គ្រូសូត្រឆ្វេងចងចាំថា កាលពីប៉ុន្មានឆ្នាំមុនធ្លាប់បានភ្លក់ម្ហូបមួយនៅកំពង់សោម។
កាលនោះ មិត្តភ័ក្តិម្នាក់បាននាំទៅញ៉ាំបាយនៅហាងមួយ ដែលមានគេនិយមចូល
ចិត្តញ៉ាំណាស់នៅទីនោះ។ គ្រូសូត្រឆ្វេងភ្លេចឈ្មោះហាងនេះអោយឈឹង។
គ្រសូត្រឆ្វេងគ្រាន់តែចាំថា មានបងប្រុសអ្នករត់តុម្នាក់ពូកែកំប្លែងណាស់ព្រោះគាត់
អាចរៀបរាប់មុខម្ហូបជាង ៣០ មុខរបស់ហាងនោះដោយស្ទាត់មាត់មិនចាំបាច់អាន
មឺនុយឡើយ។ ពេលនោះ គាត់សួរថាធ្លាប់សាកកាពីតាសឆាក្តៅអត់? គ្រូសូត្រឆ្វេង
ភ្ញាក់ព្រើត ព្រោះគិតថា នរណាគេដែលយកកាពីតាសឡានយកមកឆាក្តៅធ្វើម្ហូបទេ!
មានអី ពេលយកមកញ៉ាំ អស់ទាស់របស់គេ។ តាមពឹត វាជាកាពីតាសរបស់សត្វគោ
សោះ។ គ្រូសូត្រឆ្វេងសើចក្នុងចិត្តមិននឹកស្មានថា គេចេះរកឈ្មោះដាក់អស់ទាស់
ដែរ។
1 មិថុនា
Posted by Samady KS on ខែមិថុនា 1, 2009 at 4:29 ព្រឹក
ឃ្លានណាស់! នេះបើដាក់ម្រេច អោយហិរទើបបានល្អញាំ
Posted by Vanda on ខែមិថុនា 1, 2009 at 8:07 ព្រឹក
លោកគ្រូសូត្រឆ្វេងអ៊ើយ ! ឃើញភ្លាមចង់ស្រក់ទឹកមាត់!
បើបានយកមកដាក់ជាមួយអាច្រេមច្រុមមិនដឹងទៅជាយ៉ាងណាទេ?
តោះលើកកែវឡើង!
Posted by ជីវិតអមតៈ on ខែមិថុនា 1, 2009 at 9:56 ព្រឹក
Vanda អើយ! យកស្រា Soju មកណា!
ជល់ជាមួយលោកគ្រូសូត្រឆ្វេងម្តង ខានជល់កែវនិងក្លែមសាច់ជាគ្នាយូរហើយ
Posted by សុភា on ខែមិថុនា 1, 2009 at 10:17 ព្រឹក
អត់ស្គាល់ថាអាណឹងអីគេ
Posted by សុវុឌ្ឍី on ខែមិថុនា 1, 2009 at 10:38 ព្រឹក
ម្ហូបអីណឹង ?!
Posted by Vanda on ខែមិថុនា 1, 2009 at 11:27 ព្រឹក
소주 SOJU សូជូ ស្រាកូរ៉េ ជាស្រាប្រពៃណីដែលពួកជនជាតិកូរ៉េនិយមពិសារគ្រប់ទីកន្លែង
បើមើលរឿងកូរ៉េអ្នកនឹងឃើញស្រានេះគេញ៉ាំគ្រប់ទីកន្លែង។
ស្រានេះមានដបពណ៌ខៀវហើយវាមានច្រើនយ៉ាង ច្រើនប្រភេទណាស់។
ពួកកូរ៉េគេចូលចិត្តជាងគេស្រាប្រភេទ ឆម ឆរ៉ម (처음처럼) CHEOM CHEO REOM)
នៅស្រុកខ្មែរអាប្រភេទស្រានេះមាន ប្រហែល ៤ រឺ ៥ ប្រភេទដែរ។
ខ្ញុំចូលចិត្ត អាច្រេមច្រុមហ្នឹងដែរ។
…..តោះដាក់១កែវម្នាក់ លោកគ្រូសូត្រឆ្វេង។
Posted by តាស៊ីក្លូ on ខែមិថុនា 1, 2009 at 6:55 ល្ងាច
តោះដាក់មួយទៅគ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ គ្រូសូត្រមុខ ! ដាក់អាច្រេមច្រុមមួយទៅ
ព្រោះមានចៅវឌ្ឍនានៅចាំចាប់ទឹកកកដាក់ឲ្យពួកយើងហើយ ហាហាហហាហា !
អូហ៏ភ្លេចបា្រប់ ឥឡូវនេះគ្រូសង្ឃរាជរកបានគ្រូសូត្រក្រោយម្នាក់ទៀតហើយៗ
ទើបតែត្រូវតំលើងគោរម្យងារនិងឋានន្តរសកិ្តថ្មីៗផង។ គ្រូសូត្រក្រោយនោះគ្មាន
នរណាក្រៅពីចៅជីវិតអមតះដែលជាអ្នកក្លាហាន ផឹកទាល់តែអ៊េងស្អាតដូចពួកយើង
រស់នៅប្រទេសកូរ៉េជាមួយនឹងគ្រូសូត្រមុខដែរនោះទេ។
តោះលើកដាច់មួយ !!!!! ដាក់ទឹកកកកៗៗៗៗៗ យី អីក៏យឺតម្ល៉េះចៅវឌ្ឍនានេះ !
Posted by វឌ្ឍនា on ខែមិថុនា 1, 2009 at 8:51 ល្ងាច
ហុចកែវមកតា យីចង់បានទឹកកកមិនហុចកែវមកចង់ឲទឹកកកហោះទៅរកកែវហ៎??
Posted by តាស៊ីក្លូ on ខែមិថុនា 1, 2009 at 10:27 ល្ងាច
ហុចហើយតើ ! មិនដឹងជាហុចប៉ុន្មានដងទៀតទេ !!!!! ចៅស្រីឯងចាប់ទឹកកកយឺត
មែនទែន !!!! បែបនេះមើលទៅមិនបានលុយធីបពីក្រុមអាត្មាទេមើលទៅ !!!!!
Posted by វឌ្ឍនា on ខែមិថុនា 1, 2009 at 11:42 ល្ងាច
សុំទោសៗ មើលកែវអត់ឃើញបើហុចម្តងទាំងបួន ប្រាំនាក់អញ្ចឹងចាប់ឯណាទាន់
អត់យល់ចិត្តគ្នាសោះដឹងតែប្រើតែម្តងហើយនេះហាហាហ!
លុយធីបហ្នឹងបើមិនដាច់ចិត្តអោយទេក៏ហីទៅ បើទុកក្បែរលីអូ៧ពណ៌ហ្នឹងមិនដឹងឆ្លង
ក្លិនយ៉ាងណាទេហាហាហ
Posted by តាស៊ីក្លូ on ខែមិថុនា 2, 2009 at 6:59 ព្រឹក
គ្រូសូត្រឆ្វេងគ្រូសូត្រស្តាំ និងគ្រូសូត្រមុខ មិនមែនផឹកស្រាទេគឺ
ផឹកទឹកកក។ អញ្ចឹងហើយបានជាហុចកែវឲ្យចៅស្រីឯងចាប់ទឹកកក
ញាប់ជាងគេជាងឯងទៅទៀត ហាហហហាហាហាហ។
ចៅស្រីឯងយកលុយធីបនោះទៅដាក់ក្នុងពាងទឹកក្រៅផ្ទះទៅ ធានា
ថាគ្មានដង្កូវទឹកកើតជាមូសខ្លាទៀតទេ ហាហាហហាហហាហាហ
Posted by វឌ្ឍនា on ខែមិថុនា 2, 2009 at 11:48 ព្រឹក
អូ៎….តាមពិតគឺអញ្ចឹងទេតើ បានដាក់ទឹកកកឲ្យហើយ
៣នាទីក្រោយមកហុចកែវ មកទៀត ចេះតែឆ្ងល់ អីក៏
លឿនម៉្លេះ តាមពិតពីរនាក់ហ្នឹងក្រុមអេស្គីម៉ូសោះ
ហាហាហាហហា!
ងាប់ហើយបើសក្តិសិទ្ធម៉្លឹងៗនោះម៉េចតាមិនយកទៅ
ឲ្យខាងក្រសួងសុខាភិបាលទៅគ្នាអរងាប់បានថ្នាំ
ពិសេសបែបបហ្នឹង ហាហាហា!
Posted by អគ្គលីបុត្រ on ខែមិថុនា 2, 2009 at 1:17 ព្រឹក
ក្លែមបាន ត្រឹមពីលីត្រអី!
Posted by គ្រូសូត្រឆ្វេង on ខែមិថុនា 3, 2009 at 4:01 ព្រឹក
អីយ៉ា ! ចូលចិត្តក្លែមដែរ?
Posted by សុធាខ្មែរ on ខែមិថុនា 2, 2009 at 10:56 ល្ងាច
លោកគ្រូសូត្រឆ្វេងអើយខុសកន្លងធម៌ហើយតើ មានកាពីតាសឆាក្តៅ បបរសបានត្រូវ!!!!
Posted by គ្រូសូត្រឆ្វេង on ខែមិថុនា 3, 2009 at 1:59 ព្រឹក
@កូនផ្សោត និងសុវុឌ្ឍី- ងាប់ហើយអត់ស្គាល់ម្ហូបនេះទៀត? គ្រូសូត្រឆ្វេង
ពិបាកនិយាយអោយចំឈ្មោះណាស់។ បើនិយាយជាភាសាបាលី គេថាកាពីតាសឆាក្តៅ ប៉ុន្តែ បើនិយាយសំរាយមក គេថាញ៉ាំរបស់គេប៉ូវរបស់ឯង។ ស្គាល់ម្ហូបហ្នឹងហើយឬនៅ?
@សាម៉ាឌី គ្រូសូត្រមុខ គ្រូសូត្រក្រោយ ហៅជីវិតអមតៈ និងលោកគ្រូសង្ឃរាជ- ម៉ោះលើកដាច់មួយកែវដើម្បីក្លែមកាពីតាសឆាក្តៅរបស់សត្វគោម្តង ! ខានជួបគ្នាយូរហើយ ធ្វើម៉េចកុំលួចបន្លំសាច់ក្លែមអោយសោះ។
@វឌ្ឍនា- ចាប់ទឹកកអោយស្រួលបួល កុំយកទៅកកគប់ពីចំងាយណា ប្រយ័ត្ន
បែកឡាតែតរបស់ពួកគ្រូៗ ហេហេហេ
@សុធាខែ្មរ- ហ្នឹងហើយ ! កាពីតាសឆាក្តៅនោះញ៉ាំជាមួយបបរក៏បាន ទាល់ក្តៅបានឆ្ងាញ់ ហេហេហេ
Posted by rainbowpig on ខែមិថុនា 3, 2009 at 3:50 ព្រឹក
វឌ្ឍនា កូនជ្រូកអស់ទឹកកកដែរ ចាប់អោយកូនជ្រូកបន្តិច។ ហត់ហើយហ្អេ? ងាប់ តាក្លូ យកអីអោយវឌ្ឍនាហិត បានជាគ្នាអស់កំលាំងកំហែងអាលីង។ អូ លីអូ តាក្លូតើ។ អូយ ទ្រាំក្លិនមិនបានទេ ប្រុយហើយ។
Posted by វឌ្ឍនា on ខែមិថុនា 3, 2009 at 12:28 ល្ងាច
កុំព្រួយគ្រូសូត្រឆ្វេង ខ្ញុំគប់ត្រង់ណាស់គឺតំរង់រកតែក្បាលអស់លោកទេ ហាហាហា!