឹម
រស់រានមានជីវិតរបស់កុមារីរូបនេះទេ។  Mike Tyson ដែលស្ថិតនៅទីក្រុង Las Vegas ខណៈពេល
ដែលហេតុការណ៍កើតឡើងបានជិះយន្តហោះជើងតំបូងមកកាន់ទីក្រុង Phoenix ដើម្បីមកមើល
កូនស្រីរបស់ខ្លួន។

ប្រភព÷

Purepeople.com