Archive for the ‘ផេ្សងៗ’ Category

គ្រោះថ្នាក់ដ៏កំរមួយ

អំបាញ់ម៉ិញនេះ គ្រូសូត្រឆ្វេងបើកទូរទស្សន៍មើលព័ត៌មានឃើញគ្រោះថ្នាក់ដ៏កំរមួយកើត
ឡើងគឺកុងទេណ័រលោហៈសំរាប់ដឹកឥវ៉ាន់អ្នកដំណើរត្រូវបានស្រូបចូលទៅក្នុងម៉ូទ័ររបស់
យន្តហោះប៊ូអ៊ីងនៃក្រុមហ៊ុន Japan Airlines កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា នៅអាកាស
យានដ្ឋានអន្តរជាតិទីក្រុងLos Angeles។ ឧប្បត្តិហេតុនោះបានកើតឡើងចំពេលដែល
យន្តហោះនោះកំពុងត្រៀមខ្លួនហោះឡើង។ បើតាមការអះអាងរបស់អាជ្ញាធរព្រលានយន្តហោះ
នៅទីនោះបានអោយដឹងថា មូលហេតុដែលកុងទេណ័រត្រូវបានម៉ាស៊ីនម៉ូទ័រស្រូបចូលទៅនេះ
បណ្តាលមកពីវាស្ថិតនៅគៀកគ្នាពេក។ សំណាងល្អណាស់ដែលគ្មាននរណាបាត់ជីវិត។
ចំណែក អ្នកដំណើរក្នុងយន្តហោះចំនួន២៤៥នាក់និងសមាជិកក្រុមហ៊ុនអាកាសចរណ៍
Japan Airlines ត្រូវបានគេសង្គ្រោះទាន់ពេលវេលា។ គ្រូសូត្រឆ្វេងចេះតែស្រមៃមើលថា
បើស្ថិតនៅក្នុងហេតុការណ៍នោះវិញ ប្រហែលជាបាក់សក់ច្រូងហើយ។


Advertisements

ទស្សនាវដ្តីព័ត៌មានវិទ្យា

អាត្មាឃើញទស្សនាវដ្តីព័ត៌មានវិទ្យាពីរប្រភេទដែលគួរអោយចាប់អារម្មណ៍ចង់អាន ហើយអាចទាញ
យកបានទៀតផងដែរ។ ដោយគិតថាអាចមានប្រយោធន៍ដល់មិត្តភ័ក្តិយើងនៅទីនេះ អាត្មាក៏សំរេចចិត្ត
ដាក់តំណសំរាប់នរណាគេដែលចង់អាន។

តំណសំរាប់ PC Magazine
ខែមករា ឆ្នាំ២០០៩
http://www.mininova.org/tor/2160050
ខែកុម្ភៈ ឆ្នាំ២០០៩
http://www.mininova.org/tor/2239258

តំណសំរាប់ PC World Magazine
ខែមករា ឆ្នាំ២០០៩
http://www.mininova.org/tor/2071639
ខែកុម្ភៈ ឆ្នាំ២០០៩
http://www.mininova.org/tor/2162141
ខែមិនា ឆ្នាំ២០០៩
http://www.mininova.org/tor/2258449

វិធីតាំងសមាធិ

easymeditations
សមាធិជាលំហាត់មួយអាចជួយអោយយើងមានអារម្មណ៍ល្អនិងធ្វើអោយសុខភាពយើងបានប្រសើរ។
ភាពដដែលៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ភាពតានតឹងអារម្មណ៍ក្នុងការសិក្សា ក៏ដូចជាការងារអាចធ្វើ
ធ្វើអោយសុខភាពផ្លូវចិត្តរបស់យើងមានបញ្ហា។ខាងក្រោមនេះជាតំណសំរាប់អានវិធីសាស្រ្តក្នុងការធ្វើ
សមាធិបែបសាមញ្ញសំរាប់អ្នកចាប់ផ្តើមតំបូង !

EasyMeditation