អំពី Garfield

កាលពីមុនមាននាមជាគ្រូសូត្រឆ្វេង ប៉ុន្តែ ថ្ងៃនេះបានប្រែក្លាយខ្លួនទៅជាឆ្មា Garfield ទៅវិញ។

នេះមិនខុសពីតួអង្គឈ្មោះ Grégor Samson នៅក្នុងប្រលោមលោករឿង La Métamorphose

(ការប្រែកាយ) របស់អ្នកនិពន្ធឆែក Franz Kafka ឡើយ។  ក្រោយពីភ្ញាក់ដំណេកនាពេលព្រឹក

បុរសនោះបានឃើញអង្គប្រាណរបស់ខ្លួនប្រែទៅជាសត្វល្អិតយក្សមួយ។ បុរសនោះត្រូវរស់នៅជាមួយ

ខ្លួនប្រាណថ្មីនេះ ដោយឆ្លងកាត់រឿងរ៉ាវប្លែកៗរហូតទទួលបានរាងកាយដើមវិញ។ តាមពិតទៅ

ការដែលមានឈ្មោះថ្មីនេះ ព្រោះកាលពីប៉ុន្មានថ្ងៃមុនបានដើរទៅបណ្ណាគារទិញសៀវភៅនិទានរូបភាព

(BD) ពីរឿងសត្វឆ្មាកំហូច Garfiledនេះ។ មែនទែនទៅទិញបាន ១០ ភាគដែរ ។ តាមពិត រឿងនេះមាន

ចំនួន ៤៩។ ធ្លាប់មើលកុនទាំងពីរភាគដែរ ប៉ុន្តែ គិតថាតាមដានសៀវភៅនិទានម្តង

ក្រែងបានសប្បាយសើច។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ឆ្មាកំជិល Garfield÷

មិតតភ័ក្តិផឹកស៊ីក្នុងភូមិ តាស៊ីក្លូ (ហៅគ្រូសង្ឃរាជ), Vanda (ហៅគ្រូសូត្រមុខ), កូនផ្សោតកំសត់,

វឌ្ឍនាដងស្ទឹងពណ៌ស្វាយ (ហៅអ្នកចាប់ទឹកកក), ជីវិតអមតៈ (ហៅគ្រូសូត្រក្រោយ),

Posoky (ហៅគ្រូសូត្រស្តាំ) និងមិត្តភ័ក្តផេ្សងៗទៀតដែលធ្លាប់មកអើតលេងនៅទីនេះ។

មុខរបរ សំដែងសិល្បៈនៅ Moulin Rouge (ការងារក្រៅម៉ោង គ្រាន់ទុកលុយបង់ផ្ទះ)

ចំណង់ចំណូលចិត្ត ផឹកស្រាបណ្តូលពេជ្រក្លែមជាមួយជើងសុនខ និងស្ងោរជ្រក់ផ្សោត

អាស័យដ្ឋាន កុដិលេខ ០០៧ វត្តិជោគព័ន្តមានរិទ្ធិ សង្កាត់ស្លផ្សោត ខណ្ឌដំរីខ្វៃ ក្រុងសៀមរាប

37 responses to this post.

  1. ហាហហាហាហ ! ចំណង់ចំណូលចិត្តអីក៏ដូចជាតាស៊ីក្លូម៉េះវើយ គ្រូសូត្រឆ្វេង ! រួចអីក៏ពូកែមើលកុនកូន
    ជ្រូកខ្លាំងម្ល៉េះ? សមមុខហើយគ្រូសូត្រឆ្វេងឯង​!​

    តោះដកមេមួយទៅអញ្ចឹង !

    ឆ្លើយតប

    • ហាហាហា លោកគ្រូសង្ឃរាជ ! ហេតុអីបានជាស្គាល់ប្លក់របស់អាត្មាលឿនម្ល៉េះ?
      អាត្មាមិនទាន់ផ្សព្វផ្សាយផង ! លោកគ្រូសង្ឃរាជពិតជាមានញាណទិព្វមែន !
      ម៉ោះ ទៅដកមេទាំងអស់គ្នា ! ថ្ងៃនេះមានស្រាពិសេស អាត្មាទើបតែលួចបាន
      ពីហាងមួយនៅក្បែរផ្ទះ។

      ឆ្លើយតប

  2. តោះទៅ ! ទៅផឹកបណ្តូលពេជ្រ ក្លែមសាច់ឆ្កែឲ្យស្រវឹងចុមម្រ៉ាយម្តងមើល ! ហាហាហហ

    ឆ្លើយតប

    • លោកគ្រូសង្ឃរាជ ! យើងដូចជាខ្វះសម្លរសំរាប់ក្លែមក្រៅពីសាច់ឆ្កែ !
      គិតកាប់ផ្សោតមួយក្បាលយកទៅស្ងោរជ្រក់ ! គិតយ៉ាងម៉េចដែរ?

      ឆ្លើយតប

  3. តោះកាប់ក៏កាប់ ! គ្រូសូត្រឆ្វេងនឹងអាត្មារកគ្នាត្រូវខ្លាំងណាស់ ! បុណ្យក៏ធើ
    ឈើក៏កាប់ សត្វក៏សំលាប់សុរាមេរិយ័ក្សក៏ផក់ ស្រី​ ( អត់ជិះរ៉េ! ​)។​ ខ្លាចកើត
    អេដស៏ចេតរ៉យ !

    ឆ្លើយតប

    • Posted by គ្រូសូត្រឆ្វេង on ខែ​ឧសភា 11, 2009 at 3:55 ព្រឹក

      ហេតុអីតាស៊ីក្លូខ្លាចកើតអេដស៍ចេតរ៉យ? ចុះថង់ទឹកអំពៅនៅក្រោមកែបស៊ីក្លូទុកធ្វើអី?
      បើអត់មានថង់ទឹកអំពៅ យកកញ្ចប់មីម៉ាម៉ាក៏បានដែរ ! ហាហាហាហាហា

      ឆ្លើយតប

      • អត់ប្រើរ៉េ​កញ្ចប់មីម៉ាម៉ានោះ ! ខ្លាចក្រហល់ក្រហាយ ធ្លាក់ឋាននរក លែងបានស្គាល់សួគ៌ា !
        ហាហាហហាហា ! គ្រូសូត្រឆ្វេងឯងប្រើវិញទៅ ចាំអាត្មាលាងទឹកស្រះឲ្យ !

        ឆ្លើយតប

  4. Posted by សុវុឌ្ឍី on ខែ​ឧសភា 8, 2009 at 3:21 ព្រឹក

    គ្នាផស់តាក្លូ ស៊េរីតែមួយជាមួយតាសីក្លូ (ពូកែវោហារ និង កំប្លែង។ សួស្តីគ្រូសូត្រស្វេង 😛 អីយ៉ា! មានប្រវត្តិធ្លាប់គេចាប់សឹកដោយសារលួចមើលរឿងកូនជ្រូកផង ហាហាហហា

    ឆ្លើយតប

    • Posted by គ្រូសូត្រឆ្វេង on ខែ​ឧសភា 9, 2009 at 1:36 ព្រឹក

      សុវុឌ្ឍីអើយ ! តាស៊ីក្លូ ឬលោកគ្រូសង្ឃរាជជាដៃគូក្នុងសង្គ្រាមឥណ្ឌូចិន
      ជាមួយគ្រូសូត្រឆ្វេងតាំងពីយូរយារមកហើយ។ អារឿងប្រវត្តិចាស់នោះ
      កាលនោះគ្រូសូត្រឆ្វេងនៅឈាមរាវពេក។ មានដឹងទេ ចំណែកលោកគ្រូ
      សង្ឃរាជជាអ្នកទៅជាវឌីសមកពីខាងក្រៅ ដូចនេះហើយធ្វើអោយកុដិ ០០៧
      ផ្អើលតែម្តង។ ឥឡូវ លោកគ្រូសង្ឃរាជបានដូរមុខរបរទៅធាក់ស៊ីក្លូវិញហើយ។
      ថ្ងៃណាមួយ បើសុវុឌ្ឍីបានជិះស៊ីក្លូគាត់ កុំភ្លេចបើកមើលកែបស៊ីក្លូផង ! បើបាន
      មើល មុខជាបះសក់ច្រូង ព្រោះសុទ្ធតែស៊ីឌីកុនមនុស្សលោក និងថង់ទឹកអំពៅ។

      ឆ្លើយតប

  5. ហេហេ មក​ទំព័រ​នេះ​យូ​ហើយ​តែ​ទើប​តែ​មើល​ប្រវត្ត​រូប អស្ចារ្យ​មែន។ និយាយ​រឿង​ផ្សោត តាស៊ីក្លូនៅ​ហ៊ាន​ចាប់ដែរក៏អី។ ហើយ​ចុះ​ឆ្នាំង​យាយ​លក់​បបរ​មិនទាន់សង។ បង​កុលាប​ថា​អត់​ដឹង​ទេ​រឿង​នេះ ហើយ ឃ្យូ​ក៏​ថា​អត់​ដឹងដែរ។ ឥឡូវ​តាស៊ីក្លូត្រូវ​គិតគូ​សង​លុយ​គាត់ គាត់​ខាន​លក់​បបរ​ច្រើន​ថ្ងៃ​ក្រែល​ហើយ។ ហើយ​រឿង​លុយ​គ្រឿង​ក្លែម​គេ​ក៏​មិនទាន់​ទូទាត់ដែរ រូមទាំង​ថ្លៃ​ជំពាក់ប៊ីចែងគេទៀតណ៎ 😛

    ឆ្លើយតប

    • Posted by គ្រូសូត្រឆ្វេង on ខែ​ឧសភា 10, 2009 at 6:05 ល្ងាច

      កូនផ្សោតអត់សក់អើយ! អារឿងឆ្នាំងបបរអីនោះ បងកុលាបបានសងលុយ
      រួចរាល់ហើយ។កុំមកបង្វែរប្រធានបទ។ ត្រៀមខ្លួនហើយឬនៅ? ឆ្នាំងស៊ុបអ៊ែរឡាញ
      កំពុងរង់ចាំកូនផ្សោតអត់សក់។ ចូលមក ! គ្រូសូត្រឆ្វេង និងតាស៊ីក្លូបានកក់សំបុត្រ
      ទុករួចហើយ ! ហាហាហាហា

      ឆ្លើយតប

      • មើល តាក្លូ និងគ្រូសូត្រឆ្វេងចុះ ចេះនាំគ្នាចង់ធ្វើស៊ុបផ្សោត អត់ហៅកូនជ្រូកទៅកើត។ នែ បើហ៊ានតែលួចធ្វើណា អត់ទុកចំណែកអោយកូនជ្រូក កូនជ្រូកនឹងទៅប្តឹងហើយថា​ ចាប់សត្វកំរខុសច្បាប់។

        ឆ្លើយតប

  6. ប្រវតិ្តរូបឡូយអស្ចារ្យគ្មានគូប្រៀប!

    ឆ្លើយតប

  7. ឃើញ​ឈ្មោះ ស្មាន​តែ​លោក​សង្ឃ …

    ដល់​មក​មើល​ប្រ​វត្តិរូប​ ញាក់​សាច់​លោក​បង​ 🙂

    ឆ្លើយតប

  8. ណែតាស៊ីក្លូ ! ថង់ម៉ីម៉ាម៉ាមានប្រយោធន៍ណាស់ណា ! កុំខ្លាចសារជាតិម្ទេសអី
    ព្រោះវាជាជំនួយណាមិនខុសពីខ្ញីទេ។ ត្រូវអត់? ចំណែកខ្លាញ់ម៉ីវិញ តាស៊ីក្លូ
    ដឹងហើយថាវាអាចជួយសំរួលបានអីខ្លះ។ សាកប្រើមុនទៅ ! ម៉ូយនៅម្តុំមុខរ៉ា
    រទេះភ្លើងកំពុងចាំ។ ហាហាហាហា

    ឆ្លើយតប

  9. ជំរាបសួរ លោកគ្រួសូត្រធ្វេង!!!!
    មកដល់មុខផ្ទះលោកគ្រួភ្លាម សាយភាយ​ក្លិនហ្មង​ៗៗៗ!!!!!!!ហាហាហា
    ខំមកលេងផ្ទះហើយ កុំទុកឆ្អឹងឲ្យសោះ មានប៉ុន្មានយកចេញមក ហាហាហា

    យាយចឹង ប្រវត្តិរូប លោកតា ហើយនិង តាស៊ីក្លូ ខុសពីបញ្ជីមេភូមិ ។ មេភូមិ
    គាត់ឆ្ងល់!!!!

    គ្រួសូត្រឆ្វេឯង មានដឹងអត់ គ្រួសារខែ្មរមកនៅកូដឌីវ័រ ដោយសារ លោក ប៉ុល ពត
    ដេញបាញ់ ណា៎ ហាហា (ទៅថ្ងៃមុខនឹងមានគ្រួសារខែ្មរ ច្រើនជាងណឹង)
    លាសិនហើយ សូមជួបតែអ្វីៗៗៗល្អគ្រប់វេលា!!!!!!!!!!

    ឆ្លើយតប

  10. អូហ៍ប្រវត្តិរូបគ្រូសូត្រឆ្វេង និងតាស៊ីក្លូគឺ បានធ្វើបច្ចុប្បន្នភាពតាមកម្មវិធីកំណែរទំរង់
    រដ្ឋបាលថ្នាក់ក្រោម !!!

    និយាយអញ្ចឹង គ្រួសារខែ្មរនៅប្រទេសកូដឌីវ័រទាំងនោះមានកូនចៅជាជនជាតិខែ្មរដែរ
    ឬមានកាត់គ្នាជាមួយពួកម្ចាស់ស្រុកនោះ? ចុះហេតុអ្វីបានជាបណ្តាលអោយពួកគេរសាត់
    អណែ្តតធ្លាក់មករស់នៅប្រទេសអាហ្វ្រិកមួយនេះ? គ្រួសូត្រឆ្វេងនៅតែមិនយល់ទេ ទោះបី
    ដោយសាររបប ប៉ុល ពត ក៏ដោយ ប៉ុន្តែ សម័យនោះ ពួកគេអាចមានជំរើសទៅរស់នៅប្រទេស
    ផេ្សងៗបាន ក្រៅពីប្រទេសនៅទ្វីបអាហ្វ្រិក។

    ឆ្លើយតប

  11. បាទបង បងធ្វើការខាងហ្នឹងដែលមែនទេ? បើអញ្ចឹងល្អណាស់រីករាយដែលបានស្គាល​ណាបង!

    រស្មី

    ឆ្លើយតប

  12. មានអី ប្រវត្តិឡូយដែរតា!!! ចាំជួបគ្នាម្ដង!!!!

    ឆ្លើយតប

  13. ចុំចេញ​អាចារ្យ​ធំ​មក​ពី​ណា​មួយ​ទៀត​ហើយ។ នេះ​គ្រប់ហើយ មាន​គ្រូធំ គ្រូសូត្រឆ្វេង និង​អាចារ្យធំ

    ឆ្លើយតប

  14. ចុំកាដុំសែប ! អាចារ្យធំមកពីណាដែរ? មកៗៗៗ ជួយទៅទិញគ្រឿងទេស
    អោយគ្រូសូត្រឆ្វេងមកធ្វើស្ងោរជ្រក់ផ្សោតបន្តិច !

    ឆ្លើយតប

  15. រួមគំនិតគ្នាចឹងតាបានចេះតែបាត់ផ្សោតរកតែមួយធ្វើថ្នាំមិនបាន!!! អូរច្រលំមាត់!!!!
    ចុមគេដឹងអស់រលីង!!! ផ្សោតគេកំពុងអភិរក្សផង!!!

    ឆ្លើយតប

  16. សួស្តីតាស៊ីក្លូ និង គ្រូសូត្រ! ខ្ញុំមានចំរៀងមួយបទនេះសំរាប់អ្នកទាំងពីរ, ស្តាប់មើលទៅ ពិតជាពេញចិត្តមិនខាន​
    [audio src="http://www.sinsisamut.com/song/M142_Phek%20Sra%20Tam%20Tek%20Luy.mp3" /]

    ឆ្លើយតប

    • អរគុណធំៗវណ្ណ ដែលបានផ្ញើរបទចំរៀងនេះមកគ្រូសូត្រឆ្វេង។​ អូយពិរោះណាស់ !
      អត្ថន័យមិនខុសពីជីវិតប្រចាំថ្ងៃរបស់គ្រូសូត្រឆ្វេង និងតាស៊ីក្លូទេ។
      ផឹកៗៗៗចុមម៉្រាយហើយ !!! ហេហេហេ

      ឆ្លើយតប

  17. សួស្តីលោកគ្រូសូត្រឆ្វេង ចេះស្តោះផ្លុំដែរទេ? ខ្ញុំហាក់ដូចជាចុកស្មាណាស់។

    ឆ្លើយតប

  18. បាត់យូរសង្ស័យតែនិមន្តទៅប្រោសព្រំម្តុំ មូលីន រូហ្ស បាត់ហើយមើលទៅ!

    ឆ្លើយតប

  19. សួស្តីលោកគ្រូសូត្រ!
    បាត់មុខយូរម្លេះ ចូលមកលេងកូនដំរីផង http://khmerwonderland.wordpress.com

    ឆ្លើយតប

  20. Franz Kafka is Czech, not German teh na hehehehe

    ឆ្លើយតប

  21. អរគុណណាស់វឌ្ឍនា ! ដោយសារតែខ្ញុំចេះតែងដឹងថាស្នាដៃរបស់ Kafka សរសេរជាភាសាអាល្លឺម៉ង់ ដូចនេះ
    ហើយ ខ្ញុំតែងចាត់ទុកគាត់ថាជាជនជាតិអាល្លឺម៉ង់។ បើកុំតែបានវឌ្ឍនាជួយប្រាប់ កុំអីខុសរហូត !

    ឆ្លើយតប

    • មកពីសរសេរអោយពួកអាល្លឺម៉ង់បានថ្លៃជាងហ្នឹងណា បានភាគច្រើនឃើញជាអាល្លឺម៉ង់អញ្ចឹងនោះ… តែបើនិយាយពី Kafka នរណាក៏នឹកដល់ក្រុងប្រាហ្កដែរ!

      ឆ្លើយតប

  22. សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

    ឆ្លើយតប

  23. អានការជជែកគ្នាចប់ទើប ដឹងថា តាស៊ីក្លូ នឹង គ្រូសូត្រឆ្វេងជាចាស់ទុំពូកែកំប្លែង ខ្ញុំសប្បាយចិត្តណាស់ពេលបានអានប្លក់នេះ អោយតែទំនេរខ្ញុំចំនាយពេលមកលេងផ្ទះតាស៊ីក្លូ និងគ្រូសូត្រឆ្វេងមកមើលការជជែកគ្នានេះ។ ខ្ញុំមើលមិនមិនជ្រិញសោះប្លកនេះ។ ខ្ញុំបាទសូមរាប់អាន តាស៊ីក្លូ និង គ្រូសូត្រឆ្វេងផងចាប់ពីថ្ងៃនេះ ទៅ។

    ឆ្លើយតប

  24. សួស្តី លោកគ្រូសូត្រឆ្វេង! ខ្ញុំបានជាមកលេងផ្ទះរបស់លោកគ្រូសូត្រឆ្វេងហើយ សូមជល់មកកែវ មកហើយ ទុកជាការស្គាល់គ្នា។ ខ្ញុំសូមការអនុញ្ញតិពីលោកគ្រូសូត្រឆ្វេងលីងក្នុងប្លក់ខ្ញុំផងណា។

    ឆ្លើយតប

បញ្ចេញមតិ