Archive for the ‘សំណើច’ Category

អូហ៍ សុំទោស!

Advertisements

ខ្វាក់ក្លែងក្លាយ

កាលពីប៉ុន្មានសប្តាហ៍មុន មានមិត្តភ័ក្តិម្នាក់បានផ្ញើររឿងកំប្លែងនេះមកអោយគ្រូសូត្រឆ្វេង។
ខាងក្រោមនេះ ជាខ្លឹមសារនៃរឿងកំប្លែងនោះ។

អ្នកដំណើរម្នាក់បានបោះក្រដាសប្រាក់ដុល្លារចូលទៅក្នុងកំប៉ុងអ្នកសុំទានម្នាក់នៅតាមផ្លូវ។
ប៉ុន្តែ ក្រដាសប្រាក់នោះត្រូវខ្យល់បក់ប៉ើងទៅម្ខាងចម្ងាយប្រហែលពីរម៉ែត្រ។ អ្នកសុំទានស្ទុះ
តាមចាប់ក្រដាសប្រាក់មួយដុល្លារនោះយ៉ាងរហ័ស។ ឃើញដូច្នេះអ្នកដំណើរបើកភ្នែកធំៗ ៖

-យី, ឯងមិនមែនខ្វាក់មែនទែនឯណា! ប៉ុន្មានថ្ងៃដើរកាត់ទីនេះ ខ្ញុំខំតែជឿថាឯងជាមនុស្សខ្វាក់។

អ្នកសុំទានលើកដៃឃាត់ ៖

-កុំមាត់លឺពេក។ អ្នកសុំទានដែលចំណាំតែអង្គុយសុំលុយត្រង់កន្លែងនេះ គេអត់មកទេថ្ងៃនេះ។
ខ្ញុំចូលជំនួសគេមួយពេលរកលុយចាយតើ។

-ចុះអ្នកសុំទានខ្វាក់មែនទែននោះទៅណាហើយ?

-ថ្ងៃនេះ គេទៅមើលកុនរឿងថ្មី។

ប្រយ័ត្នបង្គន់សាធារណៈនៅជប៉ុន !

គ្រូសូត្រឆ្វេងតែងតែផ្ទុះសំណើចជានិច្ចនៅពេលដែលបានមើលវីដេអូមួយនេះ។
ខ្លាចតែថ្ងៃណាមួយក្លាយជាជនរងគ្រោះនៃល្បែងបោកបញ្ឆោតនេះទេ។ វីវរលេច
ចេញឡូហ្គោកណ្តាលវាលខ្មាសគេងាប់ហើយ។ ហាហាហហាហា

ហាត់កុងហ្វូជាមួយអាត្មាអត់?

សព្វថ្ងៃនេះ អាត្មា និងលោកគ្រូសង្ឃរាជដើរទៅណាមកណាមិនដែលខ្លាចមានសត្រូវមកបៀត

បៀន លេងផ្លូវងងឹត ឬតាមផ្លូវមុខផ្លូវក្រោយអីទេ។ ពួកអាត្មាទាំងពីរអង្គបានរៀនក្បាច់កុងហ្វូតាំង

ពីនៅបួសជាលោកនេនម្ល៉េះ។ ថ្មីៗនេះ លោកគ្រូសង្ឃរាជទើបតែបានបង្ហាញក្បាច់កុងហ្វូនៅសហរដ្ឋ

អាមេរិច។ រូបថតខាងក្រោមនេះបង្ហាញជាភស្តុតាងច្បាស់ណាស់ អំពីកំលាំងក្នុងខ្លួនរបស់លោកគ្រូ

សង្ឃរាជខ្លាំងប៉ុណ្ណា។ សូម្បីតែទាត់មួយជើងចំចំនុចប្រសព្វនៃរាង្គកាយក៏ដោយ ក៏លោកគ្រូសង្ឃរាជ

នៅតែមិនដួលសោះ។ ដូចនេះ កុំភ្លេចមករៀនក្បាច់កុងហ្វូជាមួយពួកអាត្មា។

monk-kick-balls