លិខិតចំហ

ជូនចំពោះមិត្តភ័ក្តទាំងឡាយ !

ជាបឋម ខ្ញុំសូមសំដែងការសោកស្តាយយ៉ាងខ្លាំង ដោយបានចាកចោលភូមិនេះអស់មួយរយៈ

ដោយសារកាត្វកិច្ចផ្ទាល់ខ្លួន។ ខ្ញុំបានទទួលវិចារខ្លះពីមិត្តភ័ក្តិមួយចំនួន ប៉ុន្តែគួរអោយសោកស្តាយ

ដែលខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅវិញ។ ដូចនេះ ខ្ញុំសូមអភ័យទោសផងចំពោះ

តាស៊ីក្លូ, គ្រូសូត្រមុខ, គ្រូសូត្រក្រោយ, គ្រូសូត្រស្តាំ, វឌ្ឍនាអ្នកចាប់ទឹកកក, កូនផ្សោតអត់សក់,

កូនដំរី និងអ្នកផ្សេងទៀត។ ឥឡូវនេះ ខ្ញុំបានត្រលប់មកវិញហើយ ដោយសង្ឃឹមថាអាចមកអើត

លេងគ្នាយើងក្នុងភូមិនេះយូរៗម្តង។

ពីឆ្មា Garfield

អូហ៍ សុំទោស!

ចំរៀងរបស់ Gregory Lemarchal

តាមការសំណូមពររបស់អ្នកកំលោះសក់ស្ទីលអាហ្វ្រិក សុធាខែ្មរ១ជីវិត ដែលចង់

ស្តាប់បទចំរៀងបារាំង ថ្ងៃនេះ គ្រូសូត្រឆ្វេងសូមណែនាំអ្នកចំរៀងវ័យកេ្មងបារាំងម្នាក់

ឈ្មោះ Gregory Lemarchal ។ អ្នកចំរៀងរូបនេះមានសំលេងពិរោះ និងរឿងរ៉ាវជិវិត

ពុំគួរអោយជឿ។ Gregory Lemarchal ត្រូវបានមហាជនទូទៅចាប់អារម្មណ៍ និង

គាំទ្រ នៅពេលដែលយុវជនរូបនេះបានឈ្នះពានរង្វាន់លេខមួយក្នុងការប្រលង

ចំរៀង Star Academy ឆ្នាំ ២០០៤ ក្នុងកម្មវិធីទូរទស្សន៍ TF1។ កម្មវិធីនេះមិនខុស

គ្នាពីកម្មវិធី American Idol ប៉ុន្មានឡើយ។ Gregory Lemarchal បានបោះបង់ចោល

ការសិក្សាក្នុងអាយុ ១៥​ ឆ្នាំ ដោយសារតែបញ្ហាសុខភាពពុំសូវអំណោយផល។

កាលពីអាយុ ១២ ខែ គ្រូពេទ្យបានរកឃើញជំងឺម៉្យាងឈ្មោះ Mucoviscidose

(ភាសាអង់គ្លេសហៅថា Cystic fibrosis) នៅក្នុងខ្លួនរបស់ Gregory Lemarchal

ជំងឺនេះជាប្រភេទជំងឺតំណពូជ ដែលមានលក្ខណៈរ៉ាំរ៉ៃពុំអាចព្យាលបាលបាន

ឡើយ។ និយាយរួម អ្នកជំងឺរង់ចាំតែសេចក្តីស្លាប់មកដល់ប៉ុណ្ណោះ ព្រោះជំងឺនេះធ្វើ

អោយប្រព័ន្ធសរីរាង្គកាយរបស់អ្នកជំងឺមិនអាចដំណើរការបាន និងមានបញ្ហា

ដង្ហើម។


ដើម្បីជំនះខ្លួនអោយរួចផុតពីការឈឺចុកចាប់នេះ Gregory Lemarchal ក៏បានសំរេច

ចិត្តហាត់ច្រៀង និងរាំ ដោយមានការអនុញ្ញាតិពីឪពុកម្តាយ និងគ្រូពេទ្យរបស់ខ្លួន។

ដោយសារមានទេពកោសល្យពីធម្មជាតិ Gregory Lemarchal បានទទួលជោគជ័យ

ក្នុងការប្រលងរាំ និងច្រៀងនៅតាមថ្នាក់តំបន់ស្រុកដែលខ្លួនរស់នៅ។ លើសពីនេះ

នៅឆ្នាំ ២០០៤ ការទទួលបានពានរង្វាន់ Star Academy របស់ Gregory Lemarchal

កាន់តែធ្វើអោយមហាជនភ្ញាក់ផ្អើលថែមទៀត។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ

សូម្បីតែ គ្រូពេទ្យផ្ទាល់ខ្លួនក៏មានការភ្ញាក់ផ្អើលផងដែរចំពោះសំលេងរបស់ Gregory

Lemarchal និងបានសន្និដ្ឋានថា សិល្បៈតន្ត្រីនេះហើយដែលបានបន្លំចិត្ត Gregory

Lemarchal អោយរស់បានយូរ។​ ជាអកុសល Gregory Lemarchal បានស្លាប់នៅ

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៧ ក្នុងអាយុ ២៣ ឆ្នាំ ដោយបានបន្សល់ទុកនូវអាល់ប៊ុម

ចំនួនបី និងការប្រគុំតន្ត្រីនៅទូទាំងប្រទេសបារាំង ប៊ែលហ្សិក និងស្វីស។

គ្រូសូត្រឆ្វេងចូលចិត្ត និងអាណិតស្រលាញ់អ្នកចំរៀងម្នាក់នេះណាស់។ ខាងក្រោម

នេះជាបទដែលគ្រូសូត្រឆ្វេងចូលចិត្ត។ សូមសាកស្តាប់ជាមុនសិនក៏បានមុននឹង

ទាញយកអាល់ប៊ុមទាំងបីរបស់ Gregory Lemarchal ។ ប្រសិនបើអ្នកណាមិនចូល

ចិត្តស្តាប់ ឬមិនចូលចិត្តចំរៀងបារាំង គ្រូសូត្រឆ្វេងក៏មិនហ៊ានថាអីដែរ ព្រោះថា

ចំណង់ចំណូលចិត្តរបស់មនុស្សយើងម្នាក់ៗតែងខុសគ្នា។ ម៉្យាងទៀត ជំរើសក្នុងការ

ស្តាប់ទៀតសោតក៏មានរាប់មិនចេះភ្លេចដែរ។


បទ Même si (What You’re Made of) នេះពិរោះណាស់។ Gregory Lemarchal

ច្រៀងជាមួយអ្នកចំរៀងអង់គ្លេសស្រីម្នាក់ឈ្មោះ Lucie Silvas

បទ De temps en temps នេះរៀបរាប់ពីជិតវិតរបស់ Gregory Lemarchal ដែល

ពេលខ្លះអស់សង្ឃឹមក្នុងជីវិតរស់នៅ។

បទ SOS d’un terrien en détresse នេះនាំអោយយើងសួរខ្លួនឯងអំពីអត្ថិភាព

នៅលើផែនដីរបស់យើងថា ហេតុអ្វីបានជាយើងត្រូវរស់? ត្រូវស្លាប់? ត្រូវសើច?

ត្រូវយំ? ដូចអ្វីដែល Gregory Lemarchal ច្រៀងក្នុងវគ្គតំបូងនៃបទចំរៀង។

ប្រសិនបើមានអ្នកចាប់អារម្មណ៍សំលេងរបស់ Gregory Lemarchal សូមចុចលើ

តំណរបស់អាប៊ុមចំរៀងនិមួយៗ។


១-
Je deviens moi
(ឆ្នាំ២០០៥)
២-
Olympia 06 (ឆ្នាំ២០០៦)
៣-
La Voix d’Un Ange (ឆ្នាំ២០០៧)


Romeo និង Juliet ២០០៩


Hamster ឈ្មោលទី១÷ សំឡាញ់! តោងគ្នាអោយជាប់ណា! គ្នាពឹងពាក់លើឯងហើយ!

Hamster ឈ្មោលទី២÷ មិនអីទេអាពួកម៉ាក! ធ្វើម៉េចហុចផ្កាអោយនាងបានសប្បាយចិត្តទៅ!

Hamster ឈ្មោលទី១÷ ល្អហើយអញ្ចឹង! គ្នាដឹងគុណឯងមួយជីវិតណា៎អាពួកម៉ាក!

Hamster ឈ្មោលទី២÷ ល្អហើយ! ម៉េចម៉ាកុំភ្លេចគ្នាផងណា!

Hamster​ ញី÷ បងឯងរូមែនទិកណាស់ ចេះបេះផ្កាអោយអូន! ណែ៎ អាមួយនោះ
ហាមលួចមើលវើយ ពេលអញអីៗគ្នា!

Indian Airlines

គ្រូសូត្រឆ្វេងសង្កេតឃើញបងប្អូនយើងខ្លះនៅភូមិវើលប្រែសនេះភ័យខ្លាចអត់ហ៊ានជិះយន្តហោះ

ពិសេសកូនផ្សោត និងវឌ្ឃនា បន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់យន្តហោះ Air France ជើងហោះហើរ

AF 447 ក្នុងសបា្តហ៍នេះមក។ គ្រូសូត្រឆ្វេងក៏ភ័យខ្លាចចេតរ៉យដែរ ព្រោះធ្លាក់ក្នុងមហាសមុទ្រ

អាត្លង់ទិកបែបនេះ គ្មានសង្ឃឹមបានរស់ទេ ព្រោះចុងបញ្ចប់ក្លាយជាចំណីត្រីឆ្លាមទាំងអស់គ្នា។

កុំសង្ឃឹមថាកូនផ្សោតហែលទឹកមកជួយសង្គ្រោះអោយសោះ។ ពេលគិតទៅដល់អ្នកដំណើរ

ចំនួន ២២៨ នាក់​ ដែលក្នុងនោះមានសមាជិកក្រុមហោះហើររបស់ក្រុមហ៊ុន Air France ចំនួន

១២ នាក់ទៀតផងបានបាត់បង់ជីវិត គ្រូសូត្រឆ្វេងចេះតែភ័យផងដែរ ព្រោះកន្លងមកឧស្សាហ៍

ជិះឆ្លងមហាសមុទ្រអាត្លង់ទិកនេះដែរ។ អ្វីដែលភ័យជាងគេបំផុតធ្វើអោយគ្រូសូត្រឆ្វេងមិនហ៊ាន

បិទភែ្នកដេកនោះគឺជិះឆ្លងមហាសមុទ្រប៉ាស៊ីហ្វិករាល់លើក ព្រោះការធ្វើដំណើរម្តងៗគឺ ត្រូវឆ្លង

កាត់វាជាង ១០ ម៉ោង។ ឥឡូវនេះ ដើម្បីសុវត្ថិភាពបងប្អូននៅភូមិវើលប្រែស គ្រូសូត្រឆ្វេងមាន

គំនិតពិសេសមួយគឺ ធ្វើដំណើរជាមួយក្រុមហ៊ុន Indian Airlines នេះវិញម្តង។ ធានាថាទៅដល់

គោលដៅ និងមានសុវត្ថិភាព !!!! ធ្វើដំណើរជាមួយ Indian Airlines លោកអ្នកចូលរួមជួយ

ការពារបរិដ្ឋានផែនដី !!! សូមបញ្ជាក់ថា Business Class ពេញអស់ហើយ ​ព្រោះលោកគ្រូសង្ឃរាជ

គ្រូសូត្រស្តាំគ្រូសូត្រឆ្វេង គ្រូសូត្រមុខ និងគ្រូសូត្រក្រោយបានកក់រួចហើយ។ បើបងប្អូនណាចង់ទៅ

លេងស្រុកខែ្មរនាវិស្សមកាលរដូវក្តៅនេះ អាចកក់នៅ Economic Class បាន។ ម៉េច ចង់ជិះអត់?

ទំនាក់ទំនងតាមរយៈគ្រូសូត្រឆ្វេង ក្រុមហ៊ុននឹងជូនតំលៃពិសេសគឺចុះអោយ ៥០%។

កាពីតាសឆាក្តៅ ឬ Cambodian gigolo

គ្រូសូត្រឆ្វេងចងចាំថា កាលពីប៉ុន្មានឆ្នាំមុនធ្លាប់បានភ្លក់ម្ហូបមួយនៅកំពង់សោម។
កាលនោះ មិត្តភ័ក្តិម្នាក់បាននាំទៅញ៉ាំបាយនៅហាងមួយ ដែលមានគេនិយមចូល
ចិត្តញ៉ាំណាស់នៅទីនោះ។ គ្រូសូត្រឆ្វេងភ្លេចឈ្មោះហាងនេះអោយឈឹង។
គ្រសូត្រឆ្វេងគ្រាន់តែចាំថា មានបងប្រុសអ្នករត់តុម្នាក់ពូកែកំប្លែងណាស់ព្រោះគាត់
អាចរៀបរាប់មុខម្ហូបជាង ៣០ មុខរបស់ហាងនោះដោយស្ទាត់មាត់មិនចាំបាច់អាន
មឺនុយឡើយ។ ពេលនោះ គាត់សួរថាធ្លាប់សាកកាពីតាសឆាក្តៅអត់? គ្រូសូត្រឆ្វេង
ភ្ញាក់ព្រើត ព្រោះគិតថា នរណាគេដែលយកកាពីតាសឡានយកមកឆាក្តៅធ្វើម្ហូបទេ!
មានអី ពេលយកមកញ៉ាំ អស់ទាស់របស់គេ។ តាមពឹត វាជាកាពីតាសរបស់សត្វគោ
សោះ។ គ្រូសូត្រឆ្វេងសើចក្នុងចិត្តមិននឹកស្មានថា គេចេះរកឈ្មោះដាក់អស់ទាស់
ដែរ។

បទចំរៀងរបស់អ្នកស្រី សុង សេងហ៊ន

ប៉ុន្មានថ្ងៃមុន គ្រូសូត្រឆ្វេងដើរបិណ្ឌបាតលេងៗនៅក្នុងភូមិវើលប្រេស៍។
ពេលនោះខ្ញុំក៏បានឆ្លៀតឈាងចូលលេងផ្ទះអ្នកកំលោះសុវុឌ្ឍី និង វិរិយា
គ្រូសូត្រឆ្វេងសង្កេតឃើញថាពួកកំលោះទាំងពីរនាក់នោះចូលចិត្តស្តាប់បទ
ចំរៀងរបស់អ្នកស្រី សុង សេងហ៊ន។ ចំណែកគ្រូសូត្រឆ្វេងវិញ កាលបើបាន
ស្តាប់បទចំរៀងនិមួយៗរបស់គាត់មានអារម្មណ៍សប្បាយណាស់។ ពេលកំពុង
រៀនសូត្រធម៌អាថ៌ ពេលខ្លះស្តាប់បទចំរៀងគាត់បណ្តើរច្រៀងបណ្តើរ។
មានពេលមួយ ពិរោះខ្លាំងពេកឡើងឡករាំម្នាក់
ឯងលើតុបាយ។ តាមការឆ្លង
ឆ្លើយគ្នាអ្នកកំលោះសុវុឌ្ឍី ក៏បានអោយតំណមួយ ដើម្បីអនុញ្ញាតិអោយគ្រូសូត្រ
ឆ្វេងទាញយកបទចំរៀងរបស់អ្នកស្រី ស៊ុង សេងហ៊ាន បានចំនួន១០បទដែរពីប្លក់
របស់ណារដ្ឋ។បទទាំងនោះមានចំណងជើងដូចតទៅ÷

១.ឆ្នាំមុន
២.ចង់ទៅលេងស្រុកម្ដង
៣.ឌឹប…ឌឹប…អ៊ូយ
៤.ខ្យល់បក់រំភើយ
៥.អ្នកណាធ្វើឲ្យអូនយំ
៦.ផ្កាកូលាបស
៧.ស្នេហាជាស្រាពុល
៨.សុំបេះដូងមួយចំណែក
៩.វិលវិញហើយបង!
១០.លាព្យ៉ាណូបាក់ខ្ទង់ (ឬអូនជារៃមាស)

ចំរៀងទាំង១០នេះមាននៅក្នុងប្លក់ឈ្មោះពិរោះ។ ដោយសារតែចូលចិត្ត
សំលេងរបស់គាត់ គ្រូសូត្រឆ្វេងក៏បានស្រាវជ្រាវរុករកបន្ថែមដើម្បីរកបទ
ចំរៀងផេ្សងទៀតរបស់គាត់។ បើតាមអ្នកឆ្លើយឆ្លងវិទ្យុស៊ីអេចអូចបាន
លួចខ្សឹបបា្រប់គ្រូសូត្រឆ្វេងថាអ្នកស្រី សុង សេងហ៊ន ធ្លាប់ច្រៀងអោយ
ផលឹតកម្មខែ្មរមួយឈ្មោះ សាយ័ណ្ណារា នៅរដ្ឋ Rhode Island លើទឹកដី
សហរដ្ឋអាមេរិច។ បើតាមព័ត៌មានលំអិតបានអោយដឹងថា បទចំរៀងរបស់
គាត់មានចំនួន៤ស៊ីឌី។ លើសពីនេះ បើតាមភ្នាក់ងារ FBI (Female Body
Inspector/ ពាក្យនេះគ្រូសូត្រសូមរក្សាសិទ្ធិទុកជូនតាស៊ីក្លូ ព្រោះគាត់ជា
អ្នកបា្រប់)
បានអោយដឹងថាអស់រយៈពេលជាង៧ឆ្នាំហើយ ដែលអ្នកស្រី
សុង សេងហ៊នបានផ្លាស់ទីលំនៅមករស់នៅទីក្រុង Los Angeles។
បច្ចុប្បន្ន គាត់ប្រកបមុខរបរទទួលទានជាអ្នកជំនួញ បន្ទាប់ពីគាត់បាន
បញ្ចប់ការសិក្សាទទួលបានសញ្ញាប័ត្រ MBA។ ប្រសិនបើញាតិញោម
កូនចាបកូនព្រាបណាចូលចិត្តស្តាប់បទចំរៀងរបស់អ្នកស្រី សុង សេងហ៊ន
សូមអញ្ជើញទាញយកបទចំរៀងខាងក្រោមនេះ។ គ្រូសូត្រឆ្វេងសូមប្រកាស
ជាសាធារណៈផងដែរ ប្រសិនបើញាតិញោមណាមានបទផេ្សងៗទៀតរបស់
គាត់ សូមមេត្តាចែកចាយគ្នាស្តាប់ផង !

#

ចំណងជើង

តំណ

អប្សារាសក់ខ្មៅ

ទាញយក

ឥទ្ធិពលសេ្នហា

ទាញយក

បោះទុក្ខក្នុងទន្លេ

ទាញយក

និស្ស័យតារា

ទាញយក

គឺជៀសមិនបាន

ទាញយក

ខ្នើយប៉ាក់ដោយដៃស្រី (រឺ ទឹកភែ្នកសំងាត់)

ទាញយក

ខ្ញុំបានរូបថត គេបានបង

ទាញយក

គង់តែបងវិលវិញ

ទាញយក

នីង នីង កណ្តឹង

ទាញយក

១០ ស្រះអ៊ួយ

ទាញយក

១១ ស្រលាញ់គេចុះ

ទាញយក

១២ យប់ម៉ិញយល់សុបិន្ត

ទាញយក

១៣ ដប់ឆ្នាំចាំផ្លូវ

ទាញយក

១៤ Goodbye My Love

ទាញយក

១៥ អូនស្នេហ៍មិនដល់

ទាញយក

១៦ សាយ័ណ្ណារា

ទាញយក

១៧ កុំបោះបង់ផ្កា

រកអត់ឃើញ

១៨ ឈឺចិត្ត

រកអត់ឃើញ

តាមដាន

Get every new post delivered to your Inbox.