កាពីតាសឆាក្តៅ ឬ Cambodian gigolo

គ្រូសូត្រឆ្វេងចងចាំថា កាលពីប៉ុន្មានឆ្នាំមុនធ្លាប់បានភ្លក់ម្ហូបមួយនៅកំពង់សោម។
កាលនោះ មិត្តភ័ក្តិម្នាក់បាននាំទៅញ៉ាំបាយនៅហាងមួយ ដែលមានគេនិយមចូល
ចិត្តញ៉ាំណាស់នៅទីនោះ។ គ្រូសូត្រឆ្វេងភ្លេចឈ្មោះហាងនេះអោយឈឹង។
គ្រសូត្រឆ្វេងគ្រាន់តែចាំថា មានបងប្រុសអ្នករត់តុម្នាក់ពូកែកំប្លែងណាស់ព្រោះគាត់
អាចរៀបរាប់មុខម្ហូបជាង ៣០ មុខរបស់ហាងនោះដោយស្ទាត់មាត់មិនចាំបាច់អាន
មឺនុយឡើយ។ ពេលនោះ គាត់សួរថាធ្លាប់សាកកាពីតាសឆាក្តៅអត់? គ្រូសូត្រឆ្វេង
ភ្ញាក់ព្រើត ព្រោះគិតថា នរណាគេដែលយកកាពីតាសឡានយកមកឆាក្តៅធ្វើម្ហូបទេ!
មានអី ពេលយកមកញ៉ាំ អស់ទាស់របស់គេ។ តាមពឹត វាជាកាពីតាសរបស់សត្វគោ
សោះ។ គ្រូសូត្រឆ្វេងសើចក្នុងចិត្តមិននឹកស្មានថា គេចេះរកឈ្មោះដាក់អស់ទាស់
ដែរ។

18 responses to this post.

  1. ឃ្លាន​ណាស់! នេះ​បើ​ដាក់​ម្រេច អោយ​ហិរ​ទើប​បាន​ល្អ​ញាំ

    ឆ្លើយតប

  2. លោកគ្រូសូត្រឆ្វេងអ៊ើយ !​ ឃើញភ្លាមចង់ស្រក់ទឹកមាត់!
    បើបានយកមកដាក់ជាមួយអាច្រេមច្រុម​មិនដឹងទៅជាយ៉ាងណាទេ?
    តោះលើកកែវឡើង!

    ឆ្លើយតប

  3. Vanda អើយ! យកស្រា Soju មកណា!
    ជល់ជាមួយលោកគ្រូសូត្រឆ្វេងម្តង ខានជល់កែវនិងក្លែមសាច់ជាគ្នាយូរហើយ

    ឆ្លើយតប

  4. អត់ស្គាល់​ថា​អាណឹង​អី​គេ

    ឆ្លើយតប

  5. Posted by សុវុឌ្ឍី on ខែមិថុនា 1, 2009 at 10:38 ព្រឹក

    ម្ហូបអីណឹង ?!

    ឆ្លើយតប

  6. 소주 SOJU សូជូ ស្រាកូរ៉េ ជាស្រាប្រពៃណីដែលពួកជនជាតិកូរ៉េនិយមពិសារគ្រប់ទីកន្លែង
    បើមើលរឿងកូរ៉េអ្នកនឹងឃើញស្រានេះគេញ៉ាំគ្រប់ទីកន្លែង។
    ស្រានេះមានដបពណ៌ខៀវ​ហើយវាមានច្រើនយ៉ាង ច្រើនប្រភេទណាស់។
    ពួកកូរ៉េគេចូលចិត្តជាងគេស្រាប្រភេទ ឆម ឆរ៉ម (처음처럼) CHEOM CHEO REOM)
    នៅស្រុកខ្មែរអាប្រភេទស្រានេះមាន ប្រហែល ៤ រឺ ៥ ប្រភេទដែរ។
    ខ្ញុំចូលចិត្ត អាច្រេមច្រុមហ្នឹងដែរ។
    …..តោះដាក់១កែវម្នាក់ លោកគ្រូសូត្រឆ្វេង។

    ឆ្លើយតប

  7. តោះដាក់មួយទៅគ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ​ គ្រូសូត្រមុខ ! ដាក់អាច្រេមច្រុមមួយទៅ
    ព្រោះមានចៅវឌ្ឍនានៅចាំចាប់ទឹកកកដាក់ឲ្យពួកយើងហើយ ហាហាហហាហា !
    អូហ៏ភ្លេចបា្រប់ ឥឡូវនេះគ្រូសង្ឃរាជរកបានគ្រូសូត្រក្រោយម្នាក់ទៀតហើយៗ
    ទើបតែត្រូវតំលើងគោរម្យងារនិងឋានន្តរសកិ្តថ្មីៗផង។ គ្រូសូត្រក្រោយនោះគ្មាន
    នរណាក្រៅពីចៅជីវិតអមតះដែលជាអ្នកក្លាហាន ផឹកទាល់តែអ៊េងស្អាតដូចពួកយើង
    រស់នៅប្រទេសកូរ៉េជាមួយនឹងគ្រូសូត្រមុខដែរនោះទេ។

    តោះលើកដាច់មួយ !!!!! ដាក់ទឹកកកកៗៗៗៗៗ យី អីក៏យឺតម្ល៉េះចៅវឌ្ឍនានេះ !

    ឆ្លើយតប

    • ហុចកែវមកតា យីចង់បានទឹកកកមិនហុចកែវមកចង់ឲទឹកកកហោះទៅរកកែវហ៎??

      ឆ្លើយតប

      • ហុចហើយតើ ! មិនដឹងជាហុចប៉ុន្មានដងទៀតទេ !!!!! ចៅស្រីឯងចាប់ទឹកកកយឺត
        មែនទែន !!!! បែបនេះមើលទៅមិនបានលុយធីបពីក្រុមអាត្មាទេមើលទៅ !!!!!

        ឆ្លើយតប

        • សុំទោសៗ មើលកែវអត់ឃើញបើហុចម្តងទាំងបួន ប្រាំនាក់អញ្ចឹងចាប់ឯណាទាន់
          អត់យល់ចិត្តគ្នាសោះដឹងតែប្រើតែម្តងហើយនេះហាហាហ!

          លុយធីបហ្នឹងបើមិនដាច់ចិត្តអោយទេក៏ហីទៅ បើទុកក្បែរលីអូ៧ពណ៌ហ្នឹងមិនដឹងឆ្លង
          ក្លិនយ៉ាងណាទេហាហាហ

          ឆ្លើយតប

          • គ្រូសូត្រឆ្វេងគ្រូសូត្រស្តាំ និងគ្រូសូត្រមុខ មិនមែនផឹកស្រាទេគឺ
            ផឹកទឹកកក។ អញ្ចឹងហើយបានជាហុចកែវឲ្យចៅស្រីឯងចាប់ទឹកកក
            ញាប់ជាងគេជាងឯងទៅទៀត ហាហហហាហាហាហ។

            ចៅស្រីឯងយកលុយធីបនោះទៅដាក់ក្នុងពាងទឹកក្រៅផ្ទះទៅ ធានា
            ថាគ្មានដង្កូវទឹកកើតជាមូសខ្លាទៀតទេ ហាហាហហាហហាហាហ

            ឆ្លើយតប

            • អូ៎….តាមពិតគឺអញ្ចឹងទេតើ បានដាក់ទឹកកកឲ្យហើយ
              ៣នាទីក្រោយមកហុចកែវ មកទៀត ចេះតែឆ្ងល់ អីក៏
              លឿនម៉្លេះ តាមពិតពីរនាក់ហ្នឹងក្រុមអេស្គីម៉ូសោះ
              ហាហាហាហហា!

              ងាប់ហើយបើសក្តិសិទ្ធម៉្លឹងៗនោះម៉េចតាមិនយកទៅ
              ឲ្យខាងក្រសួងសុខាភិបាលទៅគ្នាអរងាប់បានថ្នាំ
              ពិសេសបែបបហ្នឹង​ ​ហាហាហា!

              ឆ្លើយតប

  8. Posted by អគ្គលីបុត្រ on ខែមិថុនា 2, 2009 at 1:17 ព្រឹក

    ក្លែមបាន ត្រឹម​ពីលីត្រអី!

    ឆ្លើយតប

  9. លោកគ្រូសូត្រឆ្វេងអើយខុសកន្លងធម៌ហើយតើ មានកាពីតាសឆាក្តៅ បបរសបានត្រូវ!!!!

    ឆ្លើយតប

  10. @កូនផ្សោត និងសុវុឌ្ឍី- ងាប់ហើយអត់ស្គាល់ម្ហូបនេះទៀត? គ្រូសូត្រឆ្វេង
    ពិបាកនិយាយអោយចំឈ្មោះណាស់។ បើនិយាយជាភាសាបាលី គេថាកាពីតាសឆាក្តៅ ប៉ុន្តែ បើនិយាយសំរាយមក គេថាញ៉ាំរបស់គេប៉ូវរបស់ឯង។ ស្គាល់ម្ហូបហ្នឹងហើយឬនៅ?
    @សាម៉ាឌី គ្រូសូត្រមុខ គ្រូសូត្រក្រោយ ហៅជីវិតអមតៈ និងលោកគ្រូសង្ឃរាជ- ម៉ោះលើកដាច់មួយកែវដើម្បីក្លែមកាពីតាសឆាក្តៅរបស់សត្វគោម្តង ! ខានជួបគ្នាយូរហើយ ធ្វើម៉េចកុំលួចបន្លំសាច់ក្លែមអោយសោះ។
    @វឌ្ឍនា- ចាប់ទឹកកអោយស្រួលបួល កុំយកទៅកកគប់ពីចំងាយណា ប្រយ័ត្ន
    បែកឡាតែតរបស់ពួកគ្រូៗ ហេហេហេ
    @សុធាខែ្មរ- ហ្នឹងហើយ ! កាពីតាសឆាក្តៅនោះញ៉ាំជាមួយបបរក៏បាន ទាល់ក្តៅបានឆ្ងាញ់ ហេហេហេ

    ឆ្លើយតប

  11. វឌ្ឍនា កូនជ្រូកអស់ទឹកកកដែរ ចាប់អោយកូនជ្រូកបន្តិច។ ហត់ហើយហ្អេ? ងាប់ តាក្លូ យកអីអោយវឌ្ឍនាហិត បានជាគ្នាអស់កំលាំងកំហែងអាលីង។ អូ លីអូ តាក្លូតើ។ អូយ ទ្រាំក្លិនមិនបានទេ ប្រុយហើយ។

    ឆ្លើយតប

  12. កុំព្រួយគ្រូសូត្រឆ្វេង ខ្ញុំគប់ត្រង់ណាស់គឺតំរង់រកតែក្បាលអស់លោកទេ ហាហាហា!

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ rainbowpig បោះ​បង់​ការ​ឆ្លើយ​តប